កម្ពុជា៖ ចំនួន​អ្នក​ទោស​ច្រើន​ជាង​លទ្ធភាព​ពន្ធនាគារ

ក្រសួងមហាផ្ទៃកម្ពុជាបានសម្តែងការព្រួយបារម្ភ ពីការគ្រប់គ្រងអ្នកទោស នៅក្នុងពន្ធនាគាររបស់កម្ពុជា ព្រោះចំនួន​អ្នក​ទោសមាន ចំនួនច្រើនលើសលុប ខណៈអាគារពន្ធនាគារ មានចំនួនតិច និងតូចចង្អៀត ដោយមិនទាន់លក្ខណៈគ្រប់គ្រាន់ សម្រាប់គ្រប់គ្រងអ្នកទោសឲ្យបានល្អប្រសើរនៅឡើយ។ ចំពោះបញ្ហានេះ មន្រ្តីសង្គមស៊ីវិលអះអាថា មានដំណោះស្រាយ​ច្រើន ដែលអាចជួយដោះស្រាយបញ្ហានេះ ទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង តែក្រសួងមហាផ្ទៃ មិនទាន់អនុវត្តឲ្យ​បាន​ពេញញលេញ និងមានប្រសិទ្ធភាព។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: November 01, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រសួងមហាផ្ទៃកម្ពុជាបានសម្តែងការព្រួយបារម្ភ ពីការគ្រប់គ្រងអ្នកទោស នៅក្នុងពន្ធនាគាររបស់កម្ពុជា ព្រោះចំនួន​អ្នក​ទោសមាន ចំនួនច្រើនលើសលុប ខណៈអាគារពន្ធនាគារ មានចំនួនតិច និងតូចចង្អៀត ដោយមិនទាន់លក្ខណៈគ្រប់គ្រាន់ សម្រាប់គ្រប់គ្រងអ្នកទោសឲ្យបានល្អប្រសើរនៅឡើយ។ ចំពោះបញ្ហានេះ មន្រ្តីសង្គមស៊ីវិលអះអាថា មានដំណោះស្រាយ​ច្រើន ដែលអាចជួយដោះស្រាយបញ្ហានេះ ទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង តែក្រសួងមហាផ្ទៃ មិនទាន់អនុវត្តឲ្យ​បាន​ពេញញលេញ និងមានប្រសិទ្ធភាព។


ពន្ធនាគារនៅខេត្តកណ្ដាល។ (រូបថត MONOROOM.info/ D.KEO)

រាជធានីភ្នំពេញ - លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងជំនួបជាមួយមន្រ្តីជាន់ខ្ពស់របស់ កាកបាទក្រហមអន្តរជាតិ កាលពីពេលថ្មីៗនេះ បានលើកឡើងថា រវាងទំហំពន្ធនាគារ និងចំនួនអ្នកទោស នៅក្នុងប្រទេសកម្ពុជា វានៅតែជាបញ្ហា​គួរឲ្យព្រួយបារម្ភនៅឡើយ។ លោករដ្ឋមន្រ្តីរូបនេះ បានបន្តថា នៅពេលចំនួនអ្នកទោស និងទំហំពន្ធនាគារ មិនមានភាព​សមស្រប វាបង្កឲ្យមានបញ្ហាច្រើនដល់អ្នកទោស បញ្ហាទាំងនោះទាក់ទងនឹង សុខភាព អនាម័យ ទឹកស្អាត អគ្គិសនី សេរីភាព និងការបណ្តុះបណ្តាលវិជ្ជាជីវៈជាដើម។ ទាក់ទងបញ្ហានេះលោក ស ខេង អះអាងថា រដ្ឋាភិបាលកម្ពុជា កំពុងតែ​យកចិត្តទុកដាក់ដោះស្រាយ យ៉ាងសកម្ម។

សូមរម្លឹកថាបើយោងលើគេហទំព័រពន្ធនាគារ បង្ហាញថា គិតត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៣ នេះ ជនជាប់ឃុំសរុប នៅ​ពន្ធនាគារទូទាំងប្រទេស មានចំនួន ១៤.៨៩៤នាក់ ក្នុងនោះទណ្ឌិតជាស្រី មានចំនួន១.១៧២នាក់។

លោក គឹម សារិន ប្រធាននាយកដ្ឋានអប់រំកែប្រែ នៃក្រសួងមហាផ្ទៃបានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ នៅថ្ងៃ​ទី១ ខែវិច្ឆិការ ឆ្នាំ២០១៣នេះថា អ្វីដែលលោក ស ខេង បានលើកឡើង គឺជាការពិត ពីព្រោះស្ថានភាពនៅក្នុងពន្ធនាគារ ក្នុងពេលបច្ចុប្បន្ន កំពុងជួបប្រទះបញ្ហាទាំងនោះមែន។

ប្រធាននាយកដ្ឋានដដែលនេះ អះអាងថា នាយកដ្ឋានអប់រំកែប្រែ ដែលសេនាធិការរបស់រដ្ឋាភិបាល និងក្រសួងមហាផ្ទៃ មិនបានបណ្តែតបណ្តោយ ឲ្យបញ្ហាទាំងនេះ ចេះតែបន្តមាននោះទេ ព្រោះនាយកដ្ឋានអប់រំកែប្រែ កំពុងតែដោះស្រាយ​បញ្ហានេះជាបន្តបន្ទាប់ តាមរយៈការផ្តល់ថវិការ និងបច្ចេកទេស ពីរដ្ឋាភិបាល និងដៃគូរផ្តល់ជំនួយដែលពាក់ព័ន្ធ។

កន្លងមកអង្គការសង្គមស៊ិវិល ដែលធ្វើការទាក់ទងនឹងវិស័យពន្ធនាគារ បានអះអាងថាពន្ធនាគារនៅកម្ពុជា មិនទាន់​មាន​លក្ខខណ្ឌល្អប្រសើរនៅឡើយទេ។ ពួកគេពន្យល់ថាពន្ធនាគារ មានលក្ខណៈតូចចង្អៀត គ្នានអនាម័យ និងលក្ខខណ្ឌ​ផ្សេងៗទៀត បង្ករការលំបាកដល់ការរស់នៅ របស់ទណ្ឌិត ជាពិសេសទណ្ឌិត ជាអ្នកមានជម្ងឺ ជនពិការ ស្រ្តីដែលមានកូន​តូចៗជាដើម។

ទាក់ទងករណីនេះ ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត បានពន្យល់ថា បើទោះជារដ្ឋាភិបាល បានព្យាយាមដោះស្រាយបញ្ហានេះ ក៏សព្វថ្ងៃពន្ធនាគារកម្ពុជា នៅតែមានភាពចង្អៀតណែន ព្រោះ​ពន្ធនាគារខ្លះ តាមស្តង់ដារ តម្រូវឲ្យដាក់អ្នកទោស តែ៣រយនាក់ប៉ុណ្ណោះ តែភាពជាក់ស្តែងគេដាក់លើស គឺអាចពីចំនួន​៥រយនាក់ រហូតដល់ច្រើនជាង១ពាន់នាក់។

ចំពោះដំណោះស្រាយ លោក អំ សំអាត បានពន្យល់ថា ប្រសិនបើគេដោះស្រាយបញ្ហាទាំងនេះ ដោយយោងទៅលើ ការ​លើកឡើងរបស់មន្រ្តីរដ្ឋាភិបាលមួយជ្រុងនោះ វាមិនគ្រប់គ្រាន់ទេ។ ព្រោះមានបញ្ហាដែលត្រូវធ្វើបន្ថែមទៀត នោះ​គឺទាក់​ទងនឹងការពង្រឹង ការទប់ស្កាត់ និងកាត់បន្ថយបទល្មើស នីតិវិធីឃុំខ្លួនបណ្តោះអាសន្ន ពន្លឿនរឿងក្តី មិនត្រូវឃុំខ្លួន​ខុស​នីតិវិធី ការដាក់ទោសឲ្យធ្វើការងារសហគមជំនួស ស្របតាមច្បាប់ជាដើម។

---------------------------------------
ដោយ៖ អ៊ុំ បូរី - ថ្ងៃទី១ ខែវិច្ឆិការ ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...