បទ​យក​ការណ៍៖ អ្នក​លេង​អាំងធើណែត​នៅ​ភូមា ចង់​បាន​«សិទ្ធ»​ធំ​ទូលាយ​នៅ​លើ​បណ្ដាញ

យុវជន កាំខានជីន បានចំណាយពេលដល់ទៅ៤ម៉ោង ដើម្បីចេញពីភូមិដ៏តូចមួយរបស់គាត់នៅក្នុងតំបន់ភ្នំ ធ្វើដំណើរមកដល់ទីក្រុងរ៉ង់ហ្គូន។ នោះគឺគ្មានអ្វី ក្រៅតែពីគាត់មិនចង់ខកខាន ការចូលរួមនៅក្នុងវេទិកាមួយ ស្ដីពីសិទ្ធិសេរីភាពនៅលើបណ្ដាញអាំងធើណែត ដែលបានបណ្ដុះនូវក្ដីសង្ឃឹមជាច្រើន ក្នុងខណៈប្រទេសភូមាកំពុងបែរខ្នង ដាក់អតីតរបបយោធាផ្ដាច់ការ។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: June 03, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យុវជន កាំខានជីន បានចំណាយពេលដល់ទៅ៤ម៉ោង ដើម្បីចេញពីភូមិដ៏តូចមួយរបស់គាត់នៅក្នុងតំបន់ភ្នំ ធ្វើដំណើរមក​ដល់ទីក្រុងរ៉ង់ហ្គូន។ នោះគឺគ្មានអ្វី ក្រៅតែពីគាត់មិនចង់ខកខាន ការចូលរួមនៅក្នុងវេទិកាមួយ ស្ដីពីសិទ្ធិសេរីភាព​នៅលើ​បណ្ដាញអាំងធើណែត ដែលបានបណ្ដុះនូវក្ដីសង្ឃឹមជាច្រើន ក្នុងខណៈប្រទេសភូមាកំពុងបែរខ្នង ដាក់អតីតរបបយោធា​ផ្ដាច់ការ។


យុវជនជំទង់ម្នាក់ នៅពីមុនម៉ាស៊ីនកំព្យូទ័រ។ (រូបជំនួស)

ក្នុងការជំនះ នឹងការធ្វើដំណើរមកចូលរួមកម្មវិធីនេះ បើទោះជាភ្លៀងធ្លាក់ខ្លាំងជោគជាំយ៉ាងណាក្ដី យុវជនជានិស្សិត​វិស្វកម្មរួបនេះ បានប្រកាន់នូវក្ដីសង្ឃឹមរបស់ខ្លួន ដោយបន្លឺជាវាចាឡើងថា «ខ្ញុំគិតថា យើងនឹងទទួលបានសិទ្ធិ​នេះនៅ​ថ្ងៃណាមួយ»។

នៅភូមិរបស់នាយ ប្រជាជនមិនមានទូរស័ព្ទដៃទំនើបប្រើប្រាស់នោះទេ តែយ៉ាងហោចណាស់ មានហាងអាំងធើណែត​បី​កន្លែង ដែលអាចទទួលអតិថិជនរបស់ខ្លួនបាន ហើយយុវជនកាំខានជីន បានចំណាយពេលជាច្រើន ដើម្បីអង្គុយនៅពី​មុខ​ម៉ាស៊ីនកំព្យូទ័រ បើទោះជារឿយៗ នាយត្រូវរងចាំរហូត១៥នាទី សម្រាប់បើកគេហទំព័រតែមួយទំព័រនោះក៏ដោយ។

«ខ្ញុំអាចមើលឃើញ អ្វីៗដែលបានកើតឡើងនៅជុំវិញពិភពលោក ដោយសារតែអាំងធើណែត។ ខ្ញុំមានអារម្មណ៍ថា រូបខ្ញុំ​នៅជាប់ជាមួយនឹងពិភពលោក។»

ប្រមាណជាកន្លះសតវត្សន៍ហើយ ដែលរបបយោធាផ្ដាច់ការ បានដាក់ប្រទេសភូមាឲ្យនៅដាច់តែឯងពីពិភពលោក។ តែនៅ​ថ្ងៃនេះ ប្រជាជនតិចជាង១% នៃប្រទេសដែលក្រីក្រជាងគេនៅក្នុងពិភពលោកមួយនេះ អាចភ្ជាប់ខ្លួនទៅនឹងបណ្ដាញ​បច្ចេកវិជ្ជា នៃពិភពអាំងធើណែត។ តែការដាច់ចរន្ដជាញឹកញាប់ និងការតភ្ជាប់«មហាយឺត»ទៅ​បណ្ដាញ​អាំងធើណែត នៅ​តែមិនទាន់អាចឲ្យអ្នកមានសំណាងជាងគេ មានឱកាសច្រើននៅឡើយ។

ទោះជាយ៉ាងណាក៏ដោយ នៅក្រោយពីរបបយោធានិយមត្រូវបាន«បំបែកជួរ» រដ្ឋាភិបាលដែលចេញពីការបោះឆ្នោត បាន​ធ្វើកំណែទម្រង់យ៉ាងពិសេសមួយ គួរឲ្យកត់សម្គាល់។

អនុរដ្ឋមន្ត្រីក្រសួងបច្ចេកទេសព័ត៌មានលោក ថូង តាំង (Thaung Tin) បាននិយាយធានាកាលពីថ្ងៃសៅរ៍ថា «ប្រព័ន្ធ​នយោបាយ បានផ្លាស់ប្ដូរហើយ។ ជំនួសឲ្យការដាក់បញ្ជាទៅលើពលរដ្ឋដែលមានពីមុន រដ្ឋាភិបាលនៅពេល​បច្ចុប្បន្ន​ចង់ស្ដាប់សម្លេងពីពលរដ្ឋវិញ។ យើងចង់ដឹងពីអ្វីដែលយើងអាចធ្វើបាន ដើម្បីបង្កើតនូវសេរីភាពនៅលើអាំងធើណែត ដែលមនុស្សជាច្រើនបានទាមទារ។»

លោកអនុរដ្ឋមន្ត្រីថែមទាំងបានគ្រោងពីលទ្ធភាពដែលនឹងបង្កើតឲ្យមាន ការភ្ជាប់ទៅអាំងធើណែតមានល្បឿនលឿន មាន​តម្លៃថោក និងអាចភ្ជាប់បាននៅគ្រប់ទីកន្លែងទាំងអស់ក្នុងប្រទេស។ គំនិតនេះផ្ទុយគ្នាស្រឡះដូចយប់និងថ្ងៃ បើប្រៀប​ទៅ​របបយោធាផ្ដាច់ការ ដែលបិតមិនឲ្យចូលទៅពិគ្រោះបាន នូវគេហទំព័រធំៗ ដូចយ៉ាងគេហទំព័ររបស់ ប៊ីប៊ីស៊ី (BBC) ជាដើម ហើយថែមទាំងដាក់ពិន័យយ៉ាងធ្ងន់ទៅលើ សកម្មភាពប្រឆាំងទាំងឡាយដែលធ្វើនៅតាមបណ្ដាញអាំងធើណែត។

ដោយឡែក មហាយក្សខាងបណ្ដាញបច្ចេកវិជ្ជាធំៗ ដូចជាហ្គូហ្គ័ល (Google) យ៉ាហូ (Yahoo) មីក្រូសូហ្វ៍ (Microsoft) ... ក៏ធ្លាប់បានចូលមកជជែក ជាមួយរដ្ឋាភិបាលភូមារួចមកហើយដែរ ប៉ុន្តែនៅមានបញ្ហាខ្លះ ដែលដោះស្រាយមិនបាន​នៅ​ឡើយ។

លោកថូង តាំង បានពន្យល់ថា «ខ្ញុំនិយាយប្រាប់មីក្រូសូហ្វ៍ថា យើងចង់ប្រើប្រាស់កម្មវិធីរបស់ពួកគេ ជាមួយសាលាកប័ត្រ​បញ្ញា ជំនួសឲ្យការលួចចម្លងទាំងឡាយ។ តែយើងសុំឲ្យកម្មវិធីទាំងនោះ ដាក់លក់នៅក្នុងតម្លៃមួយសមរម្យ។»

«ពួកគេសូរខ្ញុំវិញថា "អ្វីទៅជាតម្លៃសមរម្យ សម្រាប់យើង?" ខ្ញុំឆ្លើយថា "និយាយឲ្យត្រង់ អ្វីក៏ដោយ ឲ្យតែមានតម្លែច្រើន​ជាងអោយទទេរ គឺថ្លៃហើយ"។»

ប្រទេសភូមាក្នុងឆ្នាំ២០១២ នៅតែជាប់ឈ្មោះថា «មិនសេរី»នៅឡើយ បើតាមការដាក់ពិន្ទុរបស់ក្រុមអង្គការសិទ្ធិមនុស្ស អន្តរជាតិ ជាពិសេសអង្គការមួយដែលមានឈ្មោះថា ហ្វ្រីដឹម ហាវ (Freedom House) ដែលបានផ្ដួចផ្ដើមឲ្យមានវេទិការ របស់អ្នកប្រើប្រាស់អាំងធើណែតនេះ។ តែក្នុងរយៈពេលចុងក្រោយ ការបិតឃាំងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ត្រូវបាន​លើកចេញវិញ ហើយការភ្ជាប់ឲ្យទៅពិគ្រោះគេហទំព័រ«ប្រឆាំង»ទាំងឡាយ ក៏ត្រូវបានបើកទូលាយ លែងមិនមាន​ការ​ហាម​ឃាត់តទៅទៀតដែរ។

អតីតអ្នកទោសនយោបាយមួយរូប ដែលជាអ្នកចុះផ្សាយដ៏ល្បីនូវអត្ថបទរិះគន់ នៅតាមគេហទំព័រផ្ទាល់ខ្លួន លោកណៃ ហ្វូន ឡាត បានថ្លែងបញ្ជាក់ថា «សេរីភាព មិនមែនកម្រិតនៅត្រឹមតែ អាចចូលទៅពិគ្រោះគេហទំព័រទាំងនោះ ដោយ​គ្មាន​ការឃាត់ឃាំងនោះទេ តែល្បឿននៃការភ្ជាប់ទៅអាំងធើណែត ក៏ត្រូវឲ្យសមស្របទៅនឹងបទដ្ឋានអន្តរជាតិដូចគ្នា។»

ក្នុងដំណើរទស្សនកិច្ចទៅកានភូមាកាលពីខែមិនា នាយកក្រុមហ៊ុន ហ្គូហ្គ័ល លោក អេរិក ស្មីដ (Eric Schmidt) បាន​ទាយ​ទុកជាមុនថា អ្វីៗមិនអាចត្រឡប់ថយក្រោយវិញបានឡើយ ដោយសារអាំងធើណែត។ មេដឹកនាំមួយចំនួន នៅភូមាក៏​យល់ស្របដូចគ្នានេះដែរ។

លោក ថូង តាំង បានស្រម័យឃើញថា នៅប្រទេសភូមារបស់លោក ទៅថ្ងៃខាងមុខ កុមារទាំងឡាយនៅស្រុកស្រែចំការ អាចកាន់«ក្ដាបញ្ជា»ម្នាក់មួយៗ ដើម្បីធ្វើកិច្ចការសាលារបស់ពួកគេ។ លោកនិយាយថា «តើវាល្អអ្វីម្លេះទេណ្ន៎ នៅពេល​អ្នកបិតភ្នែក ហើយអ្នកគិតទៅដល់រឿងនេះ ... តែមិនមែនថា វាធ្វើមិនបាននោះទេ»៕

-------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...