អាហ្សង់ទីន៖ វីដេអូនិស្សិតស្រី«ដោះអាវ»ពេលកំពុងរៀន ធ្វើឲ្យផ្អើលរឿងអាស្រូវ (VDO)
កញ្ញាអាណាលីហ្សា សង់ទី។
ដើមទ្រូងរបស់កញ្ញាអាណាលីហ្សា សង់ទី បានធ្វើអោយផ្អើលពិភពអាំងធើណែត ដោយសារតែខ្សែរវីដេអូមួយ ដែលបានបង្ហាញពីរូបនាងដោះអាវចេញ ក្នុងពេលកំពុងរៀន និងបានដាក់ផ្សាយនៅលើគេហទំព័រវីដេអូ យូធូប (YouTube) កាលពីសប្ដាហ៍មុន។ កញ្ញាជានិស្សិតម្នាក់អាយុ២១ឆ្នាំ នៅកលវិទ្យាល័យកាតូលីក ប៊ូណូស អ៊ែរេស (Buenos Aires) នៃប្រទេសអាហ្សង់ទីន (ទ្វីបអាមេរិកខាងត្បូង)។ ព្រឹត្តិការណ៍នេះ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក យកមកចុះផ្សាយធ្វើជាអត្ថបទព្រោងព្រាត និងបន្ទាប់មកប្រព័ន្ធផ្សព្វផ្សាយនៅបរទេស ក៏បានយកមកផ្សាយបន្តយ៉ាងគគ្រឹកគគ្រេងដែរ។
ប៉ុន្តែកញ្ញាមិនមានមោទនភាព នឹងភាពល្បីល្បាញបែបនេះទេ។ «ខ្ញុំមិនចង់និយាយពីរឿងនេះទេ។ វាជារឿងដែលខ្ញុំចង់ជៀសវាង។» នាងបានឆ្លើយយ៉ាងដូច្នេះ នៅក្នុងវីដេអូមួយទៀត ដាក់ផ្សាយក្នុងបណ្ដាញសង្គម ក្នុងគោលបំណងធ្វើឲ្យសភាពស្ងប់ស្ងាត់ត្រឡប់មកវិញ។ នាងបានពន្យល់ថា នាងមិនចង់មានន័យពីកង្វះការគោរពចំពោះគ្រឹស្ថានសិក្សា ឬមិត្តរួមថ្នាក់របស់នាងទេ។ ហើយនាងក៏បានឆ្លៀតឱកាស ដើម្បីឆ្លើយតបនឹងអ្នកដែលបានវិន្និច្ឆ័យនាងខុសរឿង និងបានរិះគន់នាងមិនឈប់ឈរនោះដែរ។ នាងនិយាយថា «សូមឲ្យអ្នកដែលមិនមានកំហុសទាល់តែសោះ ចោលដុំថ្មទីមួយមកលើនាងខ្ញុំចុះ»។
ជាអ្នកពូកែបញ្ឆេះ តែកាន់សាសនាយ៉ាងខ្ជាប់ខ្ជួន
និស្សិតស្រីខាងច្បាប់ម្នាក់នេះ បានថ្លែងប្រាប់កាសែតក្នុងស្រុកមួយថា វីដេអូនោះមុនដំបូងមានគោលបំណងជាឯកជនសុទ្ធសាធ តែមិត្តរបស់នាងបានដាក់វានៅលើយូធូប ដោយមិនបានប្រាប់នាងអោយដឹងមុនឡើយ។ ប៉ុន្តែបើគេតាមដានមើលក្នុងគេហទំព័រយូធូបទៅ គេនឹងឃើញថានាងមិនមានវីដេអូតែមួយនេះទេ តែគេនឹងឃើញវីដេអូជាច្រើនផ្សេងទៀត ដែលបានបង្ហាញពីរូបរាងនាង ស៊ិចស៊ី ខើចលើលេចក្រោម និងពេលខ្លះអត់ស្លៀកពាក់នោះទៀតផង។
កាលពីនៅក្មេង នាងអាណាលីហ្សា សង់ទី បានរស់នៅជាច្រើនឆ្នាំនៅក្នុងប្រទេសអ៊ីតាលី។ នាងនិយាយថា នាងមិនចង់ឆ្លៀតឱកាស ជាមួយនឹងភាពល្បីល្បាញដែលកើតឡើងមិនបានគ្រោងទុកយ៉ាងដូច្នេះទេ និងបានបញ្ជាក់ថានាងជាអ្នកប្រតិបត្តិសាសនាយ៉ាងខ្ជាប់ខ្ជួនមួយរូប។ «ខ្ញុំអាចបញ្ឆេះអ្នកឯង រហូតដល់អ្នកឯងស្លាប់ តែខ្ញុំក៏ជាមនុស្សម្នាក់ដែលទៅព្រះវិហារដែរ»។ នាងបន្ថែមថា នាងនៅលីវនៅឡើយ ហើយមានបំណងចង់បានបុរសម្នាក់ដែលម៉ត់ចត់ម៉ឺងម៉ាត់ (ប្រសិនជាអាច ចង់បានអ្នកលេងបាល់អោប) មកធ្វើជាគូរអនាគត និងមានគម្រោងចង់បានកូនពីបីទៅបួននាក់៕
ខាងក្រោមនេះ ជាវីដេអូរបស់នាងអាណាលីហ្សា សង់ទី
-------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ