ថោង សារ៉ាត់ បញ្ចេញ​វីដេអូ​ទី​ពីរ បន្ទាប់​ពី​មេធាវី​ខ្លួន​ផ្ដើម​តវ៉ា​ក្តី

«ប្រសិនលោកទាំងពីរ (ហ៊ុន សែន និង ប៊ុនរ៉ានី ហ៊ុន សែន) យល់ព្រមឲ្យបើកក្តីឡើងវិញ ខ្ញុំបាទថោង សារ៉ាត់ នឹង​ត្រឡប់​ទៅ​វិញ ដើម្បីចូលខ្លួនក្នុងការសើបសួរ ដើម្បីស្វែងរកការពិត។ (…) រឿងសរនិងខ្មៅ នៅកន្លែងអង្គរក្សខ្ញុំ ដែល​គេ​បង្ខំឲ្យ​ផ្តិត​មេ​ដៃ​លើ​លិខិត ដែលគេសរសេរួច។» នេះជាការបញ្ជាក់ ក្នុង​វីដេអូ​ឃ្លីប​ទីពីរ​របស់​លោក ថោង សារ៉ាត់។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី២២ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 23, 2014
  • ប្រធានបទ: ឧក្រិដ្ឋកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីបញ្ចេញខ្សែរវីដេអូទីមួយ សុំ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ជួយ​រក​យុត្តិធម៌​សម្រាប់​លោក គ្រួសារ និង​អង្គរក្ស​នោះ ក្នុង​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ លោក ថោង សារ៉ាត់ បាន​បញ្ចេញ​នូវ​ខ្សែរ​វីដេអូ​ទី​ពីរ​ជា​ថ្មី​ទៀត ដោយ​ស្នើ​សុំ​ឲ្យ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និង​លោក​ស្រី ប៊ុនរ៉ានី ហ៊ុន សែន ជួយ​សើររើ​រឿង​ក្តី​សម្លាប់​លោក អឹង ម៉េងជឺ ឡើង​វិញ។

ក្នុងវីដេអីឃ្លីបថ្មី ដែល​មាន​រយៈ​ពេល​ជាង​បួន​នាទី​នេះ លោក ថោង សារ៉ាត់ បាន​ដាក់​ការ​សង្ស័យលើ​សមត្ថកិច្ច ថា​ជា​អ្នក​បញ្ជា​នោះ និង​បាន​បញ្ជាក់​ទៀត​ថា រឿង​ទាំង​នេះ ដោយ​សារ​លោក​មាន​ដើម​កំណើត ឪពុក​ម្តាយ​ជា​ជន​ជាតិ​វៀតណាម ទើប​ធ្វើ​ឲ្យ​លោក និង​គ្រួសារ ងាយ​នឹង​ត្រូវ​គេ​ធ្វើការ​ទំលាក់​កំហុស​ឲ្យ។

លោកបានបន្តថា ឃាត់ករដែលបាញ់សម្លាប់លោក អឹង ម៉េងជឺ ជាមនុស្សដែលមានជំនាញបំផុត ក្នុងការ​ប្រើ​ប្រាស់អវុធ។ លោកឯកភាព ជុំវិញការសង្ស័យរបស់សាធារណៈជន លើបុរសម្នាក់ ក្រោយការស្លាប់របស់​លោក អ៊ឹង ម៉េងជឺ ដែលមានភិនភាគច្រើនបំផុត ដូចគ្នាទៅនឹងឃាតករដៃដល់នោះ។ លោកបង្ហាញការសោក​ស្តាយ ទៅលើការបដិសេធរបស់លោក ជួន សុវណ្ណ និងលោក ជួន ណារិន ធ្វើការបដិសេធ ដោយមិនផ្តើមការ​ស៊ើបអង្កេតឡើយ។ លោក បានលើកយកព័ត៌មានមួយ មកថ្លែងអះអាងថា «ខាងតុលាការ ក៏ចង់ឲ្យបុរសដែល​សារធារណៈជនសង្ស័យនោះ មកសាកសួរដោយតុលាការដែរ តែត្រូវបានលោក ជួន សុវណ្ណ អគ្គស្នងការ​រង​នគរបាលជាតិ និងលោក ជួន ណារិន ស្នងការរងនគរបាលរាជធានីភ្នំពេញមិនសហការ»។

ក្នុងវីដេអូនេះ លោក ថោង សារ៉ាត ស្នើសុំឲ្យភិយាលោក អឹង ម៉េងជឺ គឺលោកស្រី តាំង គឹមឆេង ជួយលាង​សម្អាត​ឲ្យលោកថា តើលោកអ៊ឹង ម៉េងជឺ ឬលោកស្រី ធ្លាប់ស្គាល់ឬជួបរូបលោកដែរឬទេ ពីមុនមកនោះ?

សូមទស្សនាវីងេអូដូចខាងក្រោម៖

សូមរំលឹកថា មុននឹងបង្ហោះវីដេអូនេះតាមបណ្ដាញសង្គម មេធាវីការពារក្ដីឲ្យលោក ថោង សារ៉ាត់ បានបញ្ជាក់​តាមកិច្ចសម្ភាសមួយ ឲ្យទៅសារព័ត៌មានក្នុងស្រុក ថាលោកមេធាវីបានដាក់ពាក្យចូលតុលាការ ដើម្បីការពារ​កូនក្តីជាផ្លូវការ ស្របពេលដែលក្រុមគ្រួសារ និងភរិយាជនរងគ្រោះ (អ៊ឹង ម៉េងជឺ) បញ្ជាក់ថា មិនដែលស្គាល់ ឬ​ជួបលោក ថោង សារ៉ាត់ ពីមុនមកនោះ។

លោកមេធាវី គា អ៊ាវ បានដាក់ពាកបណ្តឹងការពារក្ដីឲ្យលោក ថោង សារ៉ាត់ និងឪពុកម្ដាយលោក ថោង សារ៉ាត់ ជាផ្លូវការ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤។ រីឯលោក​មេធាវី ចុង អៀវហេង ដែលបានមកការពារក្តីអង្គរក្សទាំងបួននាក់ របស់លោក ថោង សារ៉ាត់ កន្លងមក ជាមេធាវី​ចាត់​តាំង​ដោយតុលាការ និងបានថ្លែងទៅកាន់អ្នកសារព័ត៌មានថា ការចោទប្រកាន់របស់តុលាការ «ត្រឹមត្រូវ» ព្រោះ​តែ​តុលាការផ្អែកលើរបាយការណ៍ របស់នគរបាល។

ក្រោយការស្លាប់របស់លោក អ៊ឹង ម៉េងជឺ លោកស្រី ស្រី តាំង គឹមឆេង ដែលត្រូវជាភរិយានោះ ធ្លាប់បានដាក់​ការរំពឹង ក្នុងការស្វែងរកឃាតករពិត ទៅលើសមត្ថកិច្ចទាំងស្រុង។ មកទល់ពេលនេះ សមត្ថកិច្ចនៅមិនទាន់​បញ្ជាក់បានថា តើវត្តមានពិតប្រាកដរបស់លោក ថោង សារ៉ាត់នោះ នៅទីណានៅឡើយទេ។ តែលោក ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថ លើផ្ទៃប្រទេសបានប្រកាសថា កម្ពុជា ក៏ដូចជាប៉ូលីស អាំងទែប៉ូល កំពុង​តាមស្វែងរកចាប់ខ្លួន (ថោង សារ៉ាត់) ។ លោកបានដាក់ក្តីសង្ឃឹមថា នឹងអាចចាប់លោក ថោង សារ៉ាត់ បាន​ក្នុង​ពេលឆាប់ៗខាងមុខនេះ៕

» សូមអានអត្ថបទដែលទាក់ទង និងទស្សនាវីដេអូទីមួយរបស់លោក ថោង សារ៉ាត់ ដោយចុចនៅលើទីនេះ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...