ភរិយា វន់ ពៅ ថា​ស្វាមី​កំពុង​មាន​ជម្ងឺ​ធ្ងន់ធ្ងរ នៅ​ក្នុង​ពន្ធនាគារ

លោកស្រីប្រាក់ សុវណ្ណារី ដែលត្រូវជាភរិយារបស់លោកវន់ ពៅ ប្រធានសមាគមប្រជាធិតេយ្យឯករាជ្យ​នៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ បានអះអាងថា ស្វាមីលោកស្រីដែលជាប់ឃុំ នៅពន្ធនាគារត្រពាំងផ្លុង ខេត្តកំពង់ចាមនោះ កំពុងមាន​ស្ថានភាពជម្ងឺធ្ងន់ធ្ងរ ហើយចាំបាច់ត្រូវការព្យាបាលបន្ទាន់ បើមិនដូចច្នោះទេ អាចមានគ្រោះថា្នក់ដល់ជីវិត។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: April 21, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោកស្រីប្រាក់ សុវណ្ណារី ដែលត្រូវជាភរិយារបស់លោកវន់ ពៅ ប្រធានសមាគមប្រជាធិតេយ្យឯករាជ្យ​នៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ បានអះអាងថា ស្វាមីលោកស្រីដែលជាប់ឃុំ នៅពន្ធនាគារត្រពាំងផ្លុង ខេត្តកំពង់ចាមនោះ កំពុងមាន​ស្ថានភាពជម្ងឺធ្ងន់ធ្ងរ ហើយចាំបាច់ត្រូវការព្យាបាលបន្ទាន់ បើមិនដូចច្នោះទេ អាចមានគ្រោះថា្នក់ដល់ជីវិត។


លោក វ៉ន ពៅ ប្រធានសមាគមន៍​សេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា នៅក្នុងការតវ៉ារបស់លោក ជាមួយកម្មករ នៅមុខការចាប់ខ្លួន។ (រូបថត ហ្វេសប៊ុក)

សិទ្ធិ - «នៅពេលដែលខ្ញុំទៅជួបគាត់ពីម្សិលម្ងៃហ្នឹង គាត់(វន់ ពៅ) បានចេញមកជួបខ្ញុំទាំងព្យួរសេរ៉ូម។ ដល់ថ្នាក់ញ័រ ដៃ ញ័រជើង ដោយសារគ្នានថ្នាំញាំ ហើយជម្ងឺចាស់របស់គាត់ ក្រពះ ពោះវៀន និងឈាម បានរើឡើងវិញ ដែលធ្វើឲ្យ​គាត់ងងឹតមុខ»។ នេះជាការអះអាងរបស់លោកស្រី ប្រាក់ សុវណ្ណារី នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤នេះ។

ភរិយារបស់ប្រធានសមាគម ប្រជាធិតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ រូបនេះ បានបញ្ជាក់ប្រាប់ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ ឲ្យដឹងទៀតថា បើទោះជាមានអង្គការសង្គមស៊ីវិល បានផ្តល់ជំនួយទាំងផ្នែកច្បាប់ និងសុខភាព​ក៏ដោយ ក៏ការព្យាបាលនោះ ទាំងមិនមានប្រសិទ្ធភាពនោះទេ ព្រោះគ្រាន់តែមានពេទ្យសាកសួរហើយ ផ្តល់ថ្នាំ​សម្រាប់​លេបប៉ុណ្ណោះ។ លោកស្រីប្រាក់ សុវណ្ណារី ពន្យល់ថា៖ «ស្ថានភាពប្តីខ្ញុំ មិនមែនឈឺតែសម្បកក្រៅទេ គឺឈឺ​ទាំងក្នុង ដល់អញ្ចឹង ទាល់តែយកមនុស្សហ្នឹងទៅពិនិត្យ ឬថតឲ្យច្បាស់បានអាចវៃថ្នាំត្រូវ។»

ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធលោក វន់ ពៅ និង ជន២០នាក់ផ្សេងទៀត ត្រូវ​បាន​អាជ្ញាធរចាប់ខ្លួន ក្នុងហេតុការណ៍ប៉ះទង្គិចគ្នារវាងកម្មករ និងសមត្ថកិច្ចចម្រុះ នៅពេលដែលកម្មករធ្វើបាតុកម្ម​ទាម​ទារដំឡើងប្រាក់ឈ្នួលគោលដល់កម្មករ ១៦០ដុល្លារ ក្នុងមួយខែកាលពីថ្ងៃទី០២ និងទី០៣ ខែមករា ឆ្នាំ២០១៤ នៅ​មុខរោងចក្រយ៉ាកជីង និងសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវ៉េងស្រេង។

បើទោះជាមានគណបក្សជំទាស់ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ និងមេធាវីលោកវន់ ពៅ ស្នើដល់តុលាការ​ឲ្យដោះលែងលោកវន់ ពៅ ឬអនុញ្ញាតឲ្យនៅក្រៅឃុំ ជាបណ្ណោះអាសន្នក៏ដោយ ក៏តុលាការដោយផ្អែកលើសំអាង​ច្បាប់នៅតែបន្តឃុំលោកវន់ ពៅ និងជនទាំង២០នាក់រហូតដល់ពេលនេះ។ ហើយសាលាដំបូងរាជធានីភ្នំពេញ គ្រោងបើកសវនាការលើសំណុំរឿងនេះ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤។

ចំពោះសវនាការនៅថ្ងៃទី២៥ មេសា ខាងមុខនេះភរិយាលោកវន់ ពៅ បានលើកឡើងថា៖ «ជាក់ស្តែងស្វាមីខ្ញុំគ្រាន់​តែ​ជួយសម្របស្រួលដល់កម្មករ ដើម្បីទាមទារប្រាក់ឈ្នួល តែគេបែជាចាប់គាត់ដាក់ក្នុងពន្ធនាគារ។ នោះមានន័យថា តុលាការខែ្មរស្ថិតនៅក្រោមគំនាបនរណាម្នាក់។ មនុស្សមានទោសធ្ងន់ធ្ងរប៉ុណ្ណា ក៏គេឲ្យព្យាបាលសិនដែរ តែស្វាមី​ខ្ញុំ​អត់ខុសអីសោះ គេអត់ឲ្យព្យាបាល៕»

-------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២១ មេសា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...