រាំ​បញ្ចេញ​ដើម​ទ្រូង​ថត​ដាក់​ឃ្លីប ជាប់​គុក​មួយ​ឆ្នាំ​នៅ​អេហ្សីប

ស្ត្រីអ្នករាំជាតិអេហ្សីបមួយរូប ត្រូវបានតុលាការប្រទេសនេះ ផ្ដន្ទាទោសកាលពីថ្ងៃអាទិត្យ ឲ្យជាប់ពន្ធនាគារ១ឆ្នាំ ពីបទ​«បាន​បង្ក ឲ្យមានភាពស្រើបស្រាល» នៅក្នុងឃ្លីបវីដេអូមួយ ដែលនាងបានរាំ មុននឹងវីដេអូនោះ ត្រូវ​បាន​យក​មក​បង្ហោះ​ផ្សាយ នៅ​លើ​គេហទំព័រ​យូធូប កាល​ពី​ពេល​ថ្មីៗ​នេះ។
វីដេអូឃ្លីប ដែលមានចំណងជើងថា៖ «Seeb Idy (មានជាខេមរភាសាថា ទុកដៃខ្ញុំឲ្យធ្វើ)»។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី២៩ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 29, 2015
  • ប្រធានបទ: យុត្តិធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នាង រេដា អាលហ្វូលី (Reda al-Fouly) ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី២៥ ខែឧសភាកន្លងទៅ ប៉ុន្មានថ្ងៃ​បន្ទាប់​ពីវីដេអូឃ្លីបមួយ ត្រូវបានបង្ហោះ នៅលើគេហទំព័រ ចែករំលែកយូធូប ដែលមានចំណងជើងថា៖ «Seeb Idy (មានជាខេមរភាសាថា ទុកដៃខ្ញុំឲ្យធ្វើ)»។ នៅក្នុងវីដេអូនោះ នាង អាលហ្វូលី បានរាំ ជាមួយនឹង​សម្លៀក​បំពាក់​អាវរ៉ូបដ៏ខ្លី បញ្ចេញគល់សុដន់ យ៉ាងទ្រលុកទ្រលន់ ខណៈមានរូបភាពជាច្រើន បានថតយកតែដើមទ្រូង និង​ដង​ជើងរបស់នាង មកធ្វើការកាត់ត។

អ្នករាំរូបនេះ ត្រូវបានតុលាការនៃរដ្ឋធានី កែរ ប្រទេសអេហ្សីប ផ្ដន្ទាទោស ពីបទ«បានបង្កភាពត្រេកត្រអាល» ដោយសារការបញ្ចេញសាច់ នៅក្នុងឃ្លីបមួយនេះ។ នេះបើតាមការបញ្ជាក់ របស់អ្នកទទួលខុសត្រូវមួយរូប នៃតុលាការ ប្រាប់មកអ្នកសារព័ត៌មាន។ យ៉ាងណាក៏ដោយ ក៏នាង អាលហ្វូលី នៅមានសិទ្ធិនឹងធ្វើការប្ដឹង​ឧទ្ទរណ៍ ទៅតុលាការជាន់ខ្ពស់ជាបន្តទៀត។

សម្រាប់សមិទ្ធិករ ដែលផលិតវីដេអូ លោក វ៉ាអែល អេលសេដេគី (Wael Elsedeki) ដែលបានរាំ និងច្រៀង​ជា​មួយ​នាង រ៉ាដា អាលហ្វូលី នោះ និងជនទីបីម្នាក់ទៀត ក៏ត្រូវបានផ្ដន្ទាទោស ដោយកំបាំងមុខ ឲ្យជាប់​ពន្ធនាគារ​១ឆ្នាំ ដូចគ្នាដែរ។ អ្នកទទួលខសត្រូវដដែលនោះ បានពន្យល់ថា លោក អេលសេដេគី បានរត់គេសខ្លួនទៅ​បរទេស មុនការផ្ដន្ទាទោសនេះ។

សាលក្រម បានអនុញ្ញាតឲ្យជនជាប់ចោទ អាចបង់ប្រាក់តំកល់ ដើម្បីអាចឲ្យជនជាប់ចោទ អាចនៅក្រៅ​ឃុំ​បាន នៅក្នុងរយៈពេល នៃការរងចាំនូវការប្ដឹងឧទ្ទរណ៍៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...