តារា​ភាពយន្ដ​ហូលីវូដ រ៉ូប៊ីន វីល្លៀម ​ធ្វើ​អត្តឃាត​ស្លាប់​ បើ​តាម​អាជ្ញាធរ

តារាភាពយន្ដដ៏ល្បី លោក រ៉ូប៊ីន វីល្លៀម (Robin Williams) ត្រូវបានគេរកឃើញស្លាប់ ក្នុងអាយុ៦៣ឆ្នាំ នៅក្នុង​លំនៅ​ដ្ឋាន​របស់លោក ក្នុងរដ្ឋកាលីហ្វ័នី សហរដ្ឋអាមេរិក កាលពីពាក់រសៀលថ្ងៃចន្ទទី១១ ខែសីហាម្សិលម៉ិញ។ បើតាម​ការ​កត់សម្គាល់នៅនឹងកន្លែង ដោយអាជ្ញាធរបានឲ្យដឹងថា នេះជាករណីធ្វើអត្តឃាត ដោយការអត់ដង្ហើម។
Loading...
  • ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី១២ សីហា ២០១៤
  • កែប្រែចុងក្រោយ: August 12, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តារាភាពយន្ដដ៏ល្បី លោក រ៉ូប៊ីន វីល្លៀម (Robin Williams) ត្រូវបានគេរកឃើញស្លាប់ ក្នុងអាយុ៦៣ឆ្នាំ នៅក្នុង​លំនៅ​ដ្ឋាន​របស់លោក ក្នុងរដ្ឋកាលីហ្វ័នី សហរដ្ឋអាមេរិក កាលពីពាក់រសៀលថ្ងៃចន្ទទី១១ ខែសីហាម្សិលម៉ិញ។ បើតាម​ការ​កត់សម្គាល់នៅនឹងកន្លែង ដោយអាជ្ញាធរបានឲ្យដឹងថា នេះជាករណីធ្វើអត្តឃាត ដោយការអត់ដង្ហើម។


តារាភាពយន្ដដ៏ល្បី លោក រ៉ូប៊ីន វីល្លៀម នៅហូលីវូដ។

តារាភាពយន្ដ - នគរបាលប្រចាំតំបន់បានប្រកាស នៅក្នុងសេចក្ដីថ្លែងព័ត៌មានមួយថា៖ «ករណីមរណភាពដ៏​តក់​ស្លុត​មួយ ត្រូវបានប្រកាសឲ្យដឹង នៅម៉ោង១២និង២នាទី ហើយត្រូវបានកំណត់អត្តសញ្ញាណបាន ជាតារាភាពយន្ដ លោក រ៉ូប៊ីន វីល្លៀម អាយុ៦៣ឆ្នាំ ក្នុងលំនៅដ្ឋាននាក្រុង ទៀប៊ូរ៉ុង ផ្នែកខាងជើងនៃក្រុង សាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋ​អាមេរិក»។ មូលហេតុនៃមរណភាពនេះ ទំនងជាការធ្វើអត្តឃាត ដោយការអត់ដង្ហើម។

សេចក្ដីប្រកាសនោះ បានបញ្ជាក់ទៀតថា៖ «ការស៊ើបអង្កេតកំពុងធ្វើនៅឡើយ ទៅលើមូលហេតុ និង​ហេតុការណ៍​ដែលឈានទៅដល់មរណភាព»។ បើតាមអាជ្ញាធរ បាននិយាយថា តារាភាពយន្ដជើងចាស់ ត្រូវបានគេមើល​ឃើញ​លោកមានជីវិតចុងក្រោយ  កាលពីថ្ងៃអាទិត្យកន្លងមក វេលាម៉ោង២២ នៅក្នុងលំនៅដ្ឋាន ដែលលោករស់​ជាមួយ​នឹងភរិយារបស់លោក។

លោក រ៉ូប៊ីន វីល្លៀម ត្រូវបានគេស្គាល់នៅក្នុងតួអង្គ លោក ដាប់ហ្វាយើ (Doubfire) ដ៏ល្បីនៅក្នុងប្រវត្តិរបស់ហូលីវូដ។ ជាពិសេសនៅក្នុងរឿង Good Will Hunting ដែលលោកទទួលបានពានរង្វាន់អូស្ការ ក្នុងនាមជាតួសម្ដែងរង។ល។

ក្រោយពីរងគ្រោះ ព្រោះឈ្លក់វង្វេងនឹងគ្រឿងញៀន ម្សៅកូកាអីន នៅក្នុងទស្សវត្តន៍ឆ្នាំ៧០ និង៨០ នោះមក លោក វីល្លៀមបានធ្វើការតស៊ូថែមទៀត ប្រឆាំងនឹងសុរា និងថែមទាំងបានចូលទៅនៅជាច្រើនថ្ងៃ ក្នុងកន្លែងលត់ដំ ក្នុងឆ្នាំ​២០០៦នោះផង។ បើតាមភ្នាក់ងារផ្ទាល់ខ្លួនរបស់លោក បានឲ្យដឹងថា លោក រ៉ូប៊ីន វីល្លៀម បានប្រយុទ្ធយ៉ាងខ្លាំងក្លា ក្នុងរយៈពេលចុងក្រោយនេះ ប្រឆាំងនឹង«ភាពអស់សង្ឃឹម»ដ៏សោកសៅមួយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...