រនាំងផ្លូវនៅស្ដុបដេអ៊ិន បន្ទើសផ្លូវជនស្រវឹងបើកឡានផ្លាក ខ.ម
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០៤ធ្នូ ២០១៥
- កែប្រែចុងក្រោយ: December 05, 2015
- ប្រធានបទ: ចរាចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រនាំងផ្លូវបានដួលបែកបាក់ អស់ជាច្រើនផ្ទាំង ព្រោះទើសផ្លូវ របស់ជនស្រវឹងស្រា ដែលកាន់ចង្កូតឡាន មានពាក់ផ្លាកលេខ «ខ.ម»។ ជាលទ្ធផល ទាំងរនាំងផ្លូវទាំងរថយន្ដ បានខូចខាតទាំងសងខាង ខណៈមិនមាននរណាផ្សេង រងរបួស ឬមានគ្រោះថ្នាក់អ្វីផ្សេងឡើយ។
សាក្សីម្នាក់ នៅកន្លែងកើតហេតុ បានឲ្យដឹងថា គ្រោះថ្នាក់ខាងលើ កើតឡើងកាលពីវេលាម៉ោង ០១ រំលងអធ្រាត យប់ថ្ងៃទី០៣ ឈានចូលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចជិតស្តុបដេអ៊ិន ក្នុងសង្កាត់មិត្តភាព ខណ្ឌមករា រាជធានីភ្នំពេញ។ សាក្សីបន្តថា ឡានរងគ្រោះធុន Nissan Navara ពាក់ស្លាកលេខ ខេមរៈភូមិន្ទ ២-១២៥០ បើកបរដោយបុរស មិនស្គាល់អត្តសញ្ញាពីរនាក់ ទាំងអការៈស្រវឹង។
សាក្សីប្រាប់បន្ថែមទៀតថា ឡានបង្កបើកបរ ក្នុងទិសដៅពីកើតទៅលិច ស្រាប់តែមកដល់កន្លែងកើតហេតុ ជិតស្តុបដេអ៊ិន បានរ៉េចង្កូត ទៅបុករនាំងថ្មចែកផ្លូវពេញទំហឹង បណ្តាលឲ្យបាក់អស់ជាច្រើនផ្ទាំង។ ដោយឡែកឡានបង្ក រងការខូចខាតផ្នែកខាងមុខ ស្ទើរទាំងស្រុង ដោយសារបុករនាំងផ្លូវមិនអស់ខ្យល់ បន្តទៅបុកដើមឈើ នៅមុខផ្ទះអ្នកនៅជិតនោះ មួយដើមទៀត។ រថយន្ដបានបញ្ឈប់ឥទ្ធិពលជាស្ថាពរ បន្ទាប់ពីកង់ខាងឆ្វេងរបស់វា បានធ្លាយបែកនៅទីនោះ។
ក្រោយពេលកើតហេតុ ឡានបង្កត្រូវបានមន្រ្តីជំនាញចររាចរណ៍ចុះមកវាស់វែង រួចស្ទូចទៅរក្សាទុក នៅការិយាល័យចររាចរណ៍ ផ្លូវគោករាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយ ជាមួយម្ចាស់ នៅពេលក្រោយ៕