ពលរដ្ឋ​នៅ​ព្រែក​ថ្មី​ថា ការ​ធ្វើ​អត្តសញ្ញាណ​ប័ណ្ណ​ឆ្នាំ​នេះ មាន​ភាព​«ច្បាស់​លាស់»

ប្រជាពលរដ្ឋ នៅក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅទាំងអស់ មានសិទ្ធទៅធ្វើ អត្តសញ្ញាណប័ណ្ណគ្រប់ប្រភេទ មិន​ថា​អ្នក​បាត់ អ្នកអស់សុពលភាព អ្នកទើបតែគ្រប់អាយុជាដើម។ អ្នកទាំងនោះ បានឲ្យដឹងថា ការធ្វើអត្តសញ្ញាណប័ណ្ណ នាពេលនេះ មានភាពច្បាស់លាស់ ជាងកាលធ្វើលើកមុនៗ ហើយមិនអស់លុយច្រើនទេ និងមានកំណត់លេខរៀង ក្នុងមួយថ្ងៃប៉ុន្មាននាក់ មិនឲ្យពលរដ្ឋចាំខាតពេល។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០៤ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 06, 2015
  • ប្រធានបទ: អភិបាលកិច្ច
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការធ្វើអត្តសញ្ញាណប័ណ្ណ ជូនពលរដ្ឋនេះ ត្រូវបានមន្ត្រីអ្នកទទួលបន្ទុកម្នាក់ នៅខណ្ឌច្បារអំពៅ លោក ថាច់ ខន ឲ្យ​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូដឹងថា បានចាប់ផ្តើម តាំងពីខែវិច្ឆិកា ឆ្នាំ២០១៤មកម្លេះ តែតួលេខអ្នកធ្វើ មាន​ច្រើន​ហេតុនេះ ត្រូវប្រើរយៈពេលយូរ។ លោកថា គម្រោងទាំងនេះ ត្រូវតែបញ្ចប់ នៅមុនពេលបោះឆ្នោត ឃុំ​សង្កាត់​ឆ្នាំ២០១៦ខាងមុខនេះ។ ហើយអ្នកដែលធ្វើមិនទាន់ ត្រូវរួសរាន់ទៅធ្វើ នៅឯខណ្ឌដទៃ ដែលនៅជិត នៅ​ពេល​ទទួលបានលិខិតអញ្ជើញ ឬការផ្តល់ព័ត៌មាន ពីភូមិឃុំរបស់ខ្លូន។

លោក ថាច់ ខន បានបញ្ជាក់ថា ក្នុងម្នាក់ត្រូវចំណាយប្រាក់ ១០០០០រៀល បន្ទាប់ពីបានថត ឬត្រួតពិនិត្យ​ឯកសារ ដែលជាប់ពាក់ព័ន្ធ មានដូចជាសៀវភៅគ្រួសារ ជាដើម ហើយលុយ១០០០០រៀល ក្នុងម្នាក់ដែលបាន​ចំណាយ​នោះ នឹងចូលទៅជាថវិការដ្ឋ។

កំពុងតែដើចេញ ពីកន្លែងត្រួតពិនិត្យ លក្ខណៈសម្គាល់ភិនភាគ កញ្ញា ថង់ សុភ័ក្រ ជាបុគ្គលិក នៅក្រុមហ៊ុនម៉ូតូ យាម៉ាហា បានប្រាប់ទស្សនាវដ្ដីថា នាងពិតជាបានចំណាយប្រាក់ ១០០០០រៀលមែន ព្រោះជាច្បាប់ ត្រូវតែ​បំពេញ តែមិនមានយកប្រាក់ លើសពីនេះ ដូចពាក្យគេនិយាយនោះទេ។ កញ្ញា ប្រាប់បន្តទៀតថា នាងមកធ្វើ​អត្តសញ្ញណ្ណប័ណ្ណលើកនេះ ដោយសារអត្តសញ្ញាណប័ណ្ណលើកមុន ផុតកំណត់ ហើយកញ្ញាទទួលបាន លិខិត​ជូន​ដំណឹងនេះ ពីភូមិឃុំដែលរស់នៅ។ អ្នកធ្វើអត្តសញ្ញាណប័ណ្ណរូបនេះ បានបន្ថែមទៀតថា រាងលឿនជាង​លើក​មុន ទោះជាមានមនុស្សរាប់រយនាក់ក៏ដោយ ដូចកញ្ញាផ្ទាល់ ដាក់ច្បាប់តែមួយថ្ងៃ អាចធ្វើបានមិនដូចពីមុនទេ ហើយ​ក៏គ្មានសំណូកដែរ ព្រោះអ្នកដែលទៅធ្វើទាំងអស់ មានកំណត់។

ស្រដៀងគ្នានេះ ពលរដ្ឋម្នាក់ទៀត រស់នៅក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅដែរ អ្នកស្រី ជា អុន ក្នុងវ័យ ៦៥ឆ្នាំ ដែលកំពុងបំពេញឯកសារ ជាមួយមន្ត្រីអ្នកទទួលបន្ទុកការងារនេះ បានឲ្យដឹងថា ការធ្វើអត្តសញ្ញាណប័ណ្ណ​លើក​នេះ មិនបង្ករភាព រញ៉េរញ៉ៃនោះទេ ម្យ៉ាងទៀត ក៏គ្មានឃើញអ្នកប្លែកមុខណាដែរ គឺមានតែ អ្នកភូមិកោះក្របី សង្កាត់​ព្រែកថ្មី ខណ្ឌច្បារអំពៅភាគច្រើន។ អ្នកស្រីបានបញ្ជាក់ថា ប្រជាពលរដ្ឋនៅក្នុខណ្ឌនេះ អាចធ្វើបាន​ទាំង​អស់ មិនថា បាត់ ឬ ផុតកំណត់ ឬមួយ ទើបតែគ្រប់អាយុនោះទេ ឲ្យតែមានឯកសារសៀវភៅគ្រួសារ ជាសញ្ជាតិ​ខ្មែរ។

មន្ត្រីអ្នកសម្របសម្រួលម្នាក់ ដែលនៅជិតនោះ បានប្រាប់ដែរថា ទិន្នន័យតាមគម្រោង របស់ថ្នាក់លើ ឲ្យធ្វើ​១៥០​នាក់ ក្នុងមួយថ្ងៃ។ ប៉ុន្តែដោយសារកំណើន របស់ប្រជាពលរដ្ឋ ដែលទៅធ្វើកើនឡើង ដូច្នេះ ក្រុមមន្ត្រីទទួល​បន្ទុក​ទាំងនោះ បានបន្ថែមតួលេខពី១៥០ ទៅ២០០នាក់ក្នុងមួយថ្ងៃ ដើម្បីកាត់បន្ថយភាពយឺតយ៉ាវនៃអ្នករង់ចាំ។ លោក​បានអះអាងទៀតថា រាល់អត្តសញ្ញាណប័ណ្ណទាំងនោះ នឹងត្រូវបាន មកប្រើប្រាស់ជាផ្លូវការ នៅរយៈ​ពេល​៣សប្តាហ៍ ឬមួយខែយ៉ាងយូរ បន្ទាប់ពីពេលធ្វើរួច៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...