អាជីវករ​វៀតណាម​នៅ​ផ្សារ​នាគ​មាស៖ ត្រូវ​អាជីវករ​ខ្មែរ​រើ​តូប​សិន!

«ខ្ញុំរើ!។ បើរើ រើទាំងអស់គ្នា» នេះជាការលើកឡើង ដោយអាជីវករជនជាតិវៀតណាម ដែលទាមទារឲ្យអាជ្ញារធរកម្ពុជា ដេញឬរើតូប របស់អាជីវករខ្មែរ ជាមុនសិន ទើបខ្លួនរើតាមក្រោយ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ហេង វុទ្ធី -ភ្នំពេញថ្ងៃទី១០ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 11, 2015
  • ប្រធានបទ: សណ្ដាប់ធ្នាប់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អាជីវករជនជាតិវៀតណាមបីនាក់ បានតម្លើងសសៃរករ ដាក់អាជ្ញាធរផ្សារ នាគមាស កណ្ដាលរាជធានីភ្នំពេញ ដែលបានចុះធ្វើសណ្តាប់ធ្នាប់ផ្សារ កាលពីថ្ងៃទី៩ ខែមិថុនាម្សិលម៉ិញនេះ ដែលចង់ស្នើ មន្ត្រីអាជ្ញាធរទាំងនោះ ដោះស្រាយបញ្ហារុះរើតូប ទាំងអស់គ្នា ដោយគ្មានការរើសអើង។

អាជីវករជនជាតិវៀតណាមនោះ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា លោកនិងគ្រួសារ មិនប្រឆាំងនឹង​ការ​រៀបចំផ្សារ របស់អាជ្ញាធរនោះឡើយ។ និយាយជាភាសារខ្មែរ ប៉ៃឡាំៗ ជនជាតិវៀតណាម ឈ្មោះ វណ្ណ បាន​បញ្ជាក់​ប្រាប់ ទៅអាជ្ញាធរវិញថា ថ្វីត្បិតតែគេ ជាជនជាតិវៀតណាម ក៏ពិតមែន តែជាកូនកាត់ និងបាន​រស់នៅ​លើ​ទឹកដីខ្មែរនេះ ជាយូឆ្នាំមកហើយ ព្រមទាំងមានឯកសារបញ្ជាក់គ្រប់គ្រាន់ ដូលពលរដ្ឋខ្មែរដទៃ​ទៀត​ដែរ។

លោក វណ្ណ បានបន្តថា មិនត្រឹមតែប៉ុណ្ណោះ លោកបានចូលរួមបោះឆ្នោត ដូចជនជាតិខ្មែរដែរ ដោយ​លោក​មាន ទាំងអត្តសញ្ញាណប័ណ្ឌ មានទាំងសៀវភៅគ្រួសារ មានទាំងប័ណ្ណបោះឆ្នោត ដែលចេញដោយអាជ្ញាធរ​កម្ពុជា នោះ​ផង​ទៀត។

អាជីវករជនជាតិវៀតណាម ដែលមានមុខរបរ ជាអ្នកលក់ការហ្វេ កត់ឆ្នោត និងកន្ទុយលេខ នៅផ្សារនាគមាស បានបញ្ជាក់នៅចំពោះមុខ អាជ្ញាធរខណ្ឌទួលគោក យ៉ាងដូច្នេះថា៖ «ខ្ញុំជនជាតិវៀតណាមក៏ដោយ ខ្ញុំរស់នៅ​ទឹកដី​ខ្មែរ ខ្ញុំមិនតវ៉ាទេ ដេញក៏ដេញចុះ។ (…) ឯកសារខ្ញុំ មានគ្រប់គ្រាន់ទាំងអស់ ខ្ញុំមានមួយកំផ្លេរតែម្តង។ (…) បើរើ រើឲ្យអស់ណា (ទាំងតូបអាជីវករ ដែលជាជនជាតិខ្មែរ) រើមួយអត់មួយម៉េចបាន យើងរើៗឲ្យអស់ហ្មង រើ​មួយ ចាំ​កន្លែង​មួយទៀត នៅម៉េចបាន។ រើខាងយើងមួយ ខាងហ្នឹងនៅ វាពិបាកណាស់ណា?។ (…) បើគេ (អាជីវករ​ខ្មែរ) មិនរុះ ខ្ញុំក៏មិនរុះដែរ។ បើគេរុះ ខ្ញុំរុះតាមគេ ខ្ញុំមិនចេះច្បាប់ទេ តេបើគេរុះ ខ្ញុំរុះតាមគេ។ ខ្ញុំមិនមែនចោរប្លន់ទេ ខ្ញុំលក់ដូរ។»

យ៉ាងណាក៏ដោយ អាជីវករវៀតណាមរូបនេះ បានសន្យាជាចុងក្រោយថា នឹងរុះរើតូបរបស់ខ្លួន តែសុំពេល​៤ថ្ងៃ​ទៀត ដើម្បីរុះរើ។ ប៉ុន្តែ ល័ក្ខខ័ណ្ឌក្នុងការរុះរើនេះ អាចធ្វើទៅបាន ទាល់តែអាជីវករខ្មែរទាំងអស់រុះរើ ជា​មុន​សិន។ ករណីនៃការតវ៉ា និងដាក់បន្ទុក មកលើជនជាតិខ្មែរ ដែលជាម្ចាស់ស្រុកនេះ ត្រូវបានលោក ប៉ាង លីដា អភិបាល​រងខណ្ឌទួលគោក បញ្ជាក់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា កម្ពុជាមានច្បាប់ទម្លាប់ និងត្រូវតែអនុវត្តន៍​ទាំង​អស់​គ្នា។ លោកអភិបាលរង បានថ្លែងឡើងថា ជនបរទេសណាក៏ដោយ ទោះមានឯកសារត្រឹមត្រូវក៏ដោយ ត្រូវ​តែ​គោរពច្បាប់នៃប្រទេសនោះ។ លោកបានបញ្ជាក់យ៉ាងខ្លីដូច្នេះថា «កុំទៅយកអត្តសញ្ញាណប័ណ្ដ ជារឿង​សំខាន់ ពិសេស តើមនុស្សនោះល្មើសច្បាប់ឬអត់?»។

» សម្ភាសអាជីវករវៀតណាម តវ៉ានឹងអាជ្ញាធរ រឿងធ្វើសណ្តាប់ធ្នាប់ នៅផ្សារនាគមាស៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...