ហ៊ុន សែន៖ អ្នក​ទាញ​កម្ពុជា​ធ្លាក់​ក្នុង​អស្ថិរភាព​និង​សង្រ្គាម ជា​ឧក្រិដ្ឋជន

ក្នុងពេលដែលភាពជាប់គាំង ផ្នែកយោបាយកម្ពុជា នៅបន្តអូសបន្លាយនៅឡើយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ព្រមានថា នឹងមិនអនុគ្រោះដល់អ្នកណា ដែលទាញកម្ពុជាធ្លាក់ទៅក្នុងភ្លើងសង្រ្គាមឡើយ។
Loading...
  • ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី៣០ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 30, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្នុងពេលដែលភាពជាប់គាំង ផ្នែកយោបាយកម្ពុជា នៅបន្តអូសបន្លាយនៅឡើយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ព្រមានថា នឹងមិនអនុគ្រោះដល់អ្នកណា ដែលទាញកម្ពុជាធ្លាក់ ទៅក្នុងភ្លើងសង្រ្គាមឡើយ។


នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន។

នយោបាយ - ដោយមិនបានបញ្ជាក់ចំឈ្មោះ របស់បុគ្គលណាម្នាក់ ឬគណបក្សនយោបាយណាមួយនោះ លោក​នាយរដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤ នេះបានថ្លែងថា៖ «ជនណាម្នាក់ដែលប៉ុន​ប៉ងធ្វើឲ្យ​កម្ពុជា​ អស្ថិរភាពសង្គម និងមានសង្គ្រាមស៊ីវិល នឹងក្លាយជាឧក្រិដ្ឋជន»។

ក្នុងឱកាសសម្ភោធផ្សារទំនើបជប៉ុន អ៊ីអនម៉ល នៅថ្ងៃនេះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានពន្យល់ដែរថា ផ្សារ​ទំនើបជប៉ុន អ៊ីអនម៉ល ដែលសម្ភោធនេះ អាចកើតឡើងទៅបាន ក៏ដោយសារកម្ពុជាមានសន្តិភាព ស្ថិរភាព បង្រួប​បង្រួមជាតិ និងគ្មានការធ្វើបាតុកម្មអនាធិបតេយ្យតាមដងផ្លូវ។

បើទោះជាលោក ហ៊ុន សែន មិនបង្ហើបឈ្មោះជននោះជានរណា ប៉ុន្តែនៅក្នុងរយៈពេលចុងក្រោយនេះ ភាពជាប់គាំង​នយោបាយដែលស្ដែងចេញពីការចរចាមិនត្រូវគ្នា រវាងគណបក្សជាប់ឆ្នោតទាំងពីរ ធ្វើឲ្យអ្នកតាមដានស្ថានការណ៍​នយោបាយកម្ពុជាយល់ថា មនុស្សដែលប្រមុខរដ្ឋាភិបាល ចង់និយាយសំដៅនោះ គឺក្រុមមេដឹកនាំ​គណបក្ស​​ប្រឆាំង​នៅកម្ពុជា។

លោក ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ថ្មីៗនេះបានលើកឡើងថា គណបក្សសង្រ្គោះជាតិ ដែល​ជា​គណបក្សប្រឆាំងនោះ គ្មានឆន្ទៈពិតប្រាកដ ក្នុងការចរចានយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជាទេ ហើយ​ថាការធ្វើបាតុកម្មតាមដងផ្លូវ និងការតវ៉ាផ្សេងៗទៀតរបស់គណបក្សសង្រ្គោះជាតិ គឺគ្រាន់តែចង់ចំណេញផ្នែក​នយោបាយប៉ុណ្ណោះ។ លោក ហេង សំរិន បានសង្កត់ធ្ងន់ថា៖ «គណបក្សសង្រ្គោះជាតិចង់ទាញកម្ពុជា ឲ្យធ្លាក់ក្នុង​វិបត្តិ​​មួយ ក្រោយការបោះឆ្នោត សកលឆ្នាំ២០១៣ »។

យ៉ាងណាក៏ដោយ សម្រាប់គណបក្សសង្រ្គោះជាតិ បានអះអាងជាបន្តបន្ទាប់ថា គណបក្សខ្លួនមានឆន្ទៈពិតប្រាកដ ក្នុងការដោះស្រាយបញ្ហានយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។ ចំពោះបញ្ហាបាតុកម្មនៅតាមដងផ្លូវនោះ ត្រូវបានអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងក្នុងវិទ្យុសេរីកាលពីពេលថ្មីៗនេះថា គណបក្ស​របស់លោក មិនចាំបាច់ទៅរៀបចំបាតុកម្មទេ តែគ្រាន់តែទៅគាំទ្រចលនាប្រជាជន ដែលងើបឡើងប្រឆាំង នឹងភាព​អយុត្តិធម៌សង្គម អំពើពុករលួយ និងអំពើផ្ដាច់ការប៉ុណ្ណោះ។ លោក កឹម សុខា បានថ្លែងឲ្យដឹងទៀត ថាភាពជាប់​គាំង​នយោបាយ ដែលកើតមានម្ដងហើយម្ដងទៀតនោះ ដោយសារគណបក្សប្រជាជនកម្ពុជា មិនមានឆន្ទះ​ដោះ​ស្រាយ​បញ្ហា គ្មានបំណងធ្វើការកែទម្រង់ពិតប្រាកដ និងចង់បន្តក្ដោបក្ដាប់អំណាចតែម្នាក់ឯង ជាបន្តទៀត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...