ប៉ីប៉ី ឌី៖ ព្រាប សុវត្ថិ វាខុសពីគ្នា ច្រិប ឯង!
- ដោយ: ដារី ([email protected]) - ភ្នំពេញ ថ្ងៃទី២៦ មករា ២០១៧
- កែប្រែចុងក្រោយ: January 26, 2017
- ប្រធានបទ: ប្រព័ន្ធផ្សព្វផ្សាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មនុស្សច្រើននាក់ណាស់ ដែលចេញមកនិយាយ នៅតាមបណ្ដាញផ្សព្វផ្សាយ មានទេពកោសល្យ (ឬបានហ្វឹកហាត់) ធ្វើឲ្យប្រិយមិត្តរបស់ខ្លួនផ្ទុះសំណើច ដោយមិនចាំបាចធ្វើកាយវិការ លោតហក់ ទះតប់ ប្រើប្រាស់ភាសា«អាស» ឬនិយាយចេញមក ដោយគ្មានការពិចារណា និងមិនអាងការសុំទោស នៅពេលក្រោយមក។ ហើយក៏មិនមានមនុស្សច្រើនប៉ុន្មានដែរ ដែលរស់ដើម្បីតែការសុំទោស ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែនិយាយ កាន់តែភ្លាវ។
រឿងខាងលើនេះ ផ្ទុយពីក្រុមការងារ របស់វិទ្យុក្នុងស្រុកមួយ ឈ្មោះ «ABC» ដែលបន្ទាប់ពីបានប្រើប្រាស់សកម្មភាព លោតហក់ ទះតប់ ប្រើប្រាស់ភាសា «អាស» ដោយគ្មានការពិចារណា តាមបណ្ដាញផ្សព្វផ្សាយរួច បានចេញមកសុំទោស។ សុំទោសម្ដង-ពីរ នៅមិនគ្រប់គ្រាន់ ម្ចាស់វិទ្យុ «ABC» នេះម្នាក់ទៀត នៅបានចេញមកបកស្រាយ តែបែរជាបាននិយាយចោទ ទៅលើមនុស្សផ្សេងទៀត ជាច្រើននាក់ ជាពិសេសបានហៅលោក ព្រាប សុវត្ថិ កំពូលអ្នកចម្រៀង ដ៏ល្បីល្បាញ ថាជា«អ្នកស្រែ»។ ជាលទ្ធផល ក្រុមការងាររបស់វិទ្យុនេះ បានចេញមកសុំទោសជាថ្មីទៀត ពីភាសា«មាត់អត់គម្រប» ដែលបានជ្រុលជ្រោះទាំងនោះ។
បើទោះជាមកដល់ល្ងាចនេះ ហេតុការណ៍ទាក់ទងនឹង រឿងរ៉ាវអាស្រូវខាងលើ បានស្ងប់ស្ងាត់ខ្លះៗហើយក៏ដោយ តែមិនប្រាកដថា មនុស្សដែលមានឈ្មោះ ក្នុងការលើកឡើង របស់ក្រុមការងារវិទ្យុមួយនេះ ស្ងប់អារម្មណ៍នោះដែរ។ ក្នុងចំណោមនោះ តារាដ៏ល្បីឈ្មោះមួយរូប ដាក់រហស្សនាម «PeyPey Dy» នៅលើបណ្ដាញសង្គម បានប្រតិកម្មឲ្យដឹង ទាក់ទងនឹងការសុំទោសទាំងនោះ ដោយបាននិយាយជំនួស កំពូលអ្នកចម្រៀងល្បី រួមនឹងលើកយក ពីចំណុចខ្វះខាត របស់ក្រុមការងារវិទ្យុនោះ ត្រឡប់មកវិញផង។
» វីដេអូឆ្លើយតប របស់តារាហ្វេសប៊ុក «PeyPey Dy»៖
» វីដេអូសុំទោស របស់ពិធីការិនីមួយរូប របស់វិទ្យុ «ABC»៖