សាវិន ហ្វីលីព ផ្ដល់៤៩០ដុល្លារទៅឲ្យក្មេងប្រុសដែលរងទារុណកម្ម
- ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៩ សីហា ២០១៤
- កែប្រែចុងក្រោយ: August 31, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្មេងម្នាក់ ដែលត្រូវគេបានចងស្លាបសេក ជ្រមុជក្បាលក្នុងទឹកពាង ដោយសាររឿងលួចផ្លែដូង ដែលកំពុងល្បីខ្ទរខ្ទាពេញបណ្តាញសង្គមហ្វេសប៊ុក ពេលនេះត្រូវបានតារាសម្តែង និងជាម្ចាស់គម្រោងសាវិន លោក សាវីន ហ្វីលីព ឧបត្ថម្ភថវិការចំនួន៤៩០ដុល្លា ដែលលោកទទួលបានពីសម្បុរសជននានា។
តាមរយៈហ្វេសប៊ុក របស់តារាសម្តែងលោក សាវីន ហ្វីលីព លោកបានយកថវិកា ទាំង៤៩០ដុល្លានេះ ជូនទៅដល់ដៃកុមារារងគ្រោះដោយផ្ទាល់។ ថវិកានេះ លោកទទួលបានការឧបត្ថម្ភ ពីអតីតតារាសម្តែងដ៏ល្បីឈ្មោះលោក ខៃ ប្រសិទ្ធ លោក អ៊ូ យាណារ៉ា ព្រមទាំងតារាសម្តែងផ្សេងទៀត ក្នុងនោះមានលោក ឡាយ វណ្ណយុត្ត ផងដែរ។
កុមារា ម៉ន វាសនា អាយុ១៤ឆ្នាំ មានស្រុកកំណើត ស្ថិតក្នុងឃុំ កំពង់ពពិល ស្រុក ពារាំង ខេត្តព្រៃវែងត្រូវបានបុរសពីរនាក់បងប្អូនធ្វើទារុណកម្ម យ៉ាងឃោរឃៅកាលពីប៉ុន្មានថ្ងៃមុននេះ ដោយសារតែកុមារដែលចេញពីគ្រួសារដ៏ទីទាល់ក្រ បានចូលទៅលួចបេះដូង របស់បុរសទាំងពីរខាងលើ។ ប៉ុន្តែជនដៃដល់ទាំងពីរនាក់បងប្អូន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនរួចហើយ កាលពីថ្ងៃទី២៨ សីហា ឆ្នាំ២០១៤ ដើម្បីផ្ដន្ទាទោសទៅតាមច្បាប់ជាធរមាន ពីបទធ្វើទារុណកម្ម និងវាយដំទៅលើរូបរាងកាយ៕