ប្លន់​ម៉ូតូ​ពី​នារី​ពីរ​នាក់​បាន​សម្រេច នៅ​​កន្លែង​ស្ងាត់​គ្មាន​អ្នក​ជួយ

ស្រ្តីរងគ្រោះ ជាបងប្អូនបង្កើតពីរនាក់ ត្រូវបានក្រុមចោរមានគ្នាពីរនាក់ សម្លុតគម្រាម ប្លន់ទាំងក្បាលព្រលប់ យក​ម៉ូតូ​មួយ​គ្រឿង របស់ពួកនាងបានសម្រេច។ ហេតុការណ៍នេះ មិនមានអ្នកណាជួយអន្តរាគមន៍ទាន់ទេ ព្រោះនៅទីនោះ ជា​កន្លែង​ស្ងាត់ ខណៈ​នគរបាល​វិញ ទើប​តែទទួលដំណឹង ពេលដែលនាងទៅប្តឹង នៅប៉ុស្តិ៍ស្ទឹងមានជ័យ​ប៉ុណ្ណោះ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០៣ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 05, 2015
  • ប្រធានបទ: ឆក់ប្លន់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅព្រះរាជាណាចក្រ អច្ឆៈរិយៈ បើចេញទៅណាមកណា នាក្បាលព្រលប់ ឬយប់តែម្នាក់ឯង គេច្បាស់ជាគិតថា ខ្លាចមានគ្រោះថ្នាក់ ដោយការលួចឆក់ ឬការប្លន់ជាដើម។ អញ្ចឹង គួរនាំបងប្អូន ឬមានគ្នីគ្នាទៅជាមួយ គ្រាន់បាន​ពីរនាក់ ឬច្រើននាក់ មិនសូវខ្លាច និងអាចមានសុវត្ថិភាពជាង។ តែពេលនេះ បើសូម្បីមានគ្នា ពីរនាក់បងប្អួន​ហើយ​ក៏ដោយ ក៏លោកចោរនៅតែហ៊ាន តាមប្លន់ទាំងស្រស់ សម្រេចយកបានម៉ូតូមួយគ្រឿង យកទៅជិះចេញទៅ ដោយ​សុវត្តិភាព។

នារីរងគ្រោះទាំងពីនាក់បងប្អូន បាននាំគ្នាកមដាក់ពាក្យប្តឹង នៅក្នុងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យ ក្នុងនោះ កញ្ញា អ៊ឹម ចរណៃ ជាបងស្រីអាយុ២០ឆ្នាំ ជាអ្នកបើកម៉ូតូម៉ាក ស៊ុយសាគីនិច ស្លាកលេខភ្នំពេញ ១CW-៣០៦៧ បានរៀបរាប់ថា នៅមុនពេលកើតហេតុកញ្ញា ពីរនាក់ប្អួន ស្រី អ៊ឹម អប្បរា អាយុ១៥ឆ្នាំ បានជិះម៉ូតូ នៅលើផ្លូវសឡា ឡើងទៅផ្លូវលូប្រាំ ស្រាប់តែមកដល់កន្លែងកើតហេតុ អ្នកទាំងពីរ បានឃើញម៉ូតូឌ្រីមមួយគ្រឿងទៀត មិន​ស្គាល់​ស្លាកលេខ បានបើកពីកក្រោយ មកជិត ដកកាំភ្លើងភ្ជង់នាង ឲ្យប្រគល់កូនសោរ និងម៉ូតូឲ្យវា ហើយគម្រាមសម្លាប់​អ្នកទាំងពីរ។

នារីរងគ្រោះបានបន្តទៀតថា ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ​២០១៥ ពេលដែលនាងចេញ ពីសាលារៀនជាមួយប្អូបស្រី ទៅផ្ទះនៅក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ រាជធានីភ្នំពេញ។ អ្នកទាំងពីរបានបញ្ជាក់ថា ដំបូងមិនហ៊ានស្រែកហៅ ឲ្យអ្នកណាជួយទេ ព្រោះ​ចោរ​នោះ​គម្រាម សម្លាប់អ្នកទាំងពីរបើនៅតែស្រែក។ ម្យ៉ាងទៀត បើទោះជានាងស្រែក ក៏គ្មានអ្នកណាជួយទាន់​ដែរ ព្រោះយប់ងងឹត មិនសូវមានមនុស្សដើរច្រើន។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងនេះ ក្រុមសមត្ថកិច្ចនគរបាលស្ទឹងមានជ័យ បានធ្វើការ ចាត់ចែងបញ្ជូនសុំនុំ​រឿង ទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីធ្វើការស៊ើបអង្កេត វែកមុខក្រុមចោរទាំងពីរ មកដាក់ទោសតាម​ច្បាប់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...