មាន​របួស​ពេល​រួមរ័ក្ស ប្ដឹង​ទារ​ជម្ងឺ​ចិត្ត​ពី​គ្រោះ​ថ្នាក់​ការងារ

នារីបុគ្គលិកមួយរូប បានប្ដឹងថៅកែរបស់ខ្លួន ក្រោយបន្ទាប់ពីនាងបានរួមរ័ក្សជាមួយ នៅពេលមានបេសកកម្ម​ឆ្ងាយពី​ការិយាល័យ ហើយថាបានធ្វើឲ្យមានរបួស។ ប៉ុន្តែបន្ទាប់ពីបានតស៊ូច្រើនឆ្នាំ ក្នុងតុលាការគ្រប់ថ្នាក់នោះមក ពាក្យបណ្ដឹង​របស់នាង ត្រូវបានតុលាការកំពូលច្រានចោលជាស្ថាពរ។
Loading...
  • ដោយ: សុបិន្ដ
  • កែប្រែចុងក្រោយ: November 01, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នារីបុគ្គលិកមួយរូប បានប្ដឹងថៅកែរបស់ខ្លួន ក្រោយបន្ទាប់ពីនាងបានរួមរ័ក្សជាមួយ នៅពេលមានបេសកកម្ម​ឆ្ងាយពី​ការិយាល័យ ហើយថាបានធ្វើឲ្យមានរបួស។ ប៉ុន្តែបន្ទាប់ពីបានតស៊ូច្រើនឆ្នាំ ក្នុងតុលាការគ្រប់ថ្នាក់នោះមក ពាក្យបណ្ដឹង​របស់នាង ត្រូវបានតុលាការកំពូលច្រានចោលជាស្ថាពរ។


រូបជំនួស បង្ហាញពីសកម្មភាពរួមស្នេហាររបស់ដៃគូរមួយគូរ។ (រូបភាពឯកសារ)

ទីក្រុងម៉ុងរ៉េអាល់ - តាមគេហទំព័រមួយរបស់ប្រទេសអូស្ត្រាលី ដែលមានឈ្មោះថា The Australian បានរាយការណ៍ថា ស្ត្រីដែលមានអាយុប្រមាណជា ៣០ឆ្នាំ នឹងមិនទទួលបាននូវសំណងជម្ងឺចិត្តនោះទេ ខណៈតុលាការដែល​បានទទួល​ពាក្យ​បណ្ដឹងរបស់នាង បានសម្រេចច្រានចោលពាក្យបណ្ដឹងនោះ ដោយសារតែនៅក្នុងសំនុំរឿង មិនមានការបង្ខំ ឬចរិក​ជំរុញ​ណាមួយ ត្រូវបានរកឃើញពីសំណាក់ នយោជករបស់នាងនោះឡើយ។

ហេតុការណ៍ជួប«រួមរ័ក្ស» បានកើតឡើងតាំងពីឆ្នាំ២០០៧ នៅក្នុងដំណើរបំពេញភារកិច្ចមួយ របស់ក្រុមហ៊ុន។ នាងបាន​ស្នាក់នៅក្នុងបន្ទប់មួយ ដែលត្រូវបានកក់ដោយ នយោជករបស់នាង។ បន្ទាប់ពីបានទទួលទានអាហារពេលល្ងាច ទាំង​អស់​គ្នាជាមួយមិត្តភ័ក្រម្នាក់ទៀតរួច «ថៅកែនិងបុគ្គលិកស្រី»​ បានបណ្ដើរគ្នាចូលបន្ទប់គេងនេះវិញ ហើយក៏បានធ្វើដំណើរ​ទៅ​កាន់«ថានសួគ៌៧ជាន់»ទាំងពីរនាក់។

រឿងដែលបង្កឲ្យបុគ្គលិកស្រីវ័យក្មេង ទប់ចិត្តមិនបាន មិនអាចនៅស្ងៀមបាននោះ គឺខណៈពេលដែលកំពុងសោយសុខ អំពូលភ្លើងមួយបានធ្លាក់លើ ធ្វើឲ្យមានរបួសដល់ច្រមុះ និងបបូរមាត់ដ៏ឆើតឆាយរបស់នាង។ នាងបានថ្លែងប្រាប់តុលាការ​ថា ហេតុការណ៍នេះបង្កឲ្យនាងមានការភិតភ័យ  បាក់ស្បាត ហើយស្នើសុំឲ្យតុលាការសម្រេចក្ដីនូវសំណងជម្ងឺចិត្តមួយ ពីបទ«មានគ្រោះថ្នាក់ក្នុងពេលកំពុងធ្វើការ» ដូចមានចែងនៅក្នុងច្បាប់មួយ របស់ប្រទេសនេះ។

សំនុំរឿងនេះ ត្រូវបានសាលាដំបូង ចេញសាលក្រមសម្រេចម្ដងហើយថា របួសរបស់នាងមិនមានទាក់ទងអ្វី​នឹងការងារ​នោះទេ។ ប៉ុន្តែនៅឧទ្ទរណ៍ សាលាក្ដីសហព័ន្ធបានចាត់ទុកជាមោឃៈ នូវសាលក្រមនេះ។ សាលាក្ដីសហព័ន្ធបានបញ្ជាក់ថា របួសរបស់នាងស្ថិតក្នុងរយៈពេលបេសកកម្មទាំងមូលមួយ ដែលត្រូវបានចាត់ទុកថា ជាពេលវេលាដែលនាងកំពុង​ធ្វើការ​ដូចធម្មតាដែរ។

ប៉ុន្តែតុលាការកំពូល បានសម្រេចក្ដីផ្សេងពីនេះ ដោយបញ្ជាក់ថា ការប្រព្រឹត្តិ«ដ៏ពិសេស» ដែលបុគ្គលិកនារីវ័យក្មេងបាន​ធ្វើនៅពេលនោះ មិនអាចចាត់បញ្ចូលទៅក្នុងរង្វង់នៃសំណងជំងឺចិត្ត សម្រាប់គ្រោះថ្នាក់ក្នុងការងារបានទេ៕

--------------------------------------------------
ដោយ៖ សុបិន្ត - ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...