ឆក់​កាបូប​ស្រ្តី​ជាតិ​វៀតណាម​ម្នាក់ អស់​ប្រាក់​មួយ​ម៉ឺន​ដុល្លារ

ស្រ្តីជនជាតិវៀតណាមម្នាក់ ត្រូវបានក្រុមចោរ ធ្វើសកម្មភាពឆក់កាបូបដៃ ដែលមានប្រាក់នៅក្នុងនោះ បានសម្រេច នៅវេលាម៉ោង១១ យប់ ខណៈដែលស្រ្តីរូបនោះ ចេញមកពិនិត្យឥវ៉ាន់ ដាក់ចុះពីកុងតឺន័រ ដូចរាល់ដង។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ២៣ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 24, 2015
  • ប្រធានបទ: សណ្ដាប់ធ្នាប់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សាក្សីម្នាក់ ដែលជាអ្នកជិតដិត នឹងស្រ្តីជនរងគ្រោះ បានប្រាប់អ្នកសារព័ត៌មានថា នៅក្នុងកាបូបដៃ របស់​ស្រ្តី​រងគ្រោះ មានប្រាក់ប្រមាណ មួយម៉ឺនដុល្លា តែគេមិនស្គាល់អត្តសញ្ញាណជនរងគ្រោះនោះទេ គ្រាន់តែ​ដឹង​ថា ជាជនជាតិវៀតណាម និងជាថៅកែឃ្លាំងនិញម្នាក់ និយាយភាសាខ្មែរមិនច្បាស់។

ប្រពភដដែលបានបន្តថា ក្រុមចោរធ្វើសកម្មភាពឆក់ នៅវេលាម៉ោង១១យប់ ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៥ នៅពេលទៅមើលទំនិញ នៅឃ្លាំង ២៤២ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សាក្សីផ្សេងទៀត ពីកន្លែងកើតហេតុ នៅពេលកំពុងមានការភ្ញាក់ផ្អើល បានប្រាប់ឲ្យដឹងថា ជនសង្ស័យ ជា​ក្រុម​ចោរមានគ្នាពីរនាក់ ជិះម៉ូតូម៉ាក ស្គូពី ពណ៍ ស មិនស្គាល់ស្លាកលេខ។ នៅពេលធ្វើសកម្មភាព បានសម្រេច ក៏​បើកម៉ូតូដូចហោះ គេចខ្លូនបាត់ស្រមោល។

ករណីឆក់កាបូបនេះ មិនត្រូវបានក្រុមមន្រ្តីសមត្ថកិច្ច សង្កាត់បឹងព្រលឹត អន្តរាគមន៍នោះទេ។ នៅពេល​ទស្សនាវដ្ដី​បានសាកសួរ ស្រាប់តែមន្ត្រីនៅទីនោះ បានឆ្លើយយ៉ាងសោះអង្គើយថា មិនដឹង មុននឹងដើរចេញ ដោយ​មិនខ្ចីឆ្លើយ នឹងសំនួរផ្សេងទៀត របស់អ្នកសារព័ត៌មានឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...