កែម ឡី​ ប្រកាស​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ រឿង​យួន​បំបែក​ឆ្នាំង​បាយ​ខ្មែរ

ការវិភាគរបស់អ្នកស្រាវជ្រាវផ្នែកសង្គម លោក កែម ឡី ទៅលើករណី«យួន វាយបំបែកឆ្នាំងបាយខ្មែរ» បាន​ដើរ​ទៅ​ដល់​ដំណាក់​កាល​មួយ ដែលរូបលោកផ្ទាល់ បានអះអាងនៅក្នុងការអះអាងនេះ ថាលោកនឹងទទួល​ខុសត្រូវ នៅ​ចំពោះ​មុខ​ច្បាប់។ តើករណីនេះ លោក កែម ឡី មានការពន្យល់បែបណា?
កែម ឡី​ ប្រកាស​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ រឿង​យួន​បំបែក​ឆ្នាំង​បាយ​ខ្មែរ
សាលារៀនយួនមួយ សង់បណ្ដែតទឹក នៅលើផ្ទៃទឹកទន្លេរបស់កម្ពុជា។ (រូបថតហ្វេសប៊ុក)
Loading...
  • ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី០៨ មិថុនា ២០១៦
  • កែប្រែចុងក្រោយ: June 08, 2016
  • ប្រធានបទ: អន្តោប្រវេសន៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការវិភាគរបស់លោក កែម ឡី បានចូលមកដល់របត់ថ្មី ថាលោក នឹងទទួលខុសត្រូវ នៅចំពោះមុខច្បាប់ ទៅ​លើករណីដែលបានលើកឡើង ទាក់ទងនឹងសំណេរអត្ថាធិប្បាយមួយ ដែលលោកដាក់ចំណងជើងថា «ឆ្នាំង​បាយ​ខ្មែរ ត្រូវយួនវាយបំបែក»។ លោកបានពន្យល់ថា មុខរបរធំៗរបស់ខ្មែរ តាំងពីសម័យដើម និងកន្លង​មក គឺធ្វើ​ស្រែចម្ការ នេសាទ និងទទួលផល ពីអនុផលធម្មជាតិដើម្បីចិញ្ចឹមកូន ចៅ និងបានទទួលការសិក្សា ដែល​មាន​គុណភាព។ លោកបានបញ្ជាក់បន្តថា ប៉ុន្តែជាផលអវិជ្ជមាន យួនបានវាយបំបែកមុខរបរ ឬឆ្នាំងបាយខ្មែរ​តាម​រយៈ​ប្រាំ​ចំណុច។

លោក កែម ឡី បានពន្យល់ពីការបំបែកឆ្នាំងបាយខ្មែរ ពីសំណាក់យួនទាំងនោះ ដែលទស្សនវដ្ដី​មនោរម្យ.​អាំងហ្វូ សូម​ដងស្រង់​ទាំងស្រុង មកជម្រាបជូនដូចតទៅ៖

ឆ្នាំងបាយទី១៖
មុខរបរនេសាទ ត្រូវបានយួនវាយកម្ទេច តាមរយៈការប្រើប្រាស់ឧបករណ៍ល្មើសច្បាប់ នៅគ្រប់ផ្ទៃទឹក​ដូច​ជា​តំបន់​ឆ្នុកទ្រូ តំបន់ចុងឃ្នៀស តំបន់តាមដងទន្លមេគង្គ តំបន់សមុទ្រ។ល។ លើសពីនេះ ចំនួនអ្នកនេសាទ​យួន​កាន់​តែ​ច្រើន ដែលធ្វើឲ្យចំនួនអ្នកនេសាទខ្មែរបានថយចុះ និងបរិមាណត្រីក្នុងទឹក និងត្រីនេសាទបាន​ប្រចាំ​ថ្ងៃ ​កាន់​តែ​ថយ​ពី​មួយថ្ងៃទៅមួយថ្ងៃ។ ចុងបញ្ចប់ (ខ្មែរ)ក្លាយជាទាសករ (ទៅ)នៅក្រៅស្រុក។

ឆ្នាំងបាយទី២៖
មុខរបរកសិកម្ម ត្រូវបានពលរដ្ឋបោះបង់ចោលជាបណ្តើរៗ ដោយសារតែការបង្កាត់ពូជកសិកម្ម​ពីយួន ពូជ​មិន​អាចបង្កកូនបាន និងទិន្នផលបានច្រើន តែត្រូវការតម្លៃដើមទុនខ្ពស់ ដោយប្រើជីគីមី។ លើសពីនេះ ទំនិញ​កសិកម្ម​ត្រូវ​គ្រប​​ដណ្តប់ ដោយទំនិញយួន ដោយរដ្ឋយួនជួយជនជាតិគេ ឲ្យប្រកបកសិកម្ម​អាជីព​និង​ចំណាយ​ទុន​តិច ទិន្នផល​ខ្ពស់។ ទំនិញកសិកម្មខ្មែរ បែរជាមិនអាចប្រណាំង នឹងទីផ្សារដោយការហូរចូលលើសលុប និង​សម្លាប់​តម្លៃ​ផលិតផល​កសិកម្មខ្មែរ។ ទីបំផុត (ខ្មែរ)ក្លាយជាទាសករ (ទៅ)នៅក្រៅស្រុក។

ឆ្នាំងបាយទី៣៖
នៅពេលដែលដីសម្បទានសេដ្ឋកិច្ច ផ្តល់ឲ្យក្រុមហ៊ុនយួនច្រើន កម្មករយួនត្រូវមកជំនួសច្រើន និងជា​ពិសេស​កៅស៊ូ​ខ្មែរ ធ្លាប់តែលក់ឲ្យយួនបានចំណេញ តែឥឡូវ យួនមានទីតាំងដាំកៅស៊ូ​ច្រើនលើសលុប​នៅលើ​ទឹកដី​ខ្មែរ ទីបំផុត​ចម្ការកៅស៊ូខ្មែរមួយចំនួន អាចត្រូវលក់ឲ្យយួនដោយគ្មានទីផ្សារ និងខាតទុនដោយលក់​បាន​តម្លៃ​ថោក។ កម្មករក៏បាត់ឆ្នាំងបាយ និងក្រុមហ៊ុនខ្មែរ ក៏មានស្ថានភាពអាក្រក់ និងមុខរបរជនជាតិដើមភាគតិច ក៏​ត្រូវ​បាត់បង់។

ឆ្នាំងបាយទី៤៖
នៅពេលដែលជនជាតិយួន ហូរចូលខុសច្បាប់ច្រើនលើសលុប សិប្បកម្ម សហគ្រាស និង ជំនួញមួយ​ចំនួន​របស់​ខ្មែរ ត្រូវជំនួសដោយយួននោះ ទៅអនាគត ឆ្នាំងបាយនេះ ត្រូវប៉ះទាំងខ្មែរអ្នកមាន អ្នកមធ្យម និងអ្នកក្រ។ សិប្បកម្ម​យួន មិនដែលជួលជនជាតិខ្មែរទេ។ ទីបំផុត ខ្មែរក្លាយជាទាសករ (ទៅ)នៅក្រៅប្រទេស។

ឆ្នាំងបាយទី៥៖
នៅពេលដែលយួនហូរចូលកាន់តែច្រើន ជោគវាសនានៃការគ្រប់គ្រងរដ្ឋ តាំងពីថ្នាក់ខ្ពស់ រហូតដល់ថ្នាក់តូច ត្រូវបានជំនួសជាបណ្តើរៗ ដោយកូនយួន ទៅអនាគត សូម្បីតែប្រធានភូមិ ក៏កូនខ្មែរពិបាកចាប់យកដែរ។
ពស់​លេប​ក្បាលកង្កែបបាត់ហើយ តែខ្លួន និងជើងកង្កែប នៅតែមានសង្ឃឹមឈ្នះបាន ករណីមានការ​ចូលរួម​យ៉ាង​សកម្ម និងពេញលេញពីពលរដ្ឋ។

បន្ទាប់មកលោក កែម ឡី បានបន្ថែមនូវរូបភាពមួយចំនួន ដែលបង្ហាញពីនិគមជនយួន ដែលចូលមក​រស់នៅ​ដេរដាស នៅតាមតំបន់ជាច្រើន ដែលលោក កែម ឡី ខ្លួនលោក បានធ្វើដំណើរ«ត្រាច់ចរ»ទៅដល់។ ទស្សនាវដ្ដី​​មនោរម្យ.អាំងហ្វូ សូមបង្ហាញជូននូវវីដេអូមួយទៀត ដែលរូបលោកបានថតដោយផ្ទាល់ និងបង្ហោះ​ផ្សាយ នៅ​​លើ​​ទំព័រ​ហ្វេសប៊ុកររបស់លោក៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...