ចុះ​​បង្ក្រាប​ទូ​ហ្គេម​នៅ​ច្បារ​អំពៅ តែ​សមត្ថកិច្ច​មូលដ្ឋាន​មិន​ចូល​រួម

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ការិយាល័យកណ្តាល នគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានចុះបង្រ្កាប ប្រភេទហ្គេមខុសច្បាប់ មួយកន្លែង ក្រោមដីការបស់ព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ។ តែការចុះបង្ក្រាបនេះ ត្រូវបានអធិការង ខណ្ឌច្បារអំពៅ ឲ្យដឹងថា មិនមានការសហការ របស់នគរបាលប៉ុស្តិ៍ច្បារអំពៅនោះទេ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី២៩ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 30, 2015
  • ប្រធានបទ: សណ្ដាប់ធ្នាប់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការចុះបង្ក្រាបមួយ បានកើតឡើង បន្ទាប់ពីនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានដាក់លិខិត ស្នើរទៅព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំឆែកឆេរ កន្លែងរកស៊ីមួយកន្លែង ដែលសង្ស័យថា មាន​ល្បែង​ខុសច្បាប់ បង្កឲ្យមាន ការពង្វក់អារម្មណ៍យុវជន ជាច្រើនាក់ ជារៀងរាល់ថ្ងៃ។ ក្នុងការចុះបង្កា្របនេះ កម្លាំង​នគរបាល​ខណ្ឌ បានធ្វើការដកហូត ទូហ្គេម២គ្រឿង ម៉ូតូ២គ្រឿង និងឃាត់ខ្លួន ក្រុមយុវជនអ្នកលេងហ្គេម ១០នាក់ ក្នុង​នោះ​មាន​ស្រី៣នាក់ ប្រុស៧នាក់ ដែលសុទ្ធតែមានអាយុប្រមាណ ជាជាង២០ឆ្នាំ។

អធិការងខណ្ឌច្បារអំពៅ លោក ម៉ៅ សឿត បានឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូដឹងថា កម្លាំងនគរបាល​កម្រិត​ស្រាល​របស់​លោក បានចុះធ្វើការឆែកឆេរ ហាងហ្គេមខុសច្បាប់មួយនេះ កាលពីវេលាម៉ោង១២ និង៤៥នាទី និងបញ្ចប់ នៅម៉ោង១ និង​៣០នាទី រសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥ ដែលមានទីតាំង នៅភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ​រាជធានី​ភ្នំពេញ ក្រោយពីបានទទួល ការអនុញ្ញាតពីព្រះរាជអាជ្ញា អមសាលាដំបូងភ្លាម។

តែអ្វីដែលលោកអធិការង មិនយល់នោះ គឺនគរបាលប៉ុស្តិ៍ច្បារអំពៅ មិនបានចូលរួមសហការ ក្នុងការអនុវត្តន៍ការងារ​នេះ​ទេ ហើយលោកមិនបានដឹង ពីមូលហេតុ ដែលអវត្តមានមន្ត្រីសមត្ថកិច្ច ក្នុងមូលដ្ឋាននេះដែរ។ មិនអាចសុំការបក​ស្រាយ​បាន​ទេ ពីមេប៉ុស្តិ៍ច្បារអំពៅក្នុងពេលភ្លាមៗ ពីការលើកឡើងខាងលើ។

បច្ចុប្បន្ន វត្ថុតាង ត្រូវបានប្រមូលទុក ហើយក្រុមអ្នកលេងហ្គេម ទាំង១១នាក់ ត្រូវបានឃុំខ្លួន ជាបណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌច្បារអំពៅ ដែលសមត្ថកិច្ច កំពុងកសាងសុំនុំរឿង បញ្ជូនទៅតុលាការ។ លោក ម៉ៅ សឿត បាន​បញ្ជាក់ឲ្យដឹងទៀតថា ម្ចាស់ដែលបើកទីតាំងហ្គេម (បាញ់ត្រី) ខាងលើ មានឈ្មោះ ហួរ អាយុប្រមាណ ៣៥ឆ្នាំ រស់​នៅ​បើកអាជីវកម្ម ក្នុងភូមិសង្កាត់ខាងលើ ជារៀងរាល់ថ្ងៃ ដោយគ្មានច្បាប់អនុញ្ញាត ត្រឹមត្រូវ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...