បទយកការណ៍៖ អ្នកលេងអាំងធើណែតនៅភូមា ចង់បាន«សិទ្ធ»ធំទូលាយនៅលើបណ្ដាញ
យុវជន កាំខានជីន បានចំណាយពេលដល់ទៅ៤ម៉ោង ដើម្បីចេញពីភូមិដ៏តូចមួយរបស់គាត់នៅក្នុងតំបន់ភ្នំ ធ្វើដំណើរមកដល់ទីក្រុងរ៉ង់ហ្គូន។ នោះគឺគ្មានអ្វី ក្រៅតែពីគាត់មិនចង់ខកខាន ការចូលរួមនៅក្នុងវេទិកាមួយ ស្ដីពីសិទ្ធិសេរីភាពនៅលើបណ្ដាញអាំងធើណែត ដែលបានបណ្ដុះនូវក្ដីសង្ឃឹមជាច្រើន ក្នុងខណៈប្រទេសភូមាកំពុងបែរខ្នង ដាក់អតីតរបបយោធាផ្ដាច់ការ។
យុវជនជំទង់ម្នាក់ នៅពីមុនម៉ាស៊ីនកំព្យូទ័រ។ (រូបជំនួស)
ក្នុងការជំនះ នឹងការធ្វើដំណើរមកចូលរួមកម្មវិធីនេះ បើទោះជាភ្លៀងធ្លាក់ខ្លាំងជោគជាំយ៉ាងណាក្ដី យុវជនជានិស្សិតវិស្វកម្មរួបនេះ បានប្រកាន់នូវក្ដីសង្ឃឹមរបស់ខ្លួន ដោយបន្លឺជាវាចាឡើងថា «ខ្ញុំគិតថា យើងនឹងទទួលបានសិទ្ធិនេះនៅថ្ងៃណាមួយ»។
នៅភូមិរបស់នាយ [...]