មន្ត្រីអន្តោប្រវេសន៍ឃាត់ខ្លូន ស្ត្រីជនជាតិវៀតណាម ៧នាក់
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០២ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 03, 2015
- ប្រធានបទ: អន្តោប្រវេសន៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កងកម្លាំងអាជ្ញាធរអន្តោប្រវេសន៍កម្ពុជា បានចុះឆែក និងសម្រេចឃាត់ខ្លូន បានស្ត្រីជនជាតិវៀតណាម ៧រូប កាលពីវេលាម៉ោង ២ និង៣០នាទី រហូតដល់ម៉ោង ៣ និង៣០នាទី ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៥ នៅទីតាំងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ តាមបណ្តោយផ្លូវលេខ២០០។ ស្រ្តីទាំង០៧រូបនោះ ត្រូវបានគេស្គាល់ថា បម្រើកាងារ នៅក្នុងសណ្ឋាគារខាងលើ ផ្នែកខារ៉ាអូខេ។
រឿងរ៉ាវ ដែឈានដល់ការឆែកឆេរ និងឃាត់ខ្លួន ស្រ្តីជនជាតិវៀតណាមខាងលើ ត្រូវបានមន្ត្រីនគរបាល ផ្នែកអន្តោប្រវេសន៍ម្នាក់បង្ហើបថា កងកម្លាំងបានតាមដាន និងឃ្លាំមើលជាច្រើនថ្ងៃមក ហើយរហូតមកដល់ថ្ងៃនេះ ទើបសម្រេចបានឃាត់ខ្លូន អ្នកមិនទាន់ស្គាល់អត្តសញ្ញាណទាំង៧រូប ទៅនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីសួរនាំបន្ត។ លោកថា បើសួរនាំទៅស្រ្តីទាំង៧រូបនោះ គ្មានឯកសារគ្រប់គ្រាន់ និងពិតប្រាកដនោះ អាជ្ញាធរអន្តោប្រវេសន៍ នៃប្រទេសកម្ពុជា អាចនឹងចាត់វិធានការ បញ្ជូនអ្នកទាំងនោះ ទៅប្រទេសវៀតណាមវិញ៕