សៀម ខោក​ហើយមិន​អង្អែល​ក្បាល​ ក្នុង​រឿង​ពលករខ្មែរ

រហូតមកដល់ពេលនេះ ប្រទេសកម្ពុជាមិនអាចធ្វើអ្វីបាន ក្រៅពីសហការជាមួយប្រទេសថៃ ដើម្បីសម្រួលឲ្យ​ពលករ​ខ្មែរអាចចេញទៅធ្វើការ នៅប្រទេសថៃវិញដោយស្របច្បាប់នោះឡើយ។ កិច្ចសហការ ដែលធ្វើឡើងក្រោយ​ពី​ពលករ​ខ្មែរមានទាំងស្របច្បាប់ និងមិនស្របច្បាប់ ជាង២សែននាក់ ត្រូវបានរបបយោធាថ្មីថៃចាប់បញ្ជូនត្រឡប់មកកម្ពុជា យ៉ាងតក់ក្រហល់ជាឯកតោភាគី ដោយគ្មានការជូនដំណឹង និងសហការជាមួយភាគីកម្ពុជា ដែលបណ្តាលឲ្យពលករ​ខ្មែរ​ជាច្រើននាក់ស្លាប់ រងរបួស និងបែកបាក់គ្រួសារ។
Loading...
  • ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី៣០ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 30, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រហូតមកដល់ពេលនេះ ប្រទេសកម្ពុជាមិនអាចធ្វើអ្វីបាន ក្រៅពីសហការជាមួយប្រទេសថៃ ដើម្បីសម្រួលឲ្យ​ពលករ​ខ្មែរអាចចេញទៅធ្វើការ នៅប្រទេសថៃវិញដោយស្របច្បាប់នោះឡើយ។ កិច្ចសហការ ដែលធ្វើឡើងក្រោយ​ពី​ពលករ​ខ្មែរមានទាំងស្របច្បាប់ និងមិនស្របច្បាប់ ជាង២សែននាក់ ត្រូវបានរបបយោធាថ្មីថៃចាប់បញ្ជូនត្រឡប់មកកម្ពុជា យ៉ាងតក់ក្រហល់ជាឯកតោភាគី ដោយគ្មានការជូនដំណឹង និងសហការជាមួយភាគីកម្ពុជា ដែលបណ្តាលឲ្យពលករ​ខ្មែរ​ជាច្រើននាក់ស្លាប់ រងរបួស និងបែកបាក់គ្រួសារ។


ពលករកម្ពុជា ដែលត្រូវបានគេដឹកដាក់ក្នុងរថយន្ដទ្រុង បញ្ជូនមកកម្ពុជាវិញ។ (រូបថត សហការី)

សិទ្ធិពលករ - ប្រមុខរដ្ឋាភិបាលកម្ពុជាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថា លោកនឹងផ្តោត​សំខាន់​ជុំ​វិញ​បញ្ហាពលករខ្មែរ ក្នុងឱកាសដែលរូបលោក គ្រោងនឹងជួបតំណាងប្រមុខរបបយោធាថៃលោក ប្រាយុទ្ធ ចាន់អ៊ូចា នៅរាជធានីភ្នំពេញ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៤ នេះ។

លោក ហ៊ុន សែន កាលពីថ្ងៃទី២៦ ខែមិថុនាកន្លងមក ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ដែល​ធ្វើ​ឡើង​នៅកោះពេជ្រ ក៏បានលើកឡើងដែរថា របបយោធាថៃ ត្រូវមានការទទួលខុសត្រូវជួយអន្តរាគមន៍ ចំពោះ​ក្រុមហ៊ុន​ធានារ៉ាប់រង ត្រូវផ្តល់សំណងសមរម្យ ដល់គ្រួសារពលករខ្មែរដែលបានស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ពេលចាប់​បញ្ជូនត្រឡប់មកប្រទេសកម្ពុជា។

គួរកត់សម្គាល់ថា ក្នុងរយៈពេលប្រមាណជា១៥ថ្ងៃប៉ុណ្ណោះ ពលរកខ្មែរប្រមាណជា២សែន៥ម៉ឺននាក់ ត្រូវបានរបប​យោធាថ្មីថៃ កំពុងក្តាប់អំណាចនៅប្រទេសថៃ ចាប់បញ្ជូនមកកម្ពុជាវិញ យ៉ាងប្រទាញប្រទង់ ក្នុងអំឡុងខែមិថុនា ឆ្នាំ២០១៤ នេះ ដែលជាបន្ទុកយ៉ាងធ្ងន់ធ្ងរដល់ភាគីកម្ពុជា ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងពិភពលោកជាច្រើន មានស៊ីអិនអិន (CNN) ប៊ីប៊ីស៊ី (BBC) ជាដើម បានផ្តិតយកទិដ្ឋភាពបញ្ជូនពលករខ្មែរជាង២សែននាក់ យកទៅធ្វើជាបច្ចុប្បន្នភាព​យ៉ាងព្រោងព្រាត ខណៈមានពលករខ្មែរច្រើនសែននាក់ផ្សេងទៀត កំពុងបន្តនៅប្រទេសថៃនៅឡើយ។

បាតុភាពនោះ បានជំរុញឲ្យមានប្រតិកម្ម មកពីគ្រប់ទិសទី។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ​បានថ្លែងសារ​សម្តែង​ការសោកស្តាយ និងស្តីបន្ទោសចំពោះឥរិយបថគឃ្លើនរបស់របបយោថ្មីថៃ ថាបានរំលោភកិច្ចព្រមព្រៀង​រវាង​ប្រទេស​ទាំងពីរ ដោយប្រព្រឹត្តអំពើអមនុស្សធម៌មកលើពលករខ្មែរ។

ប្រតិកម្មទាំងអស់ខាងលើ បានធ្វើឲ្យប្រទេសថៃបន្ទន់ឥរិយបថ ដោយសម្រួលនូវការបញ្ជូនពលករខ្មែរ មាន​លក្ខណៈ​ប្រសើរជាងមុន និងផ្តល់ការសហការជាមួយភាគីកម្ពុជាជាបន្តបន្ទាប់។ តែមកដល់ពេលនេះ មិនមានមន្រ្តីរបស់របប​យោធាថ្មីថៃណាម្នាក់ បានធ្វើការសុំទោស ឬសម្តែងការសោកស្តាយចំពោះសកម្មភាព​បញ្ជូន​ពលករខ្មែរទេ ដោយ​ពួកគេសំអាងថា ការចាប់បញ្ជូនពលករខុសច្បាប់ចេញពីថៃ គឺដើម្បីរក្សាសន្តិសុខជាតិ ជៀសវាងការជួញដូរពលករ និងការអនុវត្តច្បាប់អន្តោប្រវេសន៍។

សម្រាប់ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសថៃ បានផ្សាយឲ្យដឹងថា ការជំទាស់តវ៉ាយ៉ាងខ្លាំងក្លា​ពីបញ្ហាបាត់បង់​កម្លាំង​ពលកម្ម និងការប៉ះពាល់ដល់សង្វាក់ផលិតកម្ម ពីសំណាក់ម្ចាស់រោងចក្រ សហគ្រាស ពិសេសពួកអភិជន ដែលមាន​ទំនាក់ទំនងល្អជាមួយរបបយោធាថៃ បានជំរុញឲ្យរបបយោធាថ្មីថៃ ចាំបាច់ត្រូវបញ្ឈប់ការបញ្ជូនពលករខ្មែរ​ចេញ​មក​កម្ពុជា ហើយត្រូវបង្កលក្ខណៈងាយស្រួលដល់ពលករខ្មែរទាំងនោះ អាចប្រលប់ទៅធ្វើការនៅប្រទេសថៃវិញ​ឲ្យបាន​ឆាប់បំផុត ដើម្បីកំណើនសេដ្ឋកិច្ចថៃ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...