ប៉ះគ្នារបួសទាំងសងខាង ភាគីម្ខាងសម្លុតទារសំណង
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក. សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០៥ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 06, 2015
- ប្រធានបទ: ចរាចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គ្រោះថា្នក់ចរាចរណ៍មួយ រវាងម៉ូតូ និងម៉ូតូ បានកើតឡើង នៅមុខសាកលវិទ្យាល័យន័រតុន ដែលបណ្តាល ឲ្យភាគីទាំងសងខាង រងរបួសដូចគ្នា។ ចំណែកឯម៉ូតូវិញ បានរងការខូចខាត ទាំងសងខាង ប៉ុន្តែជនរងគ្រោះម្ខាង បានទាមទារថ្លៃខូចខាត ពីភាគីជនរងគ្រោះម្ខាងទៀត។ ដោយសារអ្នកទាំងពីរ សុទ្ធតែបានអះអាងថា ជាជនរងគ្រោះទាំងអស់នោះ បញ្ហាមិនបានបញ្ចប់ភ្លាមៗទេ។ រីឯជនបង្កវិញ ត្រូវបានបានឲ្យដឹងថា បានរត់គេចខ្លួនបាត់ស្រមោល និងមិនត្រូវបានអះអាងថា យ៉ាងដូចម្ដេចឡើយ។
ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង កាលពីវេលាម៉ោង៦ និង៤០នាទី យប់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៥ នៅតាមបណ្តាយផ្លូវ កែវចិន្តា ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ អ្នកនៅក្នុងហេតុការណ៍ បានបញ្ជាក់ឲ្យដឹងថា ដំបូងម៉ូតូទាំងពីរ បានបើក ក្នុងទិសដៅបញ្ច្រាស់គ្នា ដោយម៉ូតូឌ្រីម ស្លាកលេខ ភ្នំពេញ១P-៣៥០៧ បម្រុងនឹងឆ្លងថ្នល់។ ចំណែកឯម៉ូមួយគ្រឿងទៀត ម៉ាកនិច ពណ៍ក្រហម ស្លាកលេខ ភ្នំពេញ ១FA-៣៦៣៩ បើកយ៉ាងលឿន បានប៉ះគ្នា នៅចំនុចកើតហេតុ បង្ករឲ្យមានរបួសទាំងសងខាង។
សាក្សីបន្តទៀតថា ភាគីខាងជិះម៉ូតូម៉ាកនិច ភ្លាមៗបានដកសោម៉ូតូ ពីភាគីម៉ូតូឌ្រីមយកទៅ ហើយចោទម្ចាស់ម៉ូតូឌ្រីម ដែលកំពុងមានរបួសស្មារខាងឆ្វេងថា បានបើកម៉ូតូបុកខ្លូនឲ្យរបួស រួចខាងភាគីជិះម៉ូតូ និច បានព្យាយាមទាមទារសំណង។ តែភាគីម៉ូតូឌ្រីម មិនបានឆ្លើយតបទេ ដោយនិយាយថាសុំទោស ព្រោះខ្លូនមានតែម្នាក់ឯង ហើយម្ខាងទៀតមានគ្នាច្រើន បានសង្ខើចសម្លុតទារសំណង កាន់តែខ្លាំងឡើង។
បច្ចុប្បន្ននេះ មន្រ្តីនគរបាលទទួលបន្ទុក ប៉ុស្តិ៍ជ្រោយចង្វារ លោក ប៉ុល ចំរើន បានយកម៉ូតូភាគីទាំងសងខាង ទៅទុកធ្វើការដោះស្រាយ។ លោកបញ្ជាក់ថា ភាគីម៉ូតូ និច ឈ្មោះ ភិន សុធន ហៅ ធី រស់នៅសង្កាត់ជ្រោយចង្វារ បើកបរម្នាក់ឯង ចំណែកភាគីម៉ូតូឌ្រីមឈ្មោះ សៅ រស់នៅខណ្ឌដូនពេញ បើកបរម្នាក់ឯងដូចគ្នា៕