វ៉ាង ស្រីណូ មុន​ចូល​រោង​ការ សុំ​បង្ហាញ​សាច់​ឱ្យ​អស់​ដៃ​សិន!

«មិនទាន់អស់ចំហាយសប្បាយ ស៊ិចស៊ីតិចហើយបងប្អូន» នេះជាឃ្លាមួយ របស់តារាសម្តែងមានដើមទ្រូងស៊ិចស៊ី ទ្រលុកទ្រលន់ ជាមួយ រួមជាមួយរូបថតជាច្រើន ដែលខ្លួនបញ្ចេញភាពកាន់តែស៊ិចស៊ី មុនពេលចូលការ។
Loading...
  • ដោយ: ប្រាថ្នា ដោយ ប្រាថ្នា (ទាក់ទង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី០៦ វិច្ឆិកា ២០១៤
  • កែប្រែចុងក្រោយ: November 06, 2014
  • ប្រធានបទ: តារា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់​អតីត​តារា​សម្តែង​ល្បី​ឈ្មោះ និង​មាន​រូប​រាង​ស៊ិចស៊ី មាន​ឃើញ​បង្ហោះ​រូប​ថត​ជា​ច្រើន។ រូប​ថត ដែល​ទើប​នឹង​បង្ហោះ​ថ្មី គឺ​សុទ្ធ​តែ​ជា​រូប​ស៊ិចស៊ី មើល​ហើយ​​សឹង​ទ្រាំ​មិន​បាន ព្រោះ​តែ​សាច់​ស​ដូច​សំឡី​របស់​នាង ដែល​កន្លង​មក​មិន​សូវ​ឃើញ​នាង​បង្ហាញ​ឡើយ បន្ទាប់​ផ្អាក​ពី​វិថី​សិល្បៈ​នោះ​មក។

ក្រៅពីរូបសម្ញែង​ដើម​ទ្រូង​នោះ​ដែរ មាន​រូប​ថត​ជា​ច្រើន​ទៀត ដែល​បង្ហាញ​ភាព​ស៊ិច​ស៊ី អស់​ទាស់​ជា​មួយ​សម្លៀក​បំពាក់​ពណ៌​ក្រហម ជា​មួយ​នឹង​គល់​ភ្លៅ​ស​ខ្ចី ពញ្ញាក់​អារម្មណ៍​ក្ដៅ​រន្ធត់។ តើ​កន្លង់ៗ​ណា​មួយ មិន​គ្រឺត​ខ្នាញ់ និង​ស្តាយ​សម្រស់​​កាយ​តារា​ល្បី ដែល​នឹង​ជិត​ក្លាយ​ជា ភរិយា​បុរស​អណិកជន​ខ្មែរ​អាមេរិក ក្នុង​ពេល​ខាង​មុខ។

តាមពិតទៅ វាគ្មានអ្វីប្លែកនោះទេ សម្រាប់កញ្ញា វ៉ាង ស្រីណូ ដែលជាប់ឈ្នោះជាតារាសម្តែងស៊ិចស៊ី ទៅ​ហើយ​នោះ ហើយឈុតដែលនាងពាក់នៅនឹងខ្លួន ក៏មានក្រណាត់ពណ៌សាច់ ដេរបិតបាំងពីមុខដែរ។ បើគេមើល​មួយ​ភ្លែក គេអាចគិតស្មានថា នេះជាសាច់ដើមទ្រូងរបស់នាង។ ប៉ុន្តែអ្វីដែលប្លែកនោះ គេសម្គាល់ឃើញថា តារា​សម្តែង​ចូលចិត្តសម្ញែង ដើមទ្រូងស៊ិចស៊ី កញ្ញាវ៉ាង ស្រីណូ ទើបតែប្រកាសព័ត៌មានក្តៅថា ត្រៀមខ្លួនរោង​ការ​នោះ បានថតរូបយ៉ាងកៀកកិត ជាមួយតារាបង្ហាញម៉ូត លោកអ៊ែនឌី នៅក្នុងកម្មវិធីជប់លៀងមួយ។

កន្លងមក អតីតតារាសម្តែងជើងចាស់ល្បីរន្ទឺ ខាងស្លៀកពាក់ស៊ិចស៊ីលេចលើបញ្ចេញក្រោមរូបនេះ តែង​រង​នូវ​ព្យុះរិះគន់ជាញឹកញយ ពីមហាអ្នកស្នេហា វិស័យសិល្បៈ និងអ្នកអភិរក្សវប្បធម៌ ថានាងបានធ្វើឱ្យ​សីលធម៌​ដ៏​ផូផង់របស់ខ្មែរ ធ្លាក់ ព្រោះតែការស្លៀកពាក់ជ្រុលនិយមរបស់ខ្លួន។ លើសពីនេះទៅទៀត នាងក៏រងនូវពាក្យ​ចចាមអារាម និងរឿងអាស្រូវជាច្រើន ទាក់ទងនឹងចំណងមេត្រីស្នេហ៍នោះផងដែរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...