មន្ត្រីអាវុធហត្ថជ្រុះកាំភ្លើង រាលកៃត្រូវសន្តិសុខធនាគារម្នាក់
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ២៤ មិថុនា ២០១៥
- កែប្រែចុងក្រោយ: July 08, 2015
- ប្រធានបទ: បាញ់បោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជនរងគ្រោះ ក្នុងហេតុការណ៍នេះ ឈ្មោះអាន រង្សី ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់បឹងត្របែក ត្រូវគ្រាប់កាំភ្លើងមួយគ្រាប់ចំដៃ។ សាក្សីនៅកន្លែងកើតហេតុ លោក សុខ នាថ បានប្រាប់ឲ្យដឹង នៅវេលាម៉ោង១ និង៣០នាទីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៥ បន្ទាប់ពីហេតុការណ៍នេះ កើតភ្លាមថា ម្ចាស់កាំភ្លើង ដែលបង្ករឲ្យជនរងគ្រោះ មានរបួសឈ្មោះ ហ៊ុន សុផល អាយុ ៥៦ ជាមន្រ្តីអាវុធហត្ថ ឋានៈវិរៈសេនីយ៍ត្រី រស់នៅភូមិត្នោតជ្រំ សង្កាត់បឹងជំពន់ ខណ្ឌមានជ័យ ស្រុកកំណើតនៅ ស្រុកពាមរ៍ ខេត្តព្រៃវែង ។ លោកបន្ថែមថា កាំភ្លើងនោះជ្រុះពីដៃម្ចាស់កាំភ្លើង ហើយរាលកៃ ផ្ទុះត្រូវជនរងគ្រោះតែម្តង។
ដោយឡែក មន្រ្តីប៉ុស្តិ៍រដ្ឋាបាលនគរបាល ផ្សារដើមថ្កូវម្នាក់ មិនបញ្ចេញឈ្មោះ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី០៨ ខែកក្កដានេះថា មន្រ្តីមានសមត្ថកិច្ច នៅមិនទាន់ចាប់បាន ម្ចាស់កាំភ្លើងនោះនៅឡើយ។ ភ្នាក់ងារនគរបាល បានបញ្ជាក់ផ្ទុយពីសាក្សីថា ម្ចាស់កាំភ្លើងខ្លី និងសន្ដិសុខរងរបួស ដែលជាបុគ្គលិកសន្តិសុខធនាគារ អូរីហ្វាយនែន ខូអ៊ិលធីឌី សាខាសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមននោះ គឺជាមិត្តភក្កិនឹងគ្នា ហើយធ្វើកានៅធនាគារនេះ ជាមួយគ្នាទៀត។
មន្រ្តីរួបនោះ បានបដិសេធ៍ធ្ងន់ៗថា៖ «ខ្ញុំមិនដឹងអ្វីច្បាស់ទេ ខ្ញុំអត់ទាន់ទទួលបាន សំនុំរឿងហ្នឹងទេ កូនចៅវាកំពុងធ្វើការ»៕