រដ្ឋាភិបាល​ដក​ដី​ពី​ក្រុមហ៊ុន​អេងកាំង បន្ទាប់​ពី​ពលរដ្ឋ​បញ្ចេញ​កំហឹង

បន្ទាប់ពីការតវ៉ាយ៉ាងខ្លាំងខ្លាពីសំណាក់ព្រះសង្ឃ និងប្រជាពលរដ្ឋ ទីបំផុតទៅរដ្ឋាភិបាលកម្ពុជា ដែលកន្លងមកបានផ្តល់​សិទ្ធិ​ឲ្យក្រុមហ៊ុនអេងកាំង អភិវឌ្ឍន៍ដីនៅតំបន់ព្រែកលាប តាំងពីឆ្នាំ២០១២មកនោះ បានសម្រេចដកដីពីក្រុមហ៊ុនអេងកាំង​យកមកឲ្យប្រជាពលរដ្ឋ និងព្រះសង្ឃនៅតំបន់នោះគ្រប់គ្រងវិញ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: November 25, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីការតវ៉ាយ៉ាងខ្លាំងខ្លាពីសំណាក់ព្រះសង្ឃ និងប្រជាពលរដ្ឋ ទីបំផុតទៅរដ្ឋាភិបាលកម្ពុជា ដែលកន្លងមកបានផ្តល់​សិទ្ធិ​ឲ្យក្រុមហ៊ុនអេងកាំង អភិវឌ្ឍន៍ដីនៅតំបន់ព្រែកលាប តាំងពីឆ្នាំ២០១២មកនោះ បានសម្រេចដកដីពីក្រុមហ៊ុនអេងកាំង​យកមកឲ្យប្រជាពលរដ្ឋ និងព្រះសង្ឃនៅតំបន់នោះគ្រប់គ្រងវិញ។


សកម្មភាពដុតអេស្កាវ៉ាទ័រ និងសម្ភារះផ្សេងៗ របស់ពលរដ្ឋនៅតំបន់ព្រែកលាប រាជធានីភ្នំពេញ។ (រូបថត ហ្វេសប៊ុក)

ក្នុងសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ដោយភ្ជាប់ជាមួយបទបញ្ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចុះថ្ងៃ​ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៣ ដែលបានផ្ញើរជូនអភិបាលរាជធានីភ្នំពេញ និងរដ្ឋមន្រ្តីក្រសួមធម្មការសាសនា បានបញ្ជាក់ថា ដី និងឈាបនដ្ឋាន(កន្លែងដុតខ្នោច) ដែលមានវិវាទរវាងក្រុមហ៊ុនអេងកាំង និងប្រជាពលរដ្ឋ នៅភូមិខ្ទរ សង្កាត់ព្រែកលាប ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវរក្សាទុកជាទ្រព្យសម្បត្តិរដ្ឋដដែល ដោយមិនអនុញ្ញាតិឲ្យក្រុមហ៊ុនអេងកាំង​បន្តមាន​សិទ្ធ​គ្រប់គ្រង ឬអភិវឌ្ឍន៍នោះទេ។

គួររម្លឹកថា វិវាទដីធ្លីនៅតំបន់ខាងលើកើតឡើងយូរមកហើយ និងបានផ្ទុះឡើងខ្លាំង នៅយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៣ ដោយហេតុថាក្រុមហ៊ុនអេងកាំងបានយកគ្រឿងចក្រ និងសម្ភារៈមួយចំនួន ទៅឈូសឆាយបំផ្លាញឈាបនដ្ឋាន និងដី​នៅ​តំបន់នោះដោយគ្នានការឯកភាពជាមួយប្រជាពលរដ្ឋជាមុន ដែលជម្រុញឲ្យប្រជាពលរដ្ឋផ្ទុះកំហឹង ដុតបំផ្លាញសំម្ភារៈ​ក្រុមហ៊ុន និងឈានទៅបិទផ្លូវជាតិលេខ៦Aអស់មួយព្រឹក និងបានរំសាយទៅវិញ នៅពេលអាជ្ញាធរមូលដ្ឋានចេញ​មុខ​អន្តរាគមន៍ និងសន្យាដោះស្រាយ។

ការសម្រេចរបស់រដ្ឋាភិបាលដកហូតដីសម្បទានពីក្រុមហ៊ុន ហើយប្រគល់ដីឲ្យប្រជាពលរដ្ឋវិញនេះ ត្រូវបានអ្នកតាមដាន​ស្ថានការណ៍សង្គមកម្ពុជាលើកឡើងថា កើតឡើងក្រោយការផ្ទុះកំហឹងយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋប៉ុណ្ណោះ ហើយ​បើគ្នានការតវ៉ាខ្លាំងខ្លានោះទេ វាពិបាកជឿជាក់ណាស់ ដែលថារដ្ឋាភិបាលនឹងដកដីពីក្រុមហ៊ុន ប្រគល់ឲ្យប្រជាពលរដ្ឋ​វិញ​នោះ ខណៈប្រជាពរដ្ឋនៅតំបន់បានអះអាងពីការឃុឃិតគ្នារវាងអាជ្ញធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត​ពីការ​លួចលក់ដីនោះ ដោយមិនសួរយោបល់ពីប្រជាពលរដ្ឋ។

ជុំវិញករណីនេះ លោក ឃ្លាំង ហួត អភិបាលខ័ណ្ឌឬស្សីកែវ បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ​ កាលពីចុង​សប្ដាហ៍មុន​នេះថា វិវាទដីធ្លីនេះប្រាកដជាមិនកើតឡើងនោះទេ ប្រសិនបើមានការពិភាក្សាជាមួយប្រជាពលរដ្ឋជាមុននោះ ព្រោះ​ប្រជាពលរដ្ឋមិនចង់បានអ្វី ក្រៅពីការអភិវឌ្ឍន៍ត្រឹមត្រូវ និងទទួលបានផលប្រយោជន៍រួមនោះទេ។ អភិបាលខ័ណ្ឌ​ដដែលនេះអះអាងថា វិវាទដីធ្លីនេះមិនពាក់ព័ន្ធនឹងខ័ណ្ឌនោះទេ ព្រោះវាជាការដោះដូរគ្នារបស់ថ្នាក់លើ គឺរវាងក្រសួង​ធម្មការនិងសាសនា ក្រុមហ៊ុន និងសាលារាជធានីភ្នំពេញ ៕

រូបភាពមួយចំនួនទៀត ដែលត្រូវបានបង្ហោះផ្សាយតាមប្រព័ន្ធសង្គមហ្វេសប៊ុក៖

---------------------------------------
ដោយ៖ អ៊ុំ បូរី - ភ្នំពេញ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...