តៃវ៉ាន់៖ រញ្ជួយ​ព្រះធរណី​ធ្វើ​ឲ្យ​ស្លាប់​ពីរ​នាក់ របួស​២១​នាក់ និង​បាត់​ខ្លួន​ម្នាក់ (VDO)

ការរញ្ជួយដីមួយ ដែលមានកម្រិតខ្លាំងជាង៦.០ បានកើតឡើងនៅកោះតៃវ៉ាន់ ហើយបានបង្កឲ្យមនុស្សស្លាប់ពីរនាក់ របួស​២១នាក់។ ការរញ្ជួយបានអង្រួនអាគារធំៗជាច្រើន នៅក្នុងរដ្ឋធានីតៃប៉ិ បង្ខំឲ្យបណ្ដាជនអ្នករស់នៅទីនោះ រត់ចេញមក​នៅ​តាមផ្លូវ។ នេះជាការប្រកាសឲ្យដឹង របស់អាជ្ញាធរ។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: June 03, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការរញ្ជួយដីមួយ ដែលមានកម្រិតខ្លាំងជាង៦.០ បានកើតឡើងនៅកោះតៃវ៉ាន់ ហើយបានបង្កឲ្យមនុស្សស្លាប់ពីរនាក់ របួស​២១នាក់។ ការរញ្ជួយបានអង្រួនអាគារធំៗជាច្រើន នៅក្នុងរដ្ឋធានីតៃប៉ិ បង្ខំឲ្យបណ្ដាជនអ្នករស់នៅទីនោះ រត់ចេញមក​នៅ​តាមផ្លូវ។ នេះជាការប្រកាសឲ្យដឹង របស់អាជ្ញាធរ។


ការរញ្ជួយដី បង្កការរអិលដីធ្លាក់ចុះពីលើភ្នំ ធ្វើឲ្យមានធូលីហុយឡើងដូចពពក។

ភាពរង្គើបានពង្រីកឥទ្ធិពលរបស់ខ្លួន រហូតទៅដល់ក្រុងហុងកុង ដែលមានចម្ងាយជាង៧០០គីឡូម៉ែត្រពីកោះតៃវ៉ាន់ តែ​មិន​មានការប្រកាសអាសន្នណាមួយ ត្រូវបានអាជ្ញាធរហុងកុងដាក់ចេញនោះឡើយ។ ការរញ្ជួយដីបានកើតឡើង​នៅម៉ោង ១៣និង៤៣នាទីរសៀលថ្ងៃអាទិត្យ ប្រមាណជា៣២គីឡូម៉ែត្រផ្នែកខាងកើតនៃតំបន់ ណានទូ (Nantou កណ្ដាលកោះ​តៃវ៉ាន់) ជាមួយនឹងកម្រិតរញ្ជួយ៦,៣រិចទ័រ វាស់ដោយមជ្ឈមណ្ឌលរញ្ជួយដីរបស់តៃវ៉ាន់។ វិទ្យាស្ថានឧត្តុនិយមអាមេរិកាំង (USGS) បានវាស់ឃើញខុសគ្នាបន្តិច ពីកម្រិតរញ្ជួយនេះ ថាមានត្រឹមតែ៦,២ប៉ុណ្ណោះ។

ផ្នែកជួយសង្គ្រោះបានអះអាងថា មនុស្សពីរនាក់ត្រូវបានសម្លាប់ដោយការធ្លាក់ដុំថ្មសង្កត់ ដែលក្នុងនោះបុរសម្នាក់​បាន​កំពុង​តោងឡើងភ្នំ អាលី និងមនុស្សបីនាក់ពីក្នុងមនុស្សរបួស២១នាក់ ស្ថិតក្នុងសភាពធ្ងន់ធ្ងរ។

នៅភូមិជូឆ័ន (Chushan) នៃតំបន់ណានទូ អ្នកជួយសង្គ្រោះកំពុងកាយដុំថ្មទម្ងន់រាប់សិបតោនចេញ ដើម្បីព្យាយាមទាញ​បុរសម្នាក់ពីក្រោមនោះ។ តែអ្នកទទួលខុសត្រូវម្នាក់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង អាអេហ្វប៉េ ថា«ក្ដីសង្ឃឹម​ពី​ការនៅមានជីវិតរបស់បុរសនេះ មានតិចតួចជាទីបំផុត»។

ស្ថានីយ៍ទូរទស្សន៍បានផ្សាយពីរូបភាព នៃការរអិលធ្លាក់ដី និងបង្ហាញពីពពកនៃលំអងធូលី នៅតាមជួភ្នំនានានៃតំបន់​ដែល​រងគ្រោះ។ អាជ្ញាធរបានបិតលែងឲ្យរត់ នូររថភ្លើងល្បឿនលឿន ចំនួន៦ខ្សែ ហើយនឹងអាចបើកឲ្យធ្វើចរាចរណ៍វិញ នៅ​ពេលណាដែលផ្លូវដែកត្រូវបានត្រួតពិនិត្យល្អិតល្អន់ជាមុនសិន។ ដោយឡែកសកម្មភាពមជ្ឈមណ្ឌលនុយក្លេអ៊ែចំនួនបី នៅតៃវ៉ាន់ មិនត្រូវបានរងការប៉ះពាល់នោះទេ។

កាលពីឆ្នាំ១៩៩៩ តំបន់នេះធ្លាប់រងការរញ្ជួលដីដល់កម្រិត ៧,៦ បង្កឲ្យមានមនុស្សស្លាប់ ២៤០០នាក់ ដែលជា​គ្រោះថ្នាក់​មានសភាពខ្លាំងជាងគេបំផុត នៅក្នុងប្រវត្តិសាស្ត្រទំនើបនៃកោះ។ មុននេះប៉ុន្មានខែ នៅចុងខែមិនា ការរញ្ជួយដីដែល​មាន​កម្រិត៦,១ បានអង្រួនផ្ទៃដីទាំងមូលនៃកោះ ហើយបានបង្កឲ្យមនុស្សម្នាក់ស្លាប់ និងច្រើនជាង៨០នាក់ផ្សេងទៀតរបួស៕

សូមទស្សនាវីដេអូ ពីការរញ្ជួយនេះដូចខាងក្រោម៖

-------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...