ផ្សារ​ទំនើប អ៊ីអន ម៉ល របស់​ជប៉ុន បើក​សម្ពោធ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​នេះ

ផ្សារទំនើបខ្នាតអន្តរជាតិ ដែលជាការវិនិយោគរបស់ជប៉ុន ដែលធ្វើបានទាក់ទាញចំណាប់អារម្មណ៍ ប្រជាជននៅភ្នំពេញ បានបើកសម្ភោធជាផ្លូវការនៅក្នុងថ្ងៃនេះ។
Loading...
  • ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី៣០ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 30, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ផ្សារទំនើបខ្នាតអន្តរជាតិ ដែលជាការវិនិយោគរបស់ជប៉ុន ដែលធ្វើបានទាក់ទាញចំណាប់អារម្មណ៍ ប្រជាជន​នៅ​ភ្នំពេញ បានបើកសម្ភោធជាផ្លូវការនៅក្នុងថ្ងៃនេះ។


ផ្សារទំនើប អ៊ីអន ម៉ល មើលពីក្រៅ។ (រូបថត ហ្វេសប៊ុក)

ផ្សារទំនើប - ក្រោយពីបើកដំណើរការសាកល្បង បានជាងមួយសប្តាហ៍រួចមក ផ្សារទំនើប អ៊ីអន ម៉ល ដែលជាផ្សារ​ទំនើប ធំជាងគេបំផុតនៅកម្ពុជាសម្រាប់ពេលបច្ចុប្បន្ន ត្រូវបានសម្ពោធដាក់ដំណើរការ ជាផ្លូវការហើយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤នេះ។

ក្នុងការបើកសម្ភោធជាផ្លូវការនេះដែរ ក្រោមអធិបតីភាពលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ហ្វូមីអូ គីស៊ីដា រដ្ឋមន្ត្រីការបរទេសជប៉ុន។ ផ្សារទំនើប អ៊ីអន ម៉ល ជាផ្សាររបស់ជប៉ុនដំបូងបំផុតនៅកម្ពុជា ដែលបានបើកការដ្ឋាន​សាងសង់ កាលពីខែធ្នូ ឆ្នាំ២០១២ ក្នុងទឹកប្រាក់វិនិយោគប្រមាណ ២០០លានដុល្លារអាមេរិក។

ក្នុងផ្សារទាំងមូលមានហាងលក់ទំនិញ ភោជនីយដ្ឋាន និងកន្លែងកម្សាន្តផ្សេងៗប្រមាណ ជិត ២០០ និងមាន​ភោជនីយដ្ឋាន​អាហារចម្រុះជាតិសាសន៍ ហាងកាហ្វេ ហាងលក់សម្លៀកបំពាក់ម៉ាកល្បីៗមកពីប្រទេសជប៉ុន និង​ប្រទេសផ្សេងៗទៀត ហើយក៏មានកន្លែងកម្សាន្តជាច្រើនដូចជា កន្លែងកំសាន្តសម្រាប់កុមារ កន្លែងបោះបូលីង (Bowling) កន្លែងជិះស្គីលើទឹកកក (Ice Skating) រោងកុនខ្នាតធំចំនួន ៧ Screen ព្រមទាំងហាងលក់ផលិតផល​រក្សាសម្ផស្ស ហាងអ៊ុតសក់ និងរចនាម៉ូដក្រចកជាដើម។ ក្រៅពីនេះ នៅមានស្ថានីយទូរទស្សន៍ និងកន្លែងផ្ដល់​សេវាកម្មផ្សេងៗជាច្រើនទៀត។

អគ្គនាយកក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូ អិលធីឌី លោក ម៉ាកូតុ យ៉ាជីម៉ា (Makoto Yajima) ធ្លាប់បញ្ជាក់ប្រាប់​សារព័ត៌មានក្នុងស្រុកមួយថា មូលហេតុដែលលោក ដាក់វិនិយោគនៅកម្ពុជា ដោយសារតែជប៉ុន​មាន​ទំនាក់ទំនង​យូរអង្វែង ជាមួយកម្ពុជា។ ម្យ៉ាងទៀតក្រុមហ៊ុន អ៊ីអន ម៉ល បានសង្កេតមើលពីការផ្លាស់ប្ដូរនៅកម្ពុជា និងភាពរីក​ចម្រើនជាវិជ្ជមាន ជាពិសេសកំណើនសេដ្ឋកិច្ចកម្ពុជា ដូច្នេះហើយបានជានៅឆ្នាំ២០១១ ក្រុមហ៊ុនមកវិនិយោគនៅ​កម្ពុជា។

លោកបានឱ្យដឹងទៀតថា ផ្សារទំនើបលំដាប់ថ្នាក់អន្តរជាតិមួយនេះ ជាផ្សារពិសេសជាងគេ នាំមកនូវអ្វីថ្មីៗ និងប្លែក​សម្រាប់អតិថិជន។ ឧទាហរណ៍ដូចជាហាងលក់សម្លៀកបំពាក់ ភោជនីយដ្ឋាន និងកន្លែងកម្សាន្តផ្សេងៗ គឺមាន​លក្ខណៈខុសប្លែកពីផ្សារទំនើបដទៃទៀត ដែលធ្លាប់មាននៅក្នុងប្រទេស កម្ពុជានាពេលកន្លងមក មិនថាការរចនា​ក្នុងហាង ឬការផ្តល់សេវាកម្មនោះឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...