ឈាង វុន៖ ការ​ទទួល​ជន​ភៀស​ខ្លួន​អូស្ត្រាលី ជា​«កាតព្វកិច្ច​អន្តរជាតិ»​របស់​កម្ពុជា

ជុំវិញសំនុំរឿង កម្ពុជាទទួលជនអន្តោប្រវេសន៍អន្តរជាតិ ពីប្រទេសអូស្រ្តាលី កំពុងរងប្រតិកម្មពីបណ្តាអង្គសង្គមស៊ីវិល ក្នុង​ស្រុក​មួយចំនួន រួមទាំងប្រជាពលរដ្ឋកម្ពុជាមួយចំនួន ដែលជាម្ចាស់ប្រទេសផងដែរ។ ប៉ុន្តែលោក ឈាង វុន មន្ត្រី​ជាន់​ខ្ពស់​មួយរូប​ពីគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច បាននិយាយថា នោះដោយសារកម្ពុជា មាន​«កតព្វកិច្ច​ជា​លក្ខណៈ​អន្តរជាតិ»។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៦ ខែកញ្ញា ២០១៤
  • កែប្រែចុងក្រោយ: September 26, 2014
  • ប្រធានបទ: ជនភៀសខ្លួន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នារសៀលថ្ងៃទី២៦ ខែកញ្ញានេះ កម្ពុជា និងអូស្រ្តាលី នឹងចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាទ្វេភាគី​មួយ ដើម្បីឲ្យកម្ពុជាអាចនឹង ទទួលយកជនភៀសដោយខុសច្បាប់ ដោយមានការចុះហត្ថលេខាដោយ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាមួយលោក ស្កុត ម៉ូរីសុន (Scott Morrison) រដ្ឋមន្ត្រីក្រសួង​អន្តោប្រវេសន៍ និងកិច្ចការពារព្រំដែនអូស្ត្រាលី។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា ដែលបានចេញផ្សព្វផ្សាយកាលពីថ្ងៃទី២៤ ខែកញ្ញានេះ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ឈាង វុន ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា (កិច្ចការបរទេស សហប្រតិបត្តិ​ការអន្តរជាតិ ឃោសនាការ និងព័ត៌មាន) ក្នុង សន្និសីទសារព័ត៌មាននាល្ងាចថ្ងៃទី២៥ ខែកញ្ញា បានលើក​បញ្ជាក់ថា កម្ពុជាបានពីចារណាលើប្រាំចំណុច មុននិងសម្រេចធ្វើការទទួលយក ជនភៀសខ្លួនពី​ប្រទេស​អូស្ត្រាលីទាំងនោះមកកម្ពុជា។ លោកបន្តថាចំណុចទាំងប្រាំនោះ រួមមានដូចជា ព្រមរស់នៅដោយស្ម័គ្រចិត្ត, ជនភៀសខ្លួនទាំងនោះត្រូវមានការចុះសម្រុង រកស៊ីចិញ្ចឹមជីវិតជាមួយប្រជាជនកម្ពុជា, ព្រមរៀន​សូត្រពី​វប្បធម៌ និងប្រពៃណីខ្មែរ, ចូលរួមកសាងប្រទេសកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលីត្រូវផ្តល់ប្រាក់​ចំណូលដល់​ពួកគេជាប្រចាំឆ្នាំ។

ប្រធានគណៈកម្មការទីប្រាំរូបនេះ បានបញ្ជាក់ថា រឿងការទទួលជនភៀសខ្លួនទាំងអស់នោះ ជារឿងត្រឹមត្រូវ ព្រោះវាជាកាតព្វកិច្ចមានលក្ខណៈអន្តរជាតិ។ «កម្ពុជាយើងជាប្រទេសមួយហត្ថលេខី ពាក់ព័ន្ធនឹងអនុសញ្ញា​ជនភៀសខ្លួននេះ។ (…) បើយើងបានជួបនឹងបញ្ហាទាំងអស់ហ្នឹង មានគេស្នើសុំឲ្យយើងជួយនូវបញ្ហា​ទាំង​អស់​ហ្នឹង យើងត្រូវមានកាតព្វកិច្ចអនុវត្តតួនាទីអន្តរជាតិ រឿងបញ្ហាជនភៀសខ្លួន។»

ក្នុងថ្ងៃទី២៦ ខែកញ្ញានេះដែរ មានប្រជាពលរដ្ឋកម្ពុជាមួយចំនួន រួមមានព្រះសង្ឃ សិស្សនិស្សិត យុវជន បានប្រមូលគ្នាមកជួបជុំ ដើម្បីសម្ដែងការមិនពេញចិត្ត នឹងរដ្ឋាភិបាលកម្ពុជា ដែលចង់ទទួលយកជន​ភៀស​ខ្លួន ដែលស្វែងរកសិទ្ធិជ្រកកោននៅប្រទេសអូស្ត្រាលីទាំងនោះ អោយមកតាំងទីលំនៅនៅកម្ពុជា។ ពលរដ្ឋ​មួយចំនួន ដែលរងគ្រោះដោយការបណ្តេញចេញពីលំនៅដ្ឋាន ដោយអាជ្ញាធរកម្ពុជា រួមមានក្រុមអ្នកបឹងកក់ បុរីកីឡា ឡពាង និងអ្នកស្រុកគាស់ក្រឡ ហើយនៅមិនទាន់មានដំណោះស្រាយនៅឡើយនោះ ក៏មាន​វត្តមាននៅក្នុងការជួបជុំគ្នានេះដែរ។ ការជួបជុំនឹងធ្វើ នៅមុខស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ហើយនឹងបន្ត​ដំណើរទៅមុខរដ្ឋសភា នឹងបញ្ចប់នៅមុខក្រសួងមហាផ្ទៃ ដែលជាទីកន្លែងចុះហត្ថលេខា លើអនុស្សរណៈ​យោគយល់ កម្ពុជា-អូស្ត្រាលី៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...