ឪពុក​ក្មេងៗ​ចំនួន​៣៥% ធ្លាប់​ភ្លក្ស​ទឹក​ដោះ​ប្រពន្ធ​ខ្លួន បើ​តាម​ការ​អង្កេត​ថ្មី​មួយ

នៅក្នុងឱកាសនៃការបំបៅដោះ និងត្រូវជាសប្ដាហ៍នៃរសជាតិ នៅអ៊ឺរ៉ុបផងនោះ គេហទំព័រ Magicmaman និងក្រុមហ៊ុន Respondi បានអង្កេតឃើញករណីមួយ ដែលគួរឲ្យចាប់អារម្មណ៍៖ ឪពុកចំនួន៣៥% ធ្លាប់បានភ្លក្ស​រសជាតិ​ទឹកដោះ​ប្រពន្ធ​របស់​ខ្លួន នៅអំឡុងពេលកំពុងបំបៅកូន។
Loading...
  • ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី១៤ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 15, 2014
  • ប្រធានបទ: របើកថ្មី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ពីក្នុងសំណួរជាច្រើន ដែល​លើក​ឡើង​ដោយ ការ​ស៊ើប​អង្កេត​របស់​គេហទំព័រ Magicmaman និង​ក្រុមហ៊ុន Respondi មាន​សំនួរ​ដូច​ជា៖ «តើ​អ្នក​ធ្លាប់​ភ្លក្ស ទឹក​ដោះ​របស់​អ្នក​ដែរ​ឬ​ទេ? ភ្លក្ស​ញឹក​ញាប់​ប៉ុណ្ណា​ដែរ​ទៅ?» លទ្ធផល​ដែល​ចេញ​មក បាន​បង្ហាញ​ថា «ឪពុក​ម្ដាយ​ក្មេងៗ ក្នុង​សម័យ​នេះ មាន​ការ​ចង់​ដឹង​ចង់​ស្គាល់​ច្រើន​ជាង ឪពុក​ម្ដាយ​​ចាស់ៗ​កាល​ពី​សម័យ​មុន ហើយ​មាន​បំណង​ចង់​ភ្លក្ស​ឲ្យ​ដឹង ពី​រសជាតិ​ដែល​កូន​របស់​ខ្លួន​ត្រូវ​ការ»។ ការ​អង្កេត​នេះ ធ្វើ​ទៅ​លើ​ម្ដាយៗ​ចំនួន​២០០០​នាក់ ដែល​មាន​អាយុ​ពី​២៥ ដល់​៥០ឆ្នាំ។

ប្រសិនបើម្ដាយវ័យក្មេង ប្រមាណជា៥៥% ពីអាយុ២៥ ដល់​៣៤ឆ្នាំ ដែលបំបៅទារកខ្លួនដោយទឹកដោះ បាន​សាកល្បងភ្លក្សទឹកដោះខ្លួនឯងនោះ ចំណែក​លោក​ឪពុក​ក្មេងៗ​ឯណោះ​វិញ ក៏មានចំណែកក្នុង​ការភ្លក្ស​រសជាតិ ទឹកដោះដែលចេញពីដើមទ្រូវ របស់​ប្រពន្ធ​ខ្លួន​ដែរ។ បើ​តាម​ការ​គណនា បានឲ្យដឹងថា បុរសជា​ឪពុក​ទាំងនោះ មានចំនួនដល់ទៅ៣៥% មានអាយុ​ពី២៥​ ដល់៣៤ឆ្នាំ - ២៩% មាន​អាយុ​ពី៣៥ ដល់៤៤ឆ្នាំ និង​២៧,៤% មានអាយុពី៤៥ដល់៥០ឆ្នាំ។

តួលេខពីការអង្កេតនោះ បានឲ្យដឹងទៀតថា ឪពុកៗដែលមានចំនួន៦៧% បានចូលទៅភ្លក្ស​រសជាតិនោះ​ដោយខ្លួនឯង ដោយមិនបានចាំឲ្យប្រពន្ធខ្លួន«ហុច»មកឲ្យ ឬអញ្ជើញជាមុនទេ។ ក្រុមបុរស​ជាប្ដីបាន​អះអាង​ដែរថា អ្វីដែលពួកគេបានធ្វើ ពិតជាបានធ្វើឲ្យគេដឹង និងស្គាល់ពីរសជាតិដ៏ឆ្ងាញ់ពិសារមួយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...