ចឺង ម៉ាហ្គី តារា​សម្ដែង​ហុងកុង ប្រកាស​ដើរ​ចេញ​ពី​វិស័យ​ភាពយន្ដ

ចាប់ផ្ដើមសម្ដែងក្នុងភាពយន្ដខា្នតធំដំបូង នៅក្នុងរឿង Police Story តារាភាពយន្ដដ៏ល្បីឈ្មោះ ចឺង ម៉ាហ្គី (Maggie Cheung) បានសម្រេចចិត្ត ដើរចេញ​ពីវិស័យភាពយន្ដ ហើយងាកមកចាប់អាជីប នៅក្នុងវិស័យភ្លេងចម្រៀង និងការចាត់ចែង​ផ្សព្វ​ផ្សាយម្ដងវិញ។
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: November 25, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ចាប់ផ្ដើមសម្ដែងក្នុងភាពយន្ដខា្នតធំដំបូង នៅក្នុងរឿង Police Story តារាភាពយន្ដដ៏ល្បីឈ្មោះ ចឺង ម៉ាហ្គី (Maggie Cheung) បានសម្រេចចិត្ត ដើរចេញ​ពីវិស័យភាពយន្ដ ហើយងាកមកចាប់អាជីប នៅក្នុងវិស័យភ្លេងចម្រៀង និងការចាត់ចែង​ផ្សព្វ​ផ្សាយម្ដងវិញ។


នាង ចឺង ម៉ាហ្គី តារាភាពយន្ដមកពីទីក្រុងហុងកុង ប្រទេសចិន។ (រូបថត ឯកសារ)

ជីវិតតារា - ឈប់ឃើញទៀតហើយ ដំណើរដ៏ទន់ល្វតល្វន់ នៅលើផ្ទាំងសំពត់ស នៃតារាភាពយន្ដហុងកុង នាង ចឺង  ម៉ាហ្គី ដោយនាងទើបតែនឹងបានប្រកាស បញ្ចប់ជាស្ថាពរនូវអាជីពជាតារាភាពយន្ដរបស់នាង នៅក្នុងពិធីពានរង្វាន់សេះមាស កាលពីថ្ងៃទី២៣ខែវិច្ឆិកានេះ នៅទីក្រុងតៃប៉ិ កោះតៃវ៉ាន់។ នាងម៉ាហ្គី បានថ្លែងនៅក្នុងពិធីនោះថា «ខ្ញុំលែងមានសុបិន្តនេះ​ទៀតហើយ។ ខ្ញុំមិនចង់សម្ដែងអ្វីទាំងអស់។ ខ្ញុំកំពុងធ្វើខ្លួនជាមនុស្សឲ្យមានប្រយោជន៍មួយរូប។»

តារាភាពយន្ដអាយុ៤៩ឆ្នាំ បានបញ្ជាក់ទៀតថា «ពីអាយុ១៨ដល់៣៥ឆ្នាំ ខ្ញុំគ្មានជីវិតផ្ទាល់ខ្លួននោះទេ ហើយខ្ញុំក៏មិនដែល​បាន​ស្គាល់នរណាផ្សេងក្រៅតែមនុស្ស នៅក្នុងពិភពភាពយន្ដនេះដែរ។ គ្រប់គ្នានរណាៗ ក៏ជួយគាំទ្រនិងការពារខ្ញុំ។ តែ​ទើបតែឥឡូវនេះ ដែលខ្ញុំដឹងថាតើវាពិបាកប៉ុណ្ណា ដើម្បីកា្លយខ្លួនជាមនុស្សឲ្យមានប្រយោជន៍ ហើយខ្ញុំកំពុងតែ​ស្វែងយល់​បន្តទៀត។»

ក្រៅតែពីការពន្លេចខ្លួន តែប៉ុន្មានឈុតខ្លីៗប៉ុណ្ណោះ នៅក្នុងភាពយន្ដចំនួនពីរ ក្នុងរយៈពេលចុងក្រោយនេះ គេមិនបាន​ឃើញតារាភាពយន្ដ នាង ម៉ាហ្គី ដើរសម្ដែងជាតួឯកសំខាន់ នៅក្នុងភាពយន្ដណាមួយផ្សេង តាំងពីជិត១០ឆ្នាំមកហើយ។ តួសំខាន់ដែលនាង ម៉ាហ្គី បានសម្ដែងចុងក្រោយគេ គឺនៅក្នុងរឿង ២០៤៦ របស់សមិទ្ធិករល្បីឈ្មោះ លោក វង់ កាវៃ ដាក់​បញ្ជាំងនៅលើសំពត់ស កាលពីឆ្នាំ២០០៤។

ហើយរឿង ២០៤៦ នេះ នាង ចឺង ម៉ាហ្គី ក៏ត្រូវបានទស្សនិកជន នៅជុំវិញពិភពលោកស្គាល់នាងកាន់តែខ្លាំងដែរ បន្ទាប់​ពី​ភាពយន្ដរបស់សមិទ្ធិករដដែល រឿង ស្នេហានៅថានព្រះចន្ទ (In the Mood for Love) ដែលចេញបញ្ចាំងនៅឆ្នាំ ២០០០។

សូមរំលឹកឡើងវិញថា បន្ទាប់ពីបានជាប់ជាបវរកញ្ញាចំណាត់ថ្នាក់លេខពីរ នៅទីក្រុងហុងកុង នាឆ្នាំ ១៩៨៣ នាង ចឺង ម៉ាហ្គី ត្រូវបានផលិកម្មជាច្រើនហៅនាងឲ្យទៅសំដែង នៅក្នុងភាពយន្ដភាគជាច្រើន។ នៅក្នុងភាពយន្ដខ្នាតធំវិញ នាង ម៉ាហ្គី បានចេញថតដំបូងនៅក្នុងឆ្នាំ ១៩៨៥ រឿង Police Story ដែលមានតួសម្ដែងប្រុស គឺលោក ឈិនឡុង ឬឆាកគី ឆាន (Jackie Chan)។ នាងបានសម្ដែងនៅក្នុងភាពយន្ដខ្នាតធំនោះ បានល្អឥតខ្ចោះ បើទោះជានាងមិនចេះក្បាច់គុនវ៉ៃតប់ សូម្បីតែបន្តិច​ក៏ដោយ។

ចាប់ពីពេលនេះតទៅ តារាភាពយន្ដដ៏ល្បីឈ្មោះ បានដើរចេញពីវិស័យភាពយន្ដ ហើយនាងនឹងងាកទៅចាប់យកអាជីព នៅក្នុងវិស័យភ្លេងចម្រៀង និងការចាត់ចែងផ្សព្វផ្សាយម្ដងវិញ៕

--------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស​ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...