តារា​សម្តែង​សក់​ធំ​ក្នុង​ភាពយន្ដ​«ស្បែក​គង់» ត្រូវ​ចោរ​លួច​របស់​ក្នុង​ឡាន ព្រោះ​ស្រវឹង​ជ្រុល

បុរសម្នាក់ដែលគេស្គាលថា ជាតារាសំដែង ក្នុងរឿងស្បែកគង់ ត្រូវជនមិនស្គាល់មុខ បន្លំលួចសម្ភារៈ​មាន​តំលៃ​អស់ ដោយសារស្រវឹងជោគ បើករថយន្តមក ឈប់ដេក លក់នៅចិញ្ចើមផ្លូវ។
Loading...
  • ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៧ សីហា ២០១៤
  • កែប្រែចុងក្រោយ: August 31, 2014
  • ប្រធានបទ: តារា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ហេតុការណ៍ មួយកាលវេលាម៉ោងជាង៣ អធ្រាត្រ ឈានចូល ថ្ងៃទី២៧ សីហា នៅចំណុចផ្លូវ បេតុង​ភ្នំពេញ​ថ្មី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានបង្កឱ្យមានការភ្ញាក់ផ្អើល ខណៈពេលដែលត្រូវបានគេស្គាល់ថា ជាតារាសម្តែងដែលមានសក់ធំ និងជាតន្រ្តីករម្នាក់ត្រូវបានចោរលួចសម្ភារៈមួយចំនួនពីក្នុងឡាន ពេល​តារា​រូបនេះចតឡាននៅលើផ្លូវហើយបានដេកលក់។

បុរស ដែលជាតារាសម្តែងសក់ធំនេះ ត្រូវគេស្គាល់ឈ្មោះ សំ ជីវ័ន្ត។ មុនពេលកើតហេតុគេបានឃើញលោក សំ ជីវ័ន្ត បានបើករថយន្ត មួយគ្រឿងម៉ាក ហុងដា ហ្វិត ពណ៌ស ពាក់ស្លាក់លេខ បណ្តោះអាសន្ន ៥៥៣២ ក្នុងទិសដៅពីលិច ទៅកើត ខណៈមក ដល់ចំណុចខាង លើស្រាប់តែឈប់រថយន្ត។ បន្ទាប់ពីបាន​ឈប់​រថយន្ត បុរសម្នាក់បានដេកលង់លក់នៅក្នុង រថយន្តរបស់គេ។ នៅប្រមាណជាកន្លះម៉ោង ខណៈពេល​បុរស​នោះកំពុងដេកលង់លក់ មានជនសង្ស័យពីរនាក់ ជិះម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាក បានឈប់ម៉ូតូក្បែររថយន្ត ធ្វើដូចជាមនុស្សស្គាល់គ្នា រួចជនសង្ស័យទាំងពីរនេះបានបើកទ្វាររថយន្ត ឆែករករបស់មានតំលៃនៅក្នុង រថយន្តអស់ ហើយក៏ឡើងជិះម៉ូតូ គេចខ្លួនបាត់តែម្តង។

បើតាមទូរទស្សន៍ក្នុងស្រុកមួយ បានផ្សាយឲ្យដឹងថា តារាសម្តែងប្រុសវ័យ៣១ឆ្នាំរូបនេះ បានឱ្យដឹងថា មុន​ពេល​កើតហេតុ ខ្លួនបានជិះរថយន្តទៅចូលរួមខួបកំណើតមិត្តភក្តិ ក្រោយពីចេញពីកម្មវិធីខួបកំណើត​មិត្ត​ភក្តិ​មក ខ្លួនបានបន្តទៅចូលក្លឹបកំសាន្ត។ រហូតដល់ម៉ោងជិត១២ទើបខ្លួនចេញពីក្លឹប រួចបានជូនមិត្តភក្តិទៅផ្ទះ ដែលស្ថិតនៅសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

លោក ជីវ័ន្ត បានបន្តថា លុះពេលត្រលប់មកផ្ទះវិញ ដោយសារតែខ្លួនស្រលឹងខ្លាំងពេក បើករថយន្ត​ទៅ​មុន​លែងរួច ទើបឈប់នៅលើចិញ្ចើមថ្នល់ ដេកលក់តែម្តង ទាំងមិនបានចាក់សោរទ្វារឡាន ទើបត្រូវជនឆ្លៀត​ឱកាសលួចយកសម្ភារៈមានតម្លៃអស់ទៅ។ សម្ភារៈដែលជនមិនស្គាល់មុខនោះបានលួច មានដូចជា​អាយផេត ទូរស័ព្ទដៃពីរគ្រឿង និងកាបូបលុយដែលមានលុយជិតមួយរយដុល្លា៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...