ខេម ជាប់​ឈ្មោះ ជា​អធិរាជ​សម្លេង​«ស្អក»

ខេម គឺជាតារាចម្រៀងម្នាក់ ដែលមានអំណោយផលពីធម្មជាតិ នូវសម្លេងបែបស្អក បន្ទាប់ពីលោកហូ ឡាវី។ ក្រោយ​ប្រឡូក​ចូល​សង្វៀន​សិល្បៈ​ជិត ៧ឆ្នាំមកនេះ ខេម កាន់តែទទួលបាន នូវការពេញនិយម ពីទស្សនិកយ៉ាងខ្លាំង តាម​រយៈ​សំនៀង​ស្អកៗ​របស់​គេ។
Loading...
  • ដោយ: ប្រាថ្នា អត្ថបទ៖ ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី ០៩ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 11, 2014
  • ប្រធានបទ: ចម្រៀង
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តាមរយៈបទចម្រៀង ដែល​មាន​លក្ខណៈ​ស្រែក​ពីរ​បទ គឺ​«ឱ្យ​គេ​ញ៉ែ​លឿន​ម្លេះ» និង​បទ​ថ្មី​ដែល​នឹង​ចេញ​លក់ ក្នុង​ពេល​ឆាប់ៗ​នេះ មាន​ចំណង​ជើង​ថា «គេ​ជា​តារា​ល្បី» បាន​ធ្វើ​ឱ្យ​ប្រជាប្រិយ និង​កេរ្តិ៍​ឈ្មោះ របស់​តារា​ចម្រៀង ខេម កាន់​តែ​ល្បី​ថែម​ទៀត។

សម្លេង​បែប​ស្អក​របស់ ខេម បាន​អន្ទង​ចិត្ត​យុវវ័យ​ជា​ច្រើន ឱ្យ​ងាក​មក​ចាប់​អារម្មណ៍​លើ​រូប​គេ រហូត​ដល់​ទស្សនិកជន​ខ្លះ បាន​ចាត់​ទុក​ថា តារា​ចម្រៀង​មក​ពី​ខេត្ត​កំពង់​ឆ្នាំង​រូប​នេះ គឺ​ជា​«អធិរាជ​នៃ​សម្លេង​ស្អក»។ ប្រិយមិត្ត​មួយ​ចំនួន បាន​លើក​ឡើង​ថា ទោះ​បី​ជា​ពេល​ខ្លះ​តារា​ចម្រៀង​ដទៃ​ទៀត នៅ​ពេល​ច្រៀង​ចម្រៀង ដែល​មាន​សម្លេង​ធ្ងន់ និង​ស្រែក ពេល​ខ្លះ​អាច​ភ្លាត់ ប៉ុន្តែ​សម្លេង​ស្អក​របស់ ខេម ទោះ​ពេល​ខ្លះ​ស្រែក​រៀង​ភ្លាត់​បន្តិច​មែន ប៉ុន្តែ​ពិបាក​នឹង​ស្តាប់​ដឹង​ណាស់ ហើយ​សម្លេង​ស្អក​នេះ កាន់​តែ​ស្តាប់​កាន់​តែ​ពិរោះ។

រីឯអ្នកខ្លះទៀតបាននិយាយថា ខេម គឺជាតារាចម្រៀងដែលស្នងតំណែង សម្លេងស្អកពីលោក ហួ ឡាវី តារា​ចម្រៀង​ជើងចាស់ ដែលសម្លេងស្អកដ៏ល្បីម្នាក់។ ចំណែកប្រិយមិត្តខ្លះទៀត បានលើកឡើងដែរថា បទ​ចម្រៀង​មួយចំនួន ដែលតារាចម្រៀងផ្សេងៗពិបាកនឹងច្រៀង ប៉ុន្តែសម្លេងបែបស្អកខេមច្រៀង និងស្រែកបាន​យ៉ាង​ពិរោះ។ បើទោះបីជា ខេម មិនអាចប្រៀបផ្ទឹមនឹងតារាចម្រៀង លំដាប់កំពូល នៅព្រះរាជាណាចក្រកម្ពុជា លោក ព្រាប សុវត្តិ ដែលល្បីខាងច្រៀងចម្រៀងបែបស្រែកក៏ពិតមែន ប៉ុន្តែលោក ព្រាប សុវត្តិ មិនអាច​ច្រៀង​ចម្រៀងបែបស្អកដូច ខេម បានឡើយ។

ខេម តារាចម្រៀងប្រចាំផលិតកម្មថោន មានឈ្មោះដើមហៅថា ប៉ុន សុណារិន។ តារាចម្រៀងរូបនេះ បាន​ប្រឡូកចូលសិល្បៈ ក្នុងអំឡុងពេលឆ្នាំ២០០៧ តាមរយៈការចូលរួមប្រកួតប្រជែង ក្នុងកម្មវិធី Boy Band របស់​ស្ថានីយទូរទស្សន៍ CTN និងធ្វើជាតារាចម្រៀង ឱ្យស្ថានីយ៍ទូរទស្សន៍មួយនេះ អស់រយៈពេលមួយឆ្នាំ។

នៅឆ្នាំ ២០០៨ ខេម បានចូលច្រៀងឱ្យ ផលិតកម្មថាម។ នៅក្នុងផលិតកម្មថាម តារាចម្រៀងសម្លេង​ស្អក​រូប​នេះ មិនសូវទទួលបានប្រជាប្រិយភាព និងមិនទទួលបានការចាប់អារម្មណ៍ពីទស្សនិកប៉ុន្មានទេ។ បន្ទាប់ពី​ចប់​កិច្ចសន្យាជាមួយផលិតកម្មថាម ឆ្នាំ ២០១០ ខេម បានចូលមកច្រៀងឱ្យផលិតកម្ម ថោន វិញ។ អាជីពជា​តារា​ចម្រៀងរបស់ ខេម នៅផលិតថោន មានកេរ្តិ៍ឈ្មោះកាន់តែល្បីទ្វេឡើង និងចាប់ផ្ដើមមានការទទួលស្គាល់​ពី​ទស្សនិកជន។ បច្ចុប្បន្ននេះ ខេម ក្លាយជា តារាចម្រៀងលំដាប់ជួរមុខមួយរូប ក្នុងចំណោមតារាចម្រៀងល្បីៗ​មួយចំនួនទៀត៕

សូមរីករាយជាមួយបទ «គេជាតារាល្បី» ដូចតទៅ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...