ចន ច័ន្ទលក្ខិណា ឆេះដុំ ពេលមានអ្នកថាខ្លួនផិតប្តី

តារាសម្តែង និងជាពិធីការិនី ប្រចាំស្ថានីយទូរទស្សន៍ បាយ័ន អ្នកនាង ចន ច័ន្ទលក្ខិណាបានផ្ទុះកំហឹងភ្លាមៗ នៅពេលមានមា្ចស់គណនីហ្វេសប៊ុកម្នាក់បានចោទនាងថា នាងមានរឿងអាស្រូវច្រើន ជាពិសេសនាងបានផិតប្តី។
Loading...
  • ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៨ សីហា ២០១៤
  • កែប្រែចុងក្រោយ: August 30, 2014
  • ប្រធានបទ: តារា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើទោះជាអ្នកនាង ចន ច័ន្ទលក្ខណា ធ្លាប់ចេញ មកបកស្រាយជារឿយៗថា ការដែលអ្នកនាង​និងស្វាមី​សម្រេចចិត្ត ចែកផ្លូវគ្នាពាក់កណ្តាលទីនោះ ដោយសារតែការរស់នៅ មិនចុះសម្រុងគ្នា និងគ្មានជាប់ពាក់​ព័ន្ធ​ជាមួយនឹងអ្នកទីបី មកជ្រែកស្នេហ៍ក៏ដោយ ប៉ុន្តែនៅតែមានប្រិយមិត្តមួយចំនួន នៅតែមិនជឿជាក់ ហើយ​នៅ​តែលើកឡើងពីបញ្ហានេះថា អ្នកនាងមានអ្នកជំនួសលោកយុត្ថារ៉ា ឆាន្នី ទើបធ្វើឱ្យចំណង​ស្នេហារវាងអ្នក​ទាំងពីរត្រូវដាច់។

អស់រយៈពេល ជិតមួយឆ្នាំហើយ ដែលតារាសម្តែងជើងចាស់ អ្នកនាង ចន ច័ន្ទលក្ខិណា និងស្វាមីដែលធ្លាប់​រួមរស់ជាមួយគ្នា រហូតបានកូនស្រីមួយជាចំណងដៃ បានលែងលះគ្នា ដាច់ស្រេចជាតាមផ្លូវច្បាប់ ដោយគ្មាន​សោកស្តាយ ។ ចាប់តាំងពីគូស្វាមី ក្នុងវិថីសិល្បៈមួយគូរនេះ លែងលះគ្នា គេសង្កេតឃើញថា អ្នកនាង ចន ច័ន្ទលក្ខិណា ហាក់កាន់តែបង្ហាញភាពហ៊ឺហារ ស៊ីវិល័យជាងពេលមុនៗ។

មូលហេតុនេះហើយ ទើបមាននារីវ័យក្មេងម្នាក់ តាមរយៈគណនីហ្វេសប៊ុកមួយឈ្មោះថា « So Cheata» បានសរសេរឆ្លើយឆ្លងផ្ដោះផ្ដងវាចា (Comment) ជាមួយ តារាមេម៉ាយកូនមួយនេះថា «ព្រោះបងស្រី​ លក្ខិណា មានរឿង អាស្រូវច្រើនពេក ធ្វើឱ្យទស្សនិកជន ចាប់អារម្មណ៍ ចំពោះបងស្រី ផិតប្តីលួចអីៗ ជាមួយប្តីគេ»។

ការរិះគន់ បានធ្វើឱ្យតារាសម្តែងចាស់វស្សា និងជាពិធីការិនី ប្រចាំស្ថានីយទូរទស្សន៍បាយ័ន អ្នកនាង ចន ច័ន្ទលក្ខិណា ក្តៅស្លឹកត្រចៀកតែម្តង។ តបនឹងពាក្យរិះគន់ មិនសំចៃមាត់របស់នារីវ័យក្មេង ដែលជា​ម្ចាស់​គណនីខាងលើ អ្នកនាង ចន ច័ន្ទលក្ខិណា សរសេរសារបង្កប់ដោយកំហឹងថា «ប្អូនដឹង(ឬ)អត់ថាអ្វី ដែលប្អូន​កំពុងនិយាយនឹង វាជាការពិត? សុំប្អូនយកភាពជាក់លាក់ មកបង្ហាញមក បើមិនមានទេ ប្អូននឹងទទួល​ខុស​ត្រូវលើអ្វី ដែលប្អូននិយាយ»។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នៅមិនទាន់ទាក់ទងសុំប្រតិកម្មបន្ថែមពីតារាភាពយន្ដចាស់វស្សា ជុំវិញបញ្ហា​នេះបាននៅឡើយ។ គួកត់សម្គាល់ដែរថា នៅក្នុងបណ្ដាញសង្គម រឿងជាច្រើនត្រូវបានគេបង្កើតឡើង ទោះ​ជា​រឿងនោះពិត​ឬមិនពិតក៏ដោយ។ គណនីជាច្រើនត្រូវបានបង្កើតឡើង ដោយជនអនាមិកមិនស្គាល់អត្ត​សញ្ញាណ​ពិតប្រាកដ ក្នុងបំណងទុច្ចរិកផ្សេងៗ ក្នុងនោះមានគណនីខ្លះត្រូវបានបង្កើតឡើង ដើម្បីតែវាយ​ប្រហារ​​ទៅ​លើបុគ្គល​មួយ​ផ្សេងដែរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...