គ្រាន់​តែ​លួច​ដូង​ប៉ុណ្ណឹង​សោះ ចុះ​ទម្រាំ ...?

រូបភាពអមនុស្សធម៌របស់បុរសពីរនាក់ ដែលបានដាក់ទារុណកម្ម ទៅលើក្មេងប្រុសម្នាក់ អាយុប្រហែល១៤ឆ្នាំ ជាចោរលួចបេះដូង ដែលត្រូវបុរសនោះ ចាប់ចងស្លាបសេករួចជ្រមុជទឹកពាង បានរងនូវការរិះគន់យ៉ាងដំណំ ពីមហាជនទូទៅ ជាពិេសពីអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក។
Loading...
  • ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៩ សីហា ២០១៤
  • កែប្រែចុងក្រោយ: August 31, 2014
  • ប្រធានបទ: ហិង្សា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទង្វើឃោឃៅរបស់បុរសពីរនាក់នេះ ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ធ្វើការចែកចាយបន្ត​យ៉ាងព្រោងព្រាត ដោយសម្តែងអារម្មណ៍ខឹងសម្បារយ៉ាងខ្លាំង ទៅលើបុរសម្នាក់ដែលបានធ្វើទារុណកម្ម ទៅ​លើក្មេងប្រុសនោះ ហើយថែមទាំងយករូប មកបង្ហោះនៅទំព័រហ្វេសប៊ុក យ៉ាងមោទនភាពទៀត។ ក្រុម​អ្នក​ប្រើប្រាស់បណ្តាញ បានរិះគន់ទៅលើបុរសនោះថា គ្រាន់តែដូងមួយសោះ ហេតុអ្វីដាក់ក្មេងដល់ថ្នាក់នេះ គាត់គួរមានចិត្តសន្តោស ធ្វើបែបនេះមិនមែនមនុស្សទេ។ បន្ថែមលើសពីនេះ ពួកគេសំណូមពរ ឱ្យអាជ្ញាធរ​ត្រូវចាត់វិធានការណ៍តាមផ្លូវច្បាប់ លើបុរសទាំងពីរនាក់ឱ្យបានតឹងរ៉ឹង។

តារាហ្វេសប៊ុកដ៏ល្បីកញ្ញា ធី សុវណ្ណថា ខណៈបានឃើញរូបថត ស្ដីពីសកម្មភាព​អមនុស្សធម៌របស់​បុរស​ខាង​លើ នាងបានសរសេលើទំព័រហ្វេសប៊ុក របស់នាងថា៖ «បើខ្ញុំជាម្ចាស់ដូង ខ្ញុំអោយក្មេងនេះញ៉ាំអោយឆ្អែត ហើយអោយយកទៅផ្ទះខ្លះ ។ ខ្ញុំគ្រាន់តែណែនាំកុំអោយរៀនលួច បើចង់បាន អោយចេះសុំម្ចាស់»។

Oknha Pov Chantha បញ្ចេញយោបល់បន្ថែមថា គ្រាន់តែលួចផ្លែដូង ធ្វើទារុណកម្មក្មេងបែបនេះ។ គួរតែ​យកម្ចាស់ដូង ដែលជាជនអគតិនេះ ទៅតុលាការ និងដាក់ទោស ឱ្យសមនឹងទង្វើរដ៏យង់ឃ្នងនេះ។ Oknha Pov Chantha បន្តថា៖ «យើងមិនគាំទ្រក្មេងមានដៃមានជើងទេ តែអំពើយង់ឃ្នងព្រៃផ្សៃររបស់ម្ចាស់ដូងនេះ គួឲ្យខើ្ពមរអើមជាងក្មេង ដែលមានដៃមានជើងនេះទៅទៀត»។

Chanthon Rachana ប្រតិកម្ម នឹងទង្វើររបស់បុរសនេះដែរថា៖ «មើលទៅដូចមិនទំនងសោះ បើខឹង បើស្អប់ បើមិនចូលចិត្ដ ព្រមាន ឬប្រាប់គ្នាទៅ កុំអោយគ្នាធ្វើចឹងទៀតទៅ បានហើយ។ ខ្ញុំមើលគ្នាទៅ នៅក្មេងណាស់ គួរប្រដៅគ្នាដោយពាក្យសំដីទៅ។ ខ្វះអីពាក្យសំរាប់និយាយ យើងជាមនុស្ស យើងត្រូវដឹងអ្វីគួរធ្វី អ្វីគួរ​និយាយ។ គ្រាន់តែជាផ្លែដូងទេ មិនមែនសំលាប់មនុស្សអីណា។»

ដោយឡែក ម្ចាស់គណនីម្នាក់ដែលមានឈ្មោះថា Salorng Mey បានគាំទ្រទៅលើទង្វើររបស់បុរសនេះថា៖ ចោរត្រូវតែធ្វើដូច្នេះទើបវារាង បើម្នាក់ៗគិតដូច្នេះ អញ្ចឹងបានមានចោរកាន់តែច្រើន។ ម្ចាស់គណនីរូបនេះ​សរសេរបន្តថា៖ «យើងធ្វើទារណ៏កម្មប៉ុណ្ណឹង វាមិនចាត់ទុកថាធ្ងន់ធ្ងរទេ គ្រាន់តែធ្វើអោយវារាងទេតើ ចុះបើវា​លួចរបស់អ្នកវិញ តើអ្នកមានកំហឹងប៉ុណ្ណា?»។

ក្រោយពីមានការសំនូមពរ ឱ្យសមត្ថកិច្ចចាត់វិធានការណ៍ តាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹង ទៅបុរសដែលប្រព្រឹត្ត​អំពើហឹង្សា ទៅលើក្មេងប្រុសម្នាក់នោះ រូបភាពអមនុស្សនេះ ក៏ត្រូវបានបុរសចិត្តអាក្រក់រូបនេះ លុបចោលពី​ក្នុងទំព័រហ្វេសប៊ុកវិញ។ ដោយមានការសំណូមពរពីប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់បណ្តាញហ្វេសប៊ុក បុរស​ពីរនាក់បងប្អូននេះដែលមានឈ្មោះហេង ដាណា អាយុ៣៥ឆ្នាំ និង ម្នាក់ទៀតឈ្មោះ ហេង វណ្ណី អាយុ ២៨ឆ្នាំ នោះត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២៨ សីហា ២០១៤ នៅក្នុង ភូមិ-ឃុំ កំពង់ពពិល ស្រុកពារំាង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...