ភេវរកម្មនៅតួនេស៊ី៖ វីដេអូពីការបាញ់សម្លាប់មនុស្ស៣៨នាក់
- ដោយ: សេក មនោរកុមារ អត្ថបទ ៖ សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី ២៨ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 29, 2015
- ប្រធានបទ: ភេវរកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រូបភាពទាំងនោះ បានបង្ហាញជាដំបូងឡើយ ឃើញជនសង្ស័យ ដែលមានឈ្មោះ សេហ្វៀឌីន រ៉េជហ្គី (Seifeddine Rezgui) បានដើរយ៉ាងស្ងៀមស្ងាត់ នៅតាមបណ្ដោយឆ្នេរ នៃក្រុង សូស្សេ (Sousse) ជាប់នឹងសណ្ឋាគាររងគ្រោះ។ ជនសង្ស័យធ្វើខ្លួន ដូចជាទើបនឹងងើប ចេញពីងូតទឹក។ ហើយនៅពីក្រោយ មានមនុស្សជាង១០នាក់ ដូចជាកំពុងលើកដៃប្រាប់ទៅអ្នកផ្សេង ឲ្យឆាប់ងើបគេចចេញ។
សាក្សីជាច្រើននាក់ ដែលត្រូវបានទូរទស្សន៍«Sky News» យកមកស្រង់សម្ដីនោះ បានឲ្យដឹងថា ជនសង្ស័យបានលាក់អាវុធរបស់ខ្លួន នៅក្នុងឆ័ត្រការពារកម្ដៅថ្ងៃ ហើយបានចូលទៅក្នុងទឹក មុននឹងងើបចេញមកវិញ ដោយបានដកកាំភ្លើងបាញ់តម្រង់ ទៅអ្នកទេសចរណ៍។ អ្នកសារព័ត៌មានរបស់របស់ស្ថានីយ៍ទូរទស្សន៍ បានរៀបរាប់ថា៖ «ជនសង្ស័យ មាន"ឈាមត្រជាក់" មិនគួរឲ្យជឿបានទេ។ ជននេះបានរករឿងស្ត្រីម្នាក់ មុននឹងបាញ់សម្លាប់នាង តែក្នុងពេលមួយពព្រិចភ្នែកប៉ុណ្ណោះ។»
ជាការរំលឹកឡើងវិញ នៃតុល្យភាពបណ្ដោះអាសន្ន បានបង្ហាញថា នៅថ្ងៃសុក្រទី២៦ ខែមិថុនាសប្ដាហ៍កន្លងមកនេះ មនុស្ស៣៨នាក់ ត្រូវបានសម្លាប់ ក្នុងនោះ១៥នាក់ ជាជនជាតិអង់គ្លេស និង៣៩នាក់ផ្សេងទៀតរងរបួស។ ជនសង្ស័យ ត្រូវបានបាញ់សម្លាប់ ដោយគ្រាប់កាំភ្លើងបាញ់ពីចំងាយ របស់នគរបាល នៃប្រទេសតួនេស៊ី។ ការវាយប្រហារភេវរកម្មលើកនេះ ត្រូវបានប្រកាសទទួលស្គាល់ ដោយអង្គការរដ្ឋអ៊ីស្លាម នៅមួយថ្ងៃក្រោយមក ហើយបានក្លាយជាការវាយប្រហារ ដែលមានមនុស្សស្លាប់ដ៏រង្គាល បួនខែក្រោយការវាយប្រហារលើកមុន ទៅលើសារមន្ទីរបារដូ កណ្ដាលរដ្ឋធានីតួនីស (នៃប្រទេសតួនេស៊ី) ដែលបានធ្វើឲ្យ ទេសចរណ៍បរទេស ២១នាក់ស្លាប់៕
» វីដេអូផ្សេងទៀត ដែលបង្ហាញពីសកម្មរបស់ជនសង្ស័យ នៅក្នុងការវាយប្រហារ កាលពីថ្ងៃសុក្រ៖