យុគ ចិន្តា បដិសេធ​ដំណឹង​ថា នាង​ត្រៀម​ខ្លួន​ចូល​រោង​ការ

បន្ទាប់ពីបែកធ្លាយដំណឹងដ៏គួរភ្ញាក់ផ្អើលមួយ ថាអ្នកនាង យុគ ចិន្តា កំពុងត្រៀមខ្លួនចូលរោងការ ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ពិធីការិនីដែលមានឈ្មោះល្បីរូបនេះ ហាក់មានការខឹងសម្បារយ៉ាងខ្លាំង ជាមួយដំណឹងដែលគួរតែ​រីករាយ ហើយបានចេញមកធ្វើការបដិសេធទាំងស្រុង នូវការលើកឡើងនេះ។
Loading...
  • ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៤ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 04, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីបែកធ្លាយដំណឹងដ៏គួរភ្ញាក់ផ្អើលមួយ ថាអ្នកនាង យុគ ចិន្តា កំពុងត្រៀមខ្លួនចូលរោងការ ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ពិធីការិនីដែលមានឈ្មោះល្បីរូបនេះ ហាក់មានការខឹងសម្បារយ៉ាងខ្លាំង ជាមួយដំណឹងដែលគួរតែ​រីករាយ ហើយបានចេញមកធ្វើការបដិសេធទាំងស្រុង នូវការលើកឡើងនេះ។


អ្នកនាងយុគ ចិន្តា (ខាងស្ដាំ) ពេលកំពុងថតកម្មវិធីបុណ្យភ្ជុំ ជាមួយកញ្ញាតេង លក្ខិណា ឲ្យស្ថានីយ៍ទូរទស្សន៍​ស៊ីធីអិន។ (រូបថត MONOROOM.info/ SamNeang)

តារា - «គ្មានទេ គ្មានទេ គេចេះតែថាទេ» នេះឆ្លើយតបរបស់អ្នកនាងយុគ ចិន្តា ជាពីធីករដ៏ល្បីនៅក្នុងប្រទេសកម្ពុជា ដោយបដិសេធទៅនឹងដំណឹងដែលលេចលឺថា អ្នកនាងកំពុងត្រៀមខ្លួនចូលរោងការ តាមប្រពៃណីខ្មែរនៅឆ្នាំក្រោយ​ជាមួយគូស្នេហ៍ ដែលមានងារជាទីប្រឹក្សា សម្ដេច ជា ស៊ីម។

តាមការលេចធ្លាយព័ត៌មានថ្មីៗនេះ សារព័ត៌មានក្នុងស្រុកមួយចំនួន បានចុះផ្សាយថា ពិធីការិនីរបស់​ស្ថានីយ៍​ទូរទស្សន៍​ស៊ីធីអ៊ិន ដែលពោរពេញដោយឥទ្ធិពលក្នុងពិភពសិល្បៈ អ្នកនាង យុគ ចិន្តា កំពុងតែត្រៀមខ្លួន ធ្វើជាកូន​ក្រមុំ នៅចុងឆ្នាំ២០១៤នេះ។ ដំណឹងបែកធ្លាយនេះ បង្ហើបឱ្យទៀតថា បុរសរូបនោះ មានវ័យ៤០ឆ្នាំជាអណិកជន​ខ្មែរ​រស់នៅអាមេរិក មានងារជាទីប្រឹក្សាសម្តេច ជា ស៊ីម ។

យោងតាមប្រភពព័ត៌មាន ដែលបានចុះផ្សាយពីដំណឹងដ៏ភ្ញាក់ផ្អើលមួយនេះ បានអះអាងទៀតថា ក្នុងមួយរយៈពេល​នេះ គេសង្កេតឃើញ អ្នកនាង យុគ ចិន្តា ហាក់បង្ហាញពីទំនាក់ទំនង រវាងនាង និងបុរសវ័យ៤០ឆ្នាំរូបនោះ ដោយ​ឧស្សាហ៍ទៅណាមកណាជាមួយគ្នាមិនដាច់ ។ មិនតែប៉ុណ្ណោះ មុនពេលរៀបការ ពីធីការនីសម្តីផ្អែមវ័យ៣៨ឆ្នាំរូបនេះ និងបុរសជាគូស្នេហ៍ បានចូលលុយគ្នា ទិញវីឡាថ្មីសន្លាងមួយ ដើម្បីទុកជាទ្រនំ ស្នេហ៍ផ្អែមល្ហែម មានតម្លៃជិតកន្លះ​លានដុល្លារ ដែលមានទីតាំងនៅម្តុំក្បែរ អង់តែនទួលគោក ។ ក្រោយពីពិធីការិនី រៀបការមានគ្រួសាររួច នៅឆ្នាំ​ក្រោយ​នេះនាង អាចប្រកាសដកឃ្លា ពីអាជីពជាពិធីការិនីចោលទាំងស្រុង ដោយនាងងាក ទៅធ្វើជាអ្នក​ផលិតកម្ម​វិធី​វិញ ដើម្បីយកពេលវេលាទំនេរខ្លះ សម្រាប់គ្រួសារ និងសាងសុភមង្គល ជាមួយអនាគតស្វាមី ។

កន្លងមក ក៏ធ្លាប់មានសារព័ត៌មានចុះផ្សាយជាបន្តបន្ទាប់ថា ទំនាក់ទំនងស្នេហាក្រៅឆាក ជាមួយ យុគ ចិន្តា និង​បុរស ជាគូស្នេហ៍លាក់មុខនោះ មានរយៈពេលយូរមកហើយ អាចនិយាយបានថា ពួកគេទាំងពីរយល់ចិត្ត​យល់ថ្លើម​គ្នា​ច្បាស់​ល្អ រហូតលេចដំណឹងថា ត្រូវចូលរោងការ ។

ប្រតិកម្មនឹងដំណឹងបែកធ្លាយនេះ អ្នកនាងយុគ ចិន្តាតារាដែលកំពុងរីកចំរើនក្នុងពិភពសិល្បៈ និងកំពុងតែឆេះដុំ​ជា​មួយ ការមន្ទិលសង្ស័យនេះផងនោះបាន បញ្ជាក់ប្រាប់ដល់សារព័ត៌មានក្នុងស្រុកមួយ ទាំងទឹកមុខមួម៉ៅថា៖ «ថាអត់​មានគឺអត់មានហើយ ហ្នឹងសុទ្ធតែពួកអត់ការងារធ្វើតើ បើគេមានការងារធ្វើ គេមិននិយាយអញ្ចឹងទេ»។

ប្រតិកម្មរបស់អ្នកនាងយុគ ចិន្តា ធ្វើឡើងស្របនឹងការច្រានចោល ពីមន្ត្រីនៅខុទ្ទកាល័យរបស់សម្ដេច ជា ស៊ីម កាល​ពីពេលថ្មីៗ ដែលអះអាងថា មិនធ្លាប់ដឹងរឿងទីប្រឹក្សារបស់សម្ដេចណាម្នាក់ ពាក់ព័ន្ធជាមួយពិធីការិនី​រូបនេះទេ។ មាន​តែពេលវេលាប៉ុណ្ណោះ ដែលអាចបញ្ជាក់ថា មន្ទិលសង្ស័យដែលបែកធ្លាយនេះ ពិតឬយ៉ាងណានោះទេ មានតែរង​ចាំ​មើលទាំងគ្នាថាពិត ឬមិនពិត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...