ធន សារ៉ាយ៖ កង​កម្លាំង​ប្រដាប់​អាវុធ​សព្វ​ថ្ងៃ​នៅ​កម្ពុជា ជា​របស់​«បុគ្គល»

នៅកម្ពុជា ចាំបាច់ត្រូវធ្វើការកែទម្រង់នូវស្ថាប័នរបស់រដ្ឋជាច្រើន ដែលស្ថាប័នទាំងនោះ មិនបានឆ្លើយតប ទៅនឹង​តម្រូវការរបស់ជាតិ និងប្រជាពលរដ្ឋទេ តែបែរជាគាំទ្រទៅលើបុគ្គល និងបក្សពួកនៃបុគ្គលមួយចំនួនទៅវិញ។ នេះជា​ការលើកឡើងរបស់លោក ធន សារ៉ាយ ប្រធានអង្គការ អាដហុក កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៤នេះ នៅ​សណ្ឋាគារហ៊ីម៉ាវ៉ារី ភ្នំពេញ។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៤ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 25, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅកម្ពុជា ចាំបាច់ត្រូវធ្វើការកែទម្រង់ នូវស្ថាប័នរបស់រដ្ឋជាច្រើន ដែលស្ថាប័នទាំងនោះ មិនបានឆ្លើយតប ទៅនឹង​តម្រូវការរបស់ជាតិ និងប្រជាពលរដ្ឋទេ តែបែរជាគាំទ្រទៅលើបុគ្គល និងបក្សពួកនៃបុគ្គលមួយចំនួនទៅវិញ។ នេះជា​ការលើកឡើងរបស់លោក ធន សារ៉ាយ ប្រធានសមាគម អាដហុក កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៤នេះ នៅ​សណ្ឋាគារហ៊ីម៉ាវ៉ារី ភ្នំពេញ។


លោក ធន សារ៉ាយ ប្រធានសមាគម អាដហុក។ (រូបថត MONOROOM.info/ O. Vary)

កងកម្លាំងជាតិ - លោក ធន សារ៉ាយ បានចាត់ទុកថាប្រទេស នឹងមិនមានស្ថេរភាពនយោបាយទេ បើស្ថាប័នមួយ​ចំនួនធំនៅកម្ពុជានេះ«មិន»ឯករាជ្យ និងស្ថិតក្រោមការត្រួតត្រារបស់បុគ្គលនោះ។ «ប្រទេសយើងនៅតែ​រណប​ជា​មួយនឹងការវិវឌ្ឈន៍ រស់រានមានជិវិតរបស់បុគ្គល របស់មនុស្ស។ (...) ប្រទេសយើងអភ័ព្វ តាំងពីណាពីណីមក រស់នៅ​តែ​ជាមួយហ្នឹងការរណបទៅរកបុគ្គល តែមិនបានរណបទៅនឹងស្ថាប័នជាតិធំៗនៅឡើយ។»

ពាក់ព័ន្ធនិងបញ្ហានេះ ក្នុងនាមលោកជាប្រធានបណ្តាញអង្គការសង្គមស៊ីវិល លោកតោងទាមទារ​ឲ្យមានការចាប់ផ្តើម​កែទម្រង់នៃស្ថាប័នទាំងអស់ ដែលជាស្ថាប័នសាធារណៈរបស់រដ្ឋ។ លោក ធន់ សារ៉ាយ បានលើកជាឧទាហរណ៍​មួយ​ចំនួន ដែលស្តែងឡើងឲ្យមាន នូវអំពើអយុត្តិធម៌ដល់ជាតិ ពិសេសប្រជាពលរដ្ឋកម្ពុជាខ្លួនឯង បូករួមនឹងស្ថាប័ន​មួយ​ចំនួន ដែលពលរដ្ឋអស់ជំនឿទុកចិត្តដូចជា ស្ថាប័នតុលាការ ពិសេសស្ថាប័នកងកម្លាំង​ប្រដាប់អាវុធរបស់ជាតិ​ជា​ដើម។

ជាមួយនឹងបញ្ហានៃកងកម្លាំងប្រដាប់អាវុធនេះ លោកបានបញ្ជាក់យ៉ាងធ្ងន់ថា នៅកម្ពុជា កងកម្លាំងប្រដាប់អាវុធ​ទាំង​អស់នោះ មិនមែនជាកងកម្លាំងប្រដាប់អាវុធរបស់ជាតិទេ តែជាកងកម្លាំងរបស់មនុស្សមួយក្រុម ឬបុគ្គលម្នាក់។

លោកបានបន្តថា បញ្ហាខាងលើនេះអាចនាំឲ្យ«លំហរ» នៃសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋត្រូវបានរួមតូច ផ្ទុយ​ទៅ​នឹងច្បាប់រដ្ឋធម្មនុញ្ញរបស់កម្ពុជា។ ជាមួយនឹងការមិនអាចកែប្រែបាន នូវចំណុចមួយចែងថា កម្ពុជាជា«ប្រទេសសេរី និងពហុបក្ស»។ យ៉ាងនេះក្តី លោករំពឹងថា «លំហរ» នៃការធ្លាក់ចុះនៃសិទ្ធិសេរីភាព ឬលិទ្ធិប្រជាធិបតេយ្យនេះ គ្រាន់​តែរយៈពេលតូចមួយប៉ុណ្ណោះ ហើយវានឹងមានការកើនឡើងជាថ្មី ក្នុងពេលណាមួយខាងមុខ។

មន្រ្តីសិទ្ធិមនុស្ស បានធ្វើការពន្យល់ថា៖ «នៅពេលប្រជាលរដ្ឋមានការចេះដឹងកាន់តែច្រើន។ (...) ដូច្នេះអ្នកដឹកនាំ​នោះខ្លាំងយ៉ាងណាក៏ដោយ ក៏មិនអាចកាច់ត្រឡប់ការចេះដឹង របស់ប្រជាពលរដ្ឋឲ្យត្រឡប់ថយ​ក្រោយទៅរក​របប​ផ្តាច់ការ ឬរបបដែលមានតែបក្សតែមួយនោះបានទេ។»

លោកបានបន្ថែមទាក់ទង ទៅនឹងការគ្រប់គ្រងដោយបក្សតែមួយ ដូច្នេះទៀតថា៖ «អ្នកណាហ៊ានធ្វើដូច្នោះ​ អ្នក​នោះ​ប្រថុយនឹងគ្រោះថ្នាក់ដល់ជីវិត ដល់គ្រួសាររបស់ខ្លួន ក៏ដូចជាដល់បក្សពួករបស់ខ្លួន។ (...) សេរីភាពមិនមែនធ្លាក់​ពីលើ​មេឃមកទេ។ ដូច្នេះតោងយើង ត្រូវនាំគ្នាធ្វើឲ្យបាន។»

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...