ឈប់​ធ្វើ​គ្រូ មក​រាំ​«គ្រវី​គូទ» តាម Vine វិញ មាន​អនាគត​ជាង!

ក្នុងអាយុ២២ឆ្នាំ នាង ចេស៊ីកា វ៉ាណេស្សា (Jessica Vanessa) បានលះបង់អាជីព ជាអ្នកជំនួយការឲ្យគ្រូបង្រៀន ដើម្បីក្លាយខ្លួនជារាជនីរបាំ«គ្រវីគូថ» នៅលើគេហទំព័រ Vine។
Loading...
  • ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី១៥ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 15, 2014
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោកអ្នក​មិន​សូវ​ជា​ស្គាល់ របាំ​«គ្រវីគូទ ឬ twerk» ឬ​ក៏​ស្គាល់​ហើយ តែ​មិន​សូវ​ជា​ចាប់​អារម្មណ៍​ប៉ុន្មាន​ទេ។ ប៉ុន្តែ​នៅ​អាមេរិក របាំ​«គ្រវី​គូទ»នេះ ពោរពេញ​ទៅ​ដោយ ភាព​ពេញ​និយម​របស់​វា ហើយ​វា​អាច​ធ្វើ​ឲ្យ​មនុស្ស​វង្វេង។ ដោយ​សារ​តែ​ហេតុ​នេះ​ហើយ ទើប​នាង​ ចេស៊ីកា វ៉ាណេស្សា បាន​ទុក​ចោល​នូវ​ការងារ​អាជីព​របស់​នាង ជា​ជំនួយ​ការ​ឲ្យ​គ្រូ​បង្រៀន ដើម្បី​យក​ពេល​វេលាទាំង​ស្រុង​របស់​នាង មក​បូជា​ឲ្យ​របាំ«គ្រវីគូទ»។ ការ​សម្រេច​ចិត្ត បាន​ធ្វើ​ឡើង​តាំង​ពី​២សប្ដាហ៍​មក​ហើយ ហើយ​នាង​បាន​អះ​អាង​ថា នាង​រក​ប្រាក់​បាន​ច្រើន​ជាង​ការ​នឹក​ស្មាន​ទៅ​ទៀត បន្ទាប់​ពី​នាង​បាន​បង្ហោះ​វីដេអូ​«គ្រវីគូទ»​នេះ នៅ​លើ​គណនី Vine របស់​នាង។

គណនីនោះ ក្នុងពេលនេះ មានអ្នកចូលមកភ្ជាប់ទំនាក់ទំនងជាមួយនាង រហូតដល់ទៅ២លាននាក់។ នាង​បាន​ថ្លែងប្រាប់ សារព័ត៌មាន Daily Mirror របស់អង់គ្លេសថា «វីដេអូតែ៦វិនាទី ខ្ញុំរកប្រាក់បានច្រើនជាង នៅ​សាលា​៤ខែ»។

ប៉ុន្តែនាងបានអះអាងថា នាងមិនបានស្អប់ខ្ពើមមុខរបរ របស់នាងពីមុនឡើយ។ នាងនិយាយថា៖ «ដោយ​សារ​តែចំណូលទាំងនេះ ខ្ញុំអាចទិញរថយន្ដ និងទូទាត់ប្រាប់បំណុលទាំងឡាយ ដែលខ្ញុំមាន នៅពេល​ខ្ញុំនៅ​ជា​និស្សិត។ វាជាការសម្រេចចិត្តមួយដ៏ពិបាក ដែលបោះបង់ចោលការងាររបស់ខ្ញុំមុនចោល ព្រោះខ្ញុំដឹងថា នឹង​មិន​មាន​ឱកាសអាចបកក្រោយវិញបានឡើយ។»

ប៉ុន្តែការសម្រេចចិត្តរបស់នាង បានធ្វើឲ្យមានប្រតិកម្មពីមនុស្សជាច្រើន ជាពិសេសអ្នកប្រើប្រាស់បណ្ដាញ​សង្គម។ នាងឆ្លើយបកស្រាយវិញថា៖ «ខ្ញុំមិនមែនជាជនល្បីឈ្មោះទេ។ តែខ្ញុំទទួលបាននូវការជេរប្រទេច​ផ្ដាសាជាច្រើន តាមរយៈបណ្ដាញសង្គម។ អ្នកខ្លះបានហៅខ្ញុំថា ជាស្រីសំផឹង។ តែរបាំគ្រវីគូទ គ្រាន់តែជា​ទម្រង់របាំមួយប៉ុណ្ណោះ។» យ៉ាងណាក៏ដោយ នាង ចេស៊ីកា បាននិយាយដោយមោទនភាពថា នាងនៅ​មាន​ក្រុមគ្រួសាររបស់នាង ដែលបានគាំទ្រការសម្រេចចិត្តរបស់នាង៕

វីដេអូ«គ្រវីគូទ»របស់នាង៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...