អគ្គីភ័យឆេះរោងជូសជុលរថយន្ត គិតជាប្រាក់ អស់៤ម៉ឺនដុល្លា
- ដោយ: ក. វិច្ចនី អត្ថបទ៖ក. វិច្ចនី ([email protected]) - យកការណ៍៖ហេង វុទ្ធី - ភ្នំពេញ ថ្ងៃទី ០៦ មីនា ២០១៥
- កែប្រែចុងក្រោយ: March 06, 2015
- ប្រធានបទ: គ្រោះអគ្គិ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អគ្គីភ័យមួយបានឆាប់ឆេះ យករោងជូសជុលរថយន្តមួយកន្លែង នៅភូមិ ទួលគោក សង្កាត់ទួលសង្កែ ខ័ណ្ឌឫស្សីកែវ រាជធានីភ្នំពេញ អស់មួយផ្នែកធំ នៃរោងជួសជុលរថយន្តនោះ។ អាជ្ញាធរនៅមិនទាន់ ប្រាប់ឲ្យដឹងពីតុល្យភាពចុងក្រោយ នៃការខូចខាត ដែលទទួលរង ពីការឆេះនេះនៅឡើយ។ ប៉ុន្តែអគ្គីភ័យនោះ ត្រូវបានក្រុមពន្លត់អគ្គិសនី បានព្យាយាមជួយពន្លត់អគ្គីភ័យនោះ រលត់អស់៩៩ភាគរយហើយ ដែលប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ចំនួន ៩គឿង របស់សាលារាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់ របស់លោក លីន ញ៉ក់ អភិបាលរងខ័ណ្ឌឫស្សីកែវ។
តាមប្រភពព័ត៌មាន ដែលបានពិនិត្យមើលករណីនេះ បានរកឃើញប្រភព ដែលបានឆាបឆេះមុនគេ គឺនៅត្រង់ចំណុចមួយ ជិតម៉ាស៊ីនប៉ុងស្ទូចរថយន្តឡើង សំរាប់ជួសជុល។ ប្រភពដដែលនោះ បានសន្និដ្ឋានថា មូលហេតុដែលបង្កគ្រោះអគ្គិភ័យ គឺបណ្តាលមកពីផ្ទុះសេខ្សែភ្លើង។
អ្នកស្រី អុក ចាន់រ៉ានី បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា អ្នកស្រី និងក្រុមគ្រួសារមិនបានដឹងពីមូលហេតុនោះទេ ហើយក៍មិនបានដឹងថា ភ្លើងឆេះនៅពេលណាដែរ ព្រោះអ្នកស្រីមិនបាននៅផ្ទះនោះទេ ដោយពួកគាត់រវល់ទៅរកស៊ី នៅកន្លែងមួយទៀត ហើយគាត់មកគេងស្នាក់នៅ ក្នុងរោងជួសជុលរថយន្តនេះ តែពេលយប់ប៉ុណ្ណោះ។ អ្នកស្រីថា អ្នកស្រីមានការភ្ជាក់ផ្អើលណាស់ នៅពេលដែលអ្នកជិតខាងរបស់អ្នកស្រី ប្រាប់តាមទូរស័ព្ទថា ភ្លើងឆេះផ្ទះអ្នកស្រីដូច្នេះ។
ស្ត្រីរូបនេះ បានបញ្ជាក់ថា ភ្លើងមិនបានរាលដាល ដល់ផ្ទះអ្នកជិតខាងទេ តែបានឆេះ តែនៅក្នុងប្លុកផ្ទះ របស់អ្នកស្រីប៉ុណ្ណោះ។ រីឯទ្រព្យសម្បត្តិក្នុងផ្ទះ រួមទាំងគ្រឿងជួសជុលរថយន្ត ត្រូវបានឆេះទាំងស្រុង មិនមានសេសសល់អ្វីឡើយ។ បើគិតជាទឹកប្រាក់ ដែលខាតបង់ ត្រូវបានអ្នកស្រីអះអាងថា មានប្រមាណជា ៤ម៉ឺនដុល្លា៕