រថយន្តហ៊ីយ៉ាន់ដាយក្រឡុកស៊ីម៉ង់ បត់កិនលើម៉ូតូ ស្លាប់ម្នាក់
- ដោយ: ក. ស្រីនាង អត្ថបទ៖ ក. ស្រីនាង ([email protected]) - យកការណ៍ ៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០៨ តុលា ២០១៥
- កែប្រែចុងក្រោយ: October 16, 2015
- ប្រធានបទ: ចរាចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ករណីរថយន្តហ៊ីយ៉ាន់ដាយ ក្រឡុកស៊ីម៉ង់ របស់ក្រុមហ៊ុន CLTK បត់កិនម៉ូតូនេះ បានកើតឡើង នៅវេលាម៉ោង២១ និង១០នាទីយប់ នាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៥ នៅចំពីមុខក្រុមហ៊ុន CLTK ដែលស្ថិតនៅតាម បណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បណ្តាលឲ្យបុរសម្នាក់ ស្លាប់ធ្លាយខួរចេញមកក្រៅ។
តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលគ្រោះថ្នាក់ ឃើញជនរងគ្រោះ ជិះម៉ូតូហុងដា សេ១២៥ ពណ៍ខ្មៅស្លាកលេខ ភ្នំពេញ 1CM 7043 បើកតាមផ្លូវជាតិលេខ ៣ ពីជើងទៅត្បូង លុះមកដល់ កន្លែងកើតហេតុ ក៏មានរថយន្តក្រឡុកស៊ីម៉ង់មួយគ្រឿង ពណ៍ស ស្លាក់លេខភ្នំពេញ 3B 9655 ធ្វើដំណើ បញ្រ្ចាស់ទិសគ្នា បានជ្រួលទៅបុកកិនជនរងគ្រោះ ចេញខួរស្លាប់ភ្លាមៗ នៅនឹងកន្លែង។ បន្ទាប់ពីបង្កគ្រោះថ្នាក់នេះរួច អ្នកបើករថយន្តក្រឡុកស៊ីម៉ង់ បានរត់គេចខ្លួនបាត់ឈឹង ដោយបន្សល់ទុករថយន្ត នៅនិងកន្លែង។
ជនរងគ្រោះក្នុងហេតុការណ៍នេះ មានឈ្មោះ សុខ វិសាល មានវ័យ ២០ ឆ្នាំ ស្នាក់នៅភូមិអូរអណ្តូង ឃុំបាគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយជំនាញចរាចរណ៍ បានចុះវាស់វែង និងនាំយករថយន្ត ម៉ូតូ ទៅការិយាល័យចរាចរណ៍ជើងគោក ដើម្បីរងចាំការដោះស្រាយ។ ចំណែកឯសាកសពវិញ ក្រុមមន្ត្រីសមត្ថកិច្ច បានស្រាវជ្រាវរកគ្រួសារ របស់ជនរងគ្រោះ ដើម្បីប្រគល់ឲ្យ យកទៅធ្វើបុណ្យ តាមប្រពៃណី៕