ព្រះ​ភិក្ខុ​សៀង សុវណ្ណារ៉ា៖ ព្រះ​សង្ឃ​និង​ខ្មែរ​ក្រោម នឹង​មាន​សិទ្ធិ​សេរីភាព

ក្រោយជំនួបជាមួយក្រសួងការបរទេសកម្ពុជា ក្នុងការដោះស្រាយបញ្ហា និងវិបត្តិដែលខ្មែរកម្ពុជាក្រោមកំពុងជួបប្រទះនោះ ព្រះភិក្ខុសង្ឃអង្គ សៀង សុវណ្ណារ៉ា បានបង្ហាញនូវការសង្ឃឹមយ៉ាងមុតមាំ ចំពោះក្រសួងមួយនេះ(ការបរទេសកម្ពុជា) ក្នុងការជួយពន្លឿនដោះស្រាយនូវបញ្ហាសិទ្ធិ សេរីភាពសម្រាប់ខ្មែរកម្ពុជាក្រោមចាប់ពីពេលនេះតទៅ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: November 01, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រោយជំនួបជាមួយក្រសួងការបរទេសកម្ពុជា ក្នុងការដោះស្រាយបញ្ហា និងវិបត្តិដែលខ្មែរកម្ពុជាក្រោមកំពុងជួបប្រទះនោះ ព្រះភិក្ខុសង្ឃអង្គ សៀង សុវណ្ណារ៉ា បានបង្ហាញនូវការសង្ឃឹមយ៉ាងមុតមាំ ចំពោះក្រសួងមួយនេះ(ការបរទេសកម្ពុជា) ក្នុងការជួយពន្លឿនដោះស្រាយនូវបញ្ហាសិទ្ធិ សេរីភាពសម្រាប់ខ្មែរកម្ពុជាក្រោមចាប់ពីពេលនេះតទៅ។


ព្រះភិក្ខុសង្ឃអង្គ សៀង សុវណ្ណារ៉ា ប្រធានស្តីទីសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម។

រាជធានីភ្នំពេញ - ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្ដី ព្រះភិក្ខុសង្ឃអង្គ សៀង សុវណ្ណារ៉ា ប្រធានស្តីទីសមាគមព្រះសង្ឃ​ខ្មែរកម្ពុជាក្រោម មិនបានបញ្ជាក់ពីលទ្ធផលនៃជំនួបនោះទេ។ ព្រះអង្គគ្រាន់តែបង្ហាញពីការសន្យា របស់ក្រសួងនេះ​ចំពោះ​សមាគមថា មិនយូរនោះទេ ក្រសូងនឹងដោះស្រាយបញ្ហាប្រជាពលរដ្ឋខ្មែរ ដែលកំពុងតែរងទុក្ខវេទនានៅលើ​ទឹកដីកម្ពុជា​ក្រោម ក្នុងពេលឆាប់ៗខាងមុខនេះ។

ជាពិសេសជាងនេះព្រះអង្គបានបន្ថែមថា ក្រសួងការបរទេសកម្ពុជា នឹងយកចិត្តទុកដាក់ចំពោះព្រះសង្ឃពីរអង្គ និង​ប្រជា​ពលរដ្ឋប្រាំពីរនាក់ដែលអាជ្ញាធរវៀតណាមបានចាប់ឃុំឃាំង ឲ្យមានសិទ្ធិសេរីភាពឡើងវិញ នឹងក៏សង្ឃឹមថា​ក្រសួងនឹង​យកចិត្តទុកដាក់ជាទូទៅ ជាមួយប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមទាំងអស់។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក គុយ គួង មិនអាចសុំការបំភ្លឺបានទេដោយលោកពុំទទួលទូរស័ព្ទ។ តែបើតាម​ការបញ្ជាក់របស់ព្រះភិក្ខុ សៀង សុវណ្ណារ៉ា បានបញ្ជាក់ថា ចំពោះលទ្ធផលនៃកិច្ចពិភាក្សាយ៉ាងណានោះ ខាងក្រសួងមិន​ឲ្យធ្វើការផ្សព្វផ្សាយតាមសារព័ត៌មាននោះទេ។ «នេះជាការស្នើសុំ ខាងក្រសួងការបរទេសកម្ពុជា។ ខាងយើងមិនមានអ្វី​ជាបញ្ហានោះទេ តែខាងក្រសួងការបរទេសកម្ពុជា សូមកុំឲ្យមានការផ្សព្វផ្សាយតាមរយសារព័ត៌មាន ព្រោះដើម្បីនឹង​ស្វែង​រកផ្លូវ ឬនីតិវិធីណាមួយផ្សេងក្នុងការដោះស្រាយ។ (...) ជាសំណូមពរ យើងនឹងមិនបញ្ចេញនូវព័ត៌មានទាំងនោះដែរ។ តែយើងក៏នឹងរង់ចាំរហូលដល់ពេលទទួលបានព័ត៌មានច្បាស់លាស់ ពិតប្រាករដ ជាផ្លូវការទើបធ្វើការផ្សព្វផ្សាយ។ យើង​ធ្វើមិនចង់ឲ្យខុសពីគោលការណ៍របស់គេទេ។»

ព្រះអង្គថាទោះយ៉ាងណា ក៏ព្រះអង្គក៏បានមានសង្ឃដីកាបញ្ជាក់ថា ក្រសួងការបរទេសកម្ពុជា បានសន្យាជាមួយសមាគម​ខ្មែរកម្ពុជាក្រោម ថានឹងធ្វើការសោះស្រាយដោយសន្តិវិធី និងតាមផ្លូវច្បាប់ណាមួយដែលអាចធ្វើទៅបានសម្រាប់​បង​ប្អូន​ខ្មែរកម្ពុជាក្រោម។ «ប្រសិនបើមិនមានដំណោះស្រាយណាមួយសមស្រប ពីខាងក្រសួងការបរទេសកម្ពុជាទេ នោះយើង​នឹងធ្វើបាតុកកម្មជាបន្តរទៀត»។

ជាលទ្ធផលដែលនាំឲ្យមានជំនួបថ្ងៃទី៣១ ខែតុលាម្សិលម៉ិញនេះ ព្រះពិក្ខុអង្គនេះបានរម្លឹកថា ដោយសារតែខាងក្រសួង​ការបរទេសកម្ពុជា បានទទួលញ្ញតិរបស់សមាគមដែលដាក់ទៅកាលពីថ្ងៃទី១០ ខែកញ្ញាកន្លងទៅ។ កាលនោះ តំណាង​ស្ថានទូតវៀតណាមវិញ ក្រោយតែពី«អាន»នូវញ្ញត្តិនោះហើយ មិនបានទទួលយកញត្តិទេ ហើយជំរុញឲ្យយកទៅដាក់​នៅ​ក្រសួងការបរទេសកម្ពុជាវិញ។

ជាមួយគ្នានេះដែរព្រះអង្គបានអះអាងបញ្ជាក់ថា ក្រសួងការបរទេសកម្ពុជា «មិន»ដែលចាត់ទុកខ្មែរកម្ពុជាក្រោម​ជាជន​បរទេសនោះទេ។ «ក្រសួងការបរទេសកម្ពុជា តាមការសង្កេតមើលជាក់ស្តែង ឃើញថាគេ (ក្រសួងការបរទេសកម្ពុជា) យកចិត្តទុកដាក់ ដូចជនជាតិវៀតណាមដែលរស់នៅប្រទេសខ្មែរអញ្ចឹងដែរ។ (…) និយាយទៅ គេមិនដែលចាត់ទុកខ្មែរ​ក្រោមជាជនបរទេសទេ គឺជាជនជាតិខ្មែរ ជាជនជាតិដើមបំផុតដែលនៅកម្ពុជាក្រោមនេះឯង។ ហើយព្រះអង្គក៏សង្ឃឹម​ថាក្រសួង​ការបរទេសកម្ពុជានឹងគោរពតាមការសន្យា ក៏ពិតប្រាកដ និងជាក់លាក់ជាមួយសមាគមន៍ខ្មែរកម្ពុជាក្រោម។

សូមរម្លឹកថាតំណាងអង្គការសមាគមខ្មែរកម្ពុជាក្រោម បានដាក់ញ្ញត្តិនៅថ្ងៃទី១០ ខែកញ្ញា ស្នើឲ្យមានការដោះលែង ព្រះតេជគុណ លីវ នី, ព្រះតេជគុណ ថាច់ ធឿន, លោក ចាន់ ថា និងបុគ្គលម្នាក់ទៀត រួមជាមួយពលរដ្ឋខ្មែរក្រោម​បួន​នាក់​ទៀត ដែលបានឡើងសវនការកាលពីព្រឹកថ្ងៃទី២៦ ខែកញ្ញាកន្លងទៅឲ្យមានសេរីភាព។

ញ្ញត្តិនោះបានបន្ថែមថា ស្នើបញ្ឈប់នូវការគំរាមកំហែងតាមគ្រប់រូបភាព, ការតាមដាន, ការឃ្លាំមើល និងការបិទបាំង​សិទ្ធិ​សេរីភាព​ចំពោះប្រពលរដ្ឋ ក៏ដូចជាព្រះសង្ឃនិងខ្មែរកម្ពុជាក្រោម និងសិទ្ធិសេរីភាពខាងសាសនា ពិសេស សាសនា​ព្រះពុទ្ធ៕

---------------------------------------------------------
ដោយ៖ អ៊ុម វ៉ារី - ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...