ពិធីករទូរទស្សន៍មួយរូប ស្លាប់គាំងបេះដូងពេលកំពុងធ្វើកម្មវិធី
កំពុងដឹកនាំផ្សាយផ្ទាល់ ពីកម្មវិធីកីឡា... ស្រាប់តែដួលចុះលើដី ហើយបានស្លាប់ នៅក្នុងពេលបន្ទាប់មក។
បើតាមប្រព័ន្ធផ្សផ្ព្វផ្សាយ ក្នុងស្រុកបានឲ្យដឹងថា ពិធីកររូបនេះបានស្លាប់ ដោយសាររោគគាំងបេះដូង ខណៈកំពុងធ្វើកម្មវិធីមួយ ផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ កាលពីចុងខែសីហា។
ដូចបានឃើញ នៅក្នុងវីដេអូស្រាប់ ពិធីកររូបនេះ កំពុងចាត់ចែងការផ្ដល់ពានរង្វាន់ ដោយនិយាយផ្សាយផ្ទាល់ ពីក្រុង «El Jadida» (ស្ថិតនៅចំងាយ១០០គីឡូម៉ែត្រ ភាគពាយ័ព្យ ពីរាជធានី Marrakech នៃប្រទេសម៉ារ៉ុក) ស្រាប់តែបានដួលចុះ ទៅលើកម្រាលឥដ្ឋ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង។
ប៉ុន្តែមនុស្សជាច្រើន ដែលបានចោមរោមមើលពិធីករ ដួលទៅលើដីនេះ មិនបានជួយដាស់រ ឬជួយធ្វើចលនាបេះដូង ឲ្យជនរងគ្រោះដឹងខ្លួនឡើងវិញទេ។ ទម្រាំក្រុមអ្នកជួយសង្គ្រោះមកដល់ ពិធីករបានដាច់ខ្យល់ទៅហើយ៕