ជន​ភៀស​ខ្លូន​ពី​អូស្ត្រាលី៖ «គ្មាន​នរណា​ចង់​ទៅ​កម្ពុជា​ដ៏​ក្រ​ក្រី​នោះ​ឡើយ»

មនុស្សរាប់រយនាក់ បានសម្រេចចិត្តចុះដើរ បង្កឲ្យមានប្រតិកម្មយ៉ាងផុលផុស នៅតាមដងផ្លូវនានានៃទីក្រុងមែលប៊ន (Melbourne) កាលពីចុងសប្ដាហ៍កន្លងទៅនេះ ដើម្បីតវ៉ាប្រឆាំងនឹងការប៉ុនប៉ន ចង់ចាប់បញ្ជូនក្រុមជនអន្តោរប្រវេសន៍ ដែលសុំសិទ្ធិជ្រកកោនក្នុងប្រទេសអូស្ត្រាលី ទៅកាន់ប្រទេសកម្ពុជា។
Loading...
  • ដោយ: កេសរ កូល ដោយ កេសរកូល (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៤ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 15, 2014
  • ប្រធានបទ: អន្តោប្រវេសន៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កាលពីចុងខែកញ្ញាកន្លងទៅ ប្រទេស​អូស្ត្រាលី និង​ប្រទេស​កម្ពុជា បាន​ចុះ​ហត្ថលេខា លើ​កិច្ច​ព្រម​ព្រៀង​ដ៏​ចម្រូង​ចម្រាស់​មួយ ដើម្បី​បញ្ជូន​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់ ដែល​ស្ថិត​នៅ​លើ​កោះ ន័រូ (Nauru) និង​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង របស់ប្រទេស​អូស្ត្រាលី ទៅ​កាន់​ប្រទេស​កម្ពុជា។ ប៉ុន្តែ​នៅ​ក្នុង​ជំហាន​ដំបូង បាន​បញ្ជាក់​ថា នឹង​ត្រូវ​ធ្វើ​ត្រឹម​តែ​៤​ទៅ​៥នាក់ ដែល​មាន​បំណង​«ស្ម័គ្រ​ចិត្ត» ចង់​មក​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ។

លោក ប៊ូ ចនសុន (Boe Johnston) អ្នក​ជំនួយ​ផ្នែក​សង្គម ដែល​ធ្វើការ​អស់​រយៈ​ពេល​១៤ខែ ជា​មួយ​នឹង​ក្រុម​ជន​ភៀស​ខ្លួន​ទាំង​នោះ  បាន​ថ្លែង​ប្រាប់​បណ្ដាញ​វិទ្យុ និង​ទូរទស្សន៍​អូស្ត្រាលី អេប៊ីស៊ី (ABC) នៅ​ក្នុង​ការ​ទាមទារ​តវ៉ា​នោះ​ថា៖ «ខ្ញុំ​បាន​ទាក់​ទង ជា​មួយ​ជន​ភៀស​ខ្លួន​ទាំង​នោះ ជា​រៀង​រាល់​ថ្ងៃ ហើយ​ពួក​គេ​បាន​និយាយ​ថា មន្ត្រី​របស់​ក្រសួង​អន្តោប្រវេសន៍ បាន​ដាក់​សម្ពាធ​លើ​ពួក​គេ។ ពួក​គេ​និយាយ​ថាៈ ឲ្យ​ចេញ​ទៅ​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ឬ​បើ​មិន​អញ្ចឹង​ទេ យើង​នឹង​បញ្ជូន​អ្នក​ឯង ត្រឡប់​ទៅ​ប្រទេស​ដើម​កំណើត​វិញ។ ប៉ុន្តែ​គ្មាន​នរណា​សូម្បី​តែ​ម្នាក់ មាន​បំណង​ស្ម័គ្រ​ចិត្ត ចង់​ទៅ​ប្រទេស​កម្ពុជា​ឡើយ។»

សហគមន៍ខ្មែរនៅក្នុងប្រទេសអូស្ត្រាលី ក៏បានបង្ហាញនូវការមិនពេញចិត្ត ចំពោះការចាប់បញ្ជូនឆ្ពោះទៅ​ប្រទេសកម្ពុជា ដែលជាប្រទេសដើមកំណើតរបស់ពួកគេ។ អ្នកស្រី សូភី អតីតជនភៀសខ្លួនមួយរូប ដែល​បាន​មកដល់កោះអូស្ត្រាលី នៅឆ្នាំ១៩៨៣នោះ បានថ្លែងថា៖ «មិនមែនជាដំណោះស្រាយល្អទេ។ ប្រទេស​កម្ពុជា ជាប្រទេសក្រីក្រជាទីបំផុត ហើយមិនមានលទ្ធភាពទទួូលបន្ទុក ទៅលើជនអន្តោប្រវេសន៍បានទេ។ រដ្ឋាភិបាលកម្ពុជា ធ្វើនេះដើម្បីតែលុយប៉ុណ្ណោះ ខ្ញុំសង្ឃឹមថា រដ្ឋាភិបាលកម្ពុជា អាចនឹងចំណាយទៅលើ​ជន​ភៀសខ្លួនទាំងនោះ តែខ្ញុំមិនមានភាពជឿជាក់សោះឡើយ។»

ស្ត្រីចំណាស់ម្នាក់ ដែលឈរមើលក្បួនរបស់ក្រុមអ្នកតវ៉ា បាននិយាយដែរថា៖ «ប្រទេសអូស្ត្រាលី បានចុះ​ហត្ថលេខា លើអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីជនភៀសខ្លួន ប៉ុន្តែបែរជាច្រានការទទួលខុស​ត្រូវ​របស់​ខ្លួន ទៅឲ្យប្រទេសមួយដែលគ្មានភាពសមស្របទៅវិញ។ ខ្ញុំយល់ឃើញថា វាមិនគួរធ្វើបែបនេះទេ។»

ប៉ុន្តែស្ត្រីម្នាក់ទៀត បាននិយាយថា៖ «បើជនអន្តោប្រវេសន៍ទាំងនោះ ចេះតែចូលមកដោយខុសច្បាប់ មក​ក្នុង​ប្រទសអូស្ត្រាលី យើងគ្មានកាតព្វកិច្ចក្នុងការទទួលពួកគេទេ។ ពួកគេបានធ្វើឲ្យប្រទេសអូស្ត្រាលី ចំណាយ​យ៉ាងច្រើនទៅលើពួកគេ ហើយខ្ញុំគិតឃើញថា យើងមានសិទ្ធិនឹងជ្រើសរើសយក ឬមិនយកនរណាម្នាក់ ឲ្យ​មក​នៅជាមួយយើង។» នៅក្នុងការស្ទង់មតិជាច្រើន បានឲ្យដឹងថា ពលរដ្ឋអូស្ត្រាលីជាច្រើននាក់ បានគាំទ្រ​នយោបាយ​អន្តោប្រវេសន៍ របស់រដ្ឋាភិបាលពួកគេ។

ចុះសម្រាប់ប្រទេសកម្ពុជាវិញ?

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...