ក្រុម​សកម្មជន តវ៉ា​នៅ​មុខ​ស្ថាន​ទូត​ថៃ រឿង​បញ្ជូន​ពលករ​ខ្មែរ

យ៉ាងហោចណាស់មានក្រុមសកម្មជនសិទ្ធិមនុស្ស និងដីធ្លីបួនក្រុម ដែលមានអ្នកចូលរួមជាង២០០នាក់ បានឯកភាព​គ្នា ធ្វើបាតុកម្មដោយអហិង្សា នៅមុខស្ថានទូតថៃប្រចាំប្រទេសកម្ពុជា ដើម្បីធ្វើការវ៉ាករណីរបបយោធាថៃ បញ្ជូន​ពលករខ្មែរ ដែលធ្វើឲ្យប៉ះពាល់ដល់សិទ្ធិពួកគេ។
Loading...
  • ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៥ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 25, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យ៉ាងហោចណាស់មានក្រុមសកម្មជនសិទ្ធិមនុស្ស និងដីធ្លីបួនក្រុម ដែលមានអ្នកចូលរួមជាង២០០នាក់ បានឯកភាព​គ្នា ធ្វើបាតុកម្មដោយអហិង្សា នៅមុខស្ថានទូតថៃប្រចាំប្រទេសកម្ពុជា ដើម្បីធ្វើការវ៉ាករណីរបបយោធាថៃ បញ្ជូន​ពលករខ្មែរ ដែលធ្វើឲ្យប៉ះពាល់ដល់សិទ្ធិពួកគេ។


ក្រុមអ្នកតវ៉ា នៅមុខស្ថានទូតថៃ ក្នុងរាជធានីភ្នំពេញ។ (រូបថត ហ្វេសប៊ុក)

សិទ្ធិ - ក្រុមសកម្មជនដីធ្លី និងសិទ្ធិមនុស្ស ចំនួន ៤ រួមមានក្រុមសហគមន៍បឹងកក់ ថ្មគោល ក្រុមបណ្ដាញព្រះសង្ឃ​ឯករាជ្យ និងសមាគមន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៤ នេះ បាននាំគ្នាយកញត្តិ​មកដាក់​ជូនស្ថានទូតថៃ ដែលមានទីតាំងលើ កំណាត់មហាវិថីព្រះនរោត្តម ដើម្បីទាមទារឲ្យស្ថានទូតថៃ​ពាំនាំបំណង​របស់​ពួកគេ ទៅកាន់របយោធាថៃ។

ក្រោយពេលតំណាងស្ថានទូតថៃបានទទួលញត្តិ អ្នកស្រី សុង ស្រីលាភ សកម្មជនដីធ្លី មកពីសហគមន៍បឹងកក់ បាន​ថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា៖ «ដាក់ញត្តិសុំឲ្យអគ្គរាជទូតថៃប្រចាំនៅកម្ពុជា អន្តរាគន៍ទៅយោធាថៃ គិត​ពីបញ្ហាពលករចំណាកស្រុកខ្មែរ ព្រោះពួកគេ (របបយោធាថ្មីថៃ) បញ្ជូនពលករខ្មែរយ៉ាងអាក្រក់អាក្រី។»

បើតាមស្រ្តីសកម្មជនដីធ្លីរូបនេះ ពន្យល់ថា ការបញ្ជូនពលករខ្មែរដូចសត្វធាតុ និងខ្វះមនុស្សធម៌ ដោយរបបយោធាថៃ គឺជាឬសគល់ជំរុញ ឲ្យពួកគេ (ក្រុមសកម្មជន) ចាំបាច់ត្រូវរួបរួមគ្នា ទទូចដល់របបយោធាថៃ ពិសេសរដ្ឋាភិបាល​កម្ពុជា សម្រាលការលំបាករបស់ពលករខ្មែរ។

ស្របពេលដែលមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា បានសម្តែងការខកចិត្តជាខ្លាំង ចំពោះការបញ្ជូនពលករខ្មែរយ៉ាងតិច ជាង២២ម៉ឺននាក់ យ៉ាងគំហុកនោះ របបយោធាថៃ នៅពេលចុងក្រោយនេះ ហាក់ដូចជាបង្ហាញឥរិយាបថទន់ភ្លន់ ជាង​មុនបន្តិច ចំពោះពលករខុសច្បាប់ខ្មែរ។

តែសម្រាប់ អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា ស្តីពីបញ្ហាសិទិ្ធមនុស្ស លោក សូរិយា ប្រាសាទស៊ូប៊ែឌី បានលើកឡើងក្នុងសន្និសីទកាសែត ពីថ្ងៃម្សិលមិញថា៖ «ការដែលថៃបញ្ជូនពលករខ្មែរមកកម្ពុជា គឺជាការរំលោភសិទ្ធិមនុស្ស»។ ជាមួយគ្នានោះ លោក សូរិយា ប្រាសាទស៊ូប៊ែឌី ក៏បានស្នើរដ្ឋាភិបាលថៃ គប្បីស៊ើប​អង្កេតការ បញ្ជូនពលករខ្មែរមកកម្ពុជាវិញ ដែលមានអ្នកស្លាប់ និងស្វែងរកហេតុផល នៃការបញ្ជូនពលករខ្មែរ​មក​កម្ពុជាវិញ ព្រមទាំងស៊ើបអង្កេតករណីបាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរ ក្នុងករណីកាប់ឈើ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...