«ម្ចាស់ក្សត្រីទាំងបី» សំណើចខ្លីៗ
- ដោយ: ដ. កែវ ([email protected]) - ប៉ារីស ថ្ងៃទី០៦ មិនា ២០១៥
- កែប្រែចុងក្រោយ: March 06, 2015
- ប្រធានបទ: រឿងខ្លី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កាលពីព្រេងនាយ មានព្រះមហាក្សត្រមួយព្រះអង្គ ទ្រង់មានបុត្រីបីអង្គ ដែលពេញរូបពេញរាង ប្រកបដោយលក្ខិណាប្រិមប្រិយ។ ម្ចាស់ក្សត្រីទាំងបី កើតឆ្នាំខុសគ្នា តែបានកើតថ្ងៃខែដូចគ្នាទាំងអស់ ដែលបើតាមទម្លាប់ រាល់ឆ្នាំ ថ្ងៃខួបកំណើតរបស់ម្ចាស់ក្សត្រីទាំងបីអង្គ ត្រូវបានធ្វើក្នុងថ្ងៃតែមួយ។ បុណ្យខួបក្នុងឆ្នាំនេះ នឹងត្រូវធ្វើនៅថ្ងៃស្អែក។ ព្រះរាជា បានឈ្វេងយល់ដូច្នោះហើយ ទ្រង់ក៏ព្រះរាជទាន ប្រារព្ធពិធីដ៏ធំមួយ ថ្វាយបុត្រីព្រះអង្គ និងផ្ដល់ឱកាស«មាស»ឲ្យម្ចាស់ក្សត្រីទាំងបី ដោយមានព្រះរាជឱង្ការថា៖
- យប់ស្អែក ដើម្បីជាអំណោយ ឲ្យដល់បុណ្យខួបរបស់បុត្រីទាំងបី បិតារាជាអនុញ្ញាតឲ្យបុត្រី ឲ្យអញ្ជើញសង្សាបុត្រមួយអង្គៗ មកនៅជាមួយ។
លុះយប់ស្អែកឡើង បន្ទាប់ពីបុណ្យខួបកំណើត បានបញ្ចប់ទៅយ៉ាងអធិកអធមរួច ម្ចាស់ក្សត្រីទាំងបី បាននាំសង្សារបស់ព្រះអង្គ ចូលទៅក្នុងបន្ទប់តែរៀងៗ។ ស្ងាត់បន្តិច ព្រះរាជាបានយាង ទៅមុខបន្ទប់របស់បុត្រីទីមួយ ព្រះអង្គឮស្នូរសម្លេងថ្ងូរ និងទៅមុខបន្ទប់ទីពីរ ឮស្នូរសម្លេងសើចឲ្យកក្អឹក ខណៈនៅមុខបន្ទប់ទីបី ព្រះរាជាមិនបានស្ដាប់ឮអ្វីទាំងអស់។
ព្រឹកឡើង ព្រះរាជាទ្រង់ត្រាស់សួរ ទៅបុត្រីទីមួយថា៖
- យប់ម៉ិញ បិតាដើរកាត់តាមមុខបន្ទប់ ដោយចៃដន្យ បិតាឮសូរសម្លេងបុត្រីថ្ងូរ តើមានរឿងអ្វី?
ម្ចាស់ក្សត្រីទីមួយ ឆ្លើយតបបិតា៖
- អូ... បិតា! មកពីនំអន្សមធំពេក ដោតក្នុងនំគមតូច វាធ្វើឲ្យបុត្រីឈឺ ទ្រាំមិនបានក៏ស្រែកឡើង។
បន្ទាប់មក ព្រះរាជាទ្រង់ត្រាស់សួរ ទៅបុត្រីទីពីរថា៖
- យប់ម៉ិញ បិតាដើរកាត់តាមមុខបន្ទប់ ដោយចៃដន្យ បិតាឮសូរសម្លេងបុត្រីសើចក្អាកក្អាយ តើមានរឿងអ្វី?
ម្ចាស់ក្សត្រីទីពីរ ឆ្លើយតបបីតា៖
- អូ... បិតា! មកពីនំអន្សមតូចពេក ដោតក្នុងនំគមធំ វាធ្វើឲ្យបុត្រីរសើប ទ្រាំមិនបានក៏សើចឡើង។
និងទីបញ្ចប់ ព្រះរាជាទ្រង់ត្រាស់សួរ ទៅបុត្រីបីថា៖
- យប់ម៉ិញ បិតាដើរកាត់តាមមុខបន្ទប់ ដោយចៃដន្យ បិតាមិនបានឮសូរ សម្លេងអ្វីទាំងអស់ តើមានរឿងអ្វី?
ម្ចាស់ក្សត្រីទីបី ឆ្លើយតបបិតា៖
- អូ... បិតា! ក្រែងបិតាធ្លាប់ប្រដៅបុត្រីថា កុំនិយាយស្ដីអ្វីទាំងអស់ នៅពេលមានចំណី នៅក្នុងមាត់ !!!