រួមរ័កស្រាតននលក្នុងធម្មជាតិ ដើម្បីថតពីលើអាកាសដាក់ផ្សាយ
- ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី០៧ វិច្ឆិកា ២០១៤
- កែប្រែចុងក្រោយ: November 08, 2014
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
វីដេអូខាងក្រោមនេះ មានចំណងជើងថា «Drone Boning» បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅតាមបណ្ដាញសង្គមនៅទ្វីបអ៊ឺរ៉ុប ដោយសារតែវីដេអូ ដែលថតដោយម៉ាស៊ីនថត បង្ហោះឡើងលើអាកាសនេះ បានបង្ហាញនូវរូបភាព«រួមរ័ក»ភិសម័យ នៅក្នុងធម្មជាតិ និងគ្មានអ្វីឬដំបូលមកបិទបាំងឡើយ។ ជារូបភាពដ៏ពិសេស និងមិនដែលឃើញពីមុនមក របស់សមិទ្ធករខាងវីដេអូពីរនាក់ គឺលោក យ៉ាន អាទៀរ ប៊ែត្រង់ (Yann Arthus Bertrand) និងលោក ម៉ាក ដូលែល (Marc Dorcel)។
តួសម្ដែងទាំងពីរ នៅក្នុងវីដេអូនេះ មិនមែនជាតួសម្ដែងអាជីពទេ។ តែជាតួសម្ដែងតាមការស្ម័គ្រចិត្តមួយ ដែលក្រុមសមិទ្ធិករខាងលើ សុំឲ្យមកដើរថតជាមួយក្រុមខ្លួន នៅជុំវិញក្រុង សាន់ ហ្វ្រាន់ស៊ីស្កូ (San Francisco) សហរដ្ឋអាមេរិក។ ដាក់បញ្ចូលជាមួយនឹងភ្លេង យ៉ាងលន្លង់លន្លោចផងនោះ វីដេអូនេះត្រូវបានទស្សនិកជនទាំងឡាយវាយតម្លៃថា ជាផ្ទាំងទស្សនីយភាពដ៏ល្អមួយ ទស្សនាម្ដងហើយចង់ទស្សនាម្ដងទៀត។
សម្រាប់ប្រិយមិត្តណា ដែលចង់ទស្សនាឈុតឆាកនេះបន្ថែមទៀត ឬឲ្យកាន់តែច្បាស់នោះ អាចនឹងមានការខកចិត្ត។ ហេតុអី? ព្រោះសមិទ្ធិករទាំងពីររូប នៅមិនទាន់សម្រេចចិត្តថា នឹងចូលប្រឡូកក្នុងឧស្សាហកម្ម នៃភាពយន្ដកូនជ្រូក ឲ្យខ្លាំងជាងនេះនៅឡើយ។ ប៉ុន្តែគម្រោងវីដេអូនេះ អាចមានជាប់ទាក់ទងទៅនឹង ភាពយន្ដមនោសញ្ចេតនាមួយរបស់ពួកគេ ដែលចង់និយាយថា ការរួមរ័កភិសម័យ អាចជាការចៃដន្យបំផុត៕
វីដេអូ «Drone Boning»៖