មិនគិតខ្លីទៀតទេ... បែរជាទៅ«លោតពីលើស្ពានម្តង» សន្លប់ធំ
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី១៥ មករា ២០១៥
- កែប្រែចុងក្រោយ: January 15, 2015
- ប្រធានបទ: អត្តឃាត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ចិត្តដែលប៉ងស្លាប់ហើយ ពិបាកនឹងដុះដាលមកជាធម្មតាវិញណាស់ បើទោះជាមានអ្នកមកជួយឃាត់ឃាំងរារាំងយ៉ាងណា តែវាមានប្រសិទ្ធភាពតែមួយភ្លែតប៉ុណ្ណោះ។ ហើយបើគិតតាមផ្លូវព្រះធម៌វិញ ព្រះពុទ្ធបានមានពុទ្ធដីកាថា៖ «គ្មានគ្រូណាប្រដៅព្រះអង្គបានឡើយ» បើយើងខ្លួនឯងមិនអាចជួយ និងបញ្ជាខ្លួនឯងផងនោះ ឲ្យអ្នកណាគេជួយយើង។ ពេលភ្ញាក់ស្មារតីនិយាយថាមិនធ្វើទៀតទេ តែបានមួយភ្លែតក្រោយ ក៏តាំងនឹកឃើញចង់អនុវត្តន៍ម្តងទៀត។
» សូមអានអត្ថបទដែលទាក់ទង ដោយចុចនៅលើទីនេះ។
ករណីនេះ បានកើតឡើងទៅលើបុរសម្នាក់ឈ្នោះ អុល វណ្ណនី ដែលបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ នៅចំណុចស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បុរសមានមុខរបរជាព្រូឡានរូបនេះ បានលោតសម្លាប់ខ្លួន ពីលើស្ពានអាកាសស្ទឹងមានជ័យកម្ពស់ប្រមាណជា៦ម៉ែត្រ បណ្តាលឱ្យសន្លប់ស្តូកស្តឹងនៅនឹងកន្លែង ។
បន្ទាប់ពីមានការភ្ញាក់ផ្អើលដឹងថា បុរសដែលបានធ្វើអត្តឃាតម្តងហើយ តែមិនបានសម្រេច ដោយយកទៅពេទ្យទាន់ពេលនោះ ម្តងនេះគ្រួសារ និងអ្នកអ្នកជិតខាងនោះ បានបញ្ជូនបុរស់នោះទៅ សង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ។ បុរស់ខាងលើ ធ្លាប់បានធ្វើអត្តឃាតខ្លូនម្តងរួចមកហើយ ដោយ អារ ក សម្លាប់ខ្លួននៅមុខផ្សារនាគមាស កាលពីព្រឹក ថ្ងៃទី១៤ មករាឆ្នាំ២០១៥ កន្លងមក។ នៅពេលនោះ បុរស វណ្ណនី ត្រូវបានគេដឹកទៅព្យាបាលនៅមន្ទីរពេទ្យដូចគ្នា។ តែក្រោយពីដឹងខ្លួនបានស្រួលបន្តិច លួចចេញពីមន្ទីពេទ្យទៅលោតសម្លាប់ខ្លួនម្តងទៀត នៅលើស្ពានស្ទឹងមានជ័យ៕
អាក ខ្លួនឯង ចេញឈាមបន្តិច ព្រោះចង់ធ្វើអត្តឃាត។ (រូបថត monoROOM.info/ H. Vuthy)