Miley Cyrus ឡើងឆាក ដោយព្រលែងសុដន់កណ្ដាលវាល (vdo)
- ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី ១៥ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 16, 2015
- ប្រធានបទ: ស៊ិចស៊ី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មិនមានអ្វីអាចមកបញ្ឈប់ តារាចម្រៀង នាង ម៉ាយឡី ស៊ីរឺស នោះបានឡើង។ តារាចម្រៀងអាមេរិកាំងដ៏ល្បី នៅតែស្វែងរក ចំណាប់អារម្មណ៍ ឲ្យកាន់តែខ្លាំងឡើង ប៉ុន្តែពេលខ្លះក៏មិនដឹងថា នាងចង់ធ្វើអ្វីឲ្យប្រាកដនោះដែរ។ កាលពីយប់ ថ្ងៃពុធសប្ដាហ៍មុន នៅក្នុងការប្រគុំតន្ត្រីដ៏ធំ ដែលរៀបចំឡើង នៅក្នុងរង្វង់ Adult Swim Upfront Party នាទីក្រុងញ៉ូយក យុវតីតារាចម្រៀង បានបង្កឲ្យមានការភ្ញាក់ផ្អើល សារជាថ្មី ជាមួយនឹងសម្លៀកបំពាក់ ឡើងឆាក របស់នាង។
ជាមួយនឹងការតុបតែងខ្លួន ជាសត្វមេអំបៅនោះ នាង ម៉ាយឡី បានព្រលែងសុដន់ទាំងគូ នៅកណ្ដាលវាល ដោយគ្រាន់តែយក ខ្សែរអាវរបស់នាង មកបាំងពីលើចុងសុដន់ប៉ុណ្ណោះ។
ប៉ុន្តែការស្រាតពាក់កណ្ដាល ដើម្បីឡើងឆាក របស់តារាចម្រៀង មិនសូវជាធ្វើឲ្យទស្សនិកជន ស្រែកហ៊ោរញ្ជ្រៀវប៉ុន្មានទេ។ ដូច្នេះ នាង ម៉ាយឡី បាននិយាយ នៅពេលចប់ចម្រៀងទីមួយថា៖ «អ្នកទាំងអស់ស្រវឹងហើយទេដឹង? តើអ្នកទាំងអស់ដេកលក់អស់ហើយឬ? មិនអញ្ចឹងទេឬ? អ្នកទាំងអស់ បានចូលមកទស្សនាការប្រគុំតន្ត្រីរបស់ខ្ញុំ ដែលខ្ញុំបានស្លៀកពាក់ ជាមេអំបៅឆ្កួតៗនេះ និងមិនមែនមកដេកលក់នោះទេ មែនទេ? ខ្ញុំនឹងធ្វើឲ្យអ្នកទាំងអស់ បានសប្បាយថែមទៀត។»៕
សូមទស្សនាវីដេអូសម្ដែង របស់នាងដូចតទៅ៖