ភិន សុដាលីស៖ «សូម​លោក​ប៉ា យល់​ចិត្ត​កូន​ផង» (vdo)

សង្គ្រាមស្នេហ៍ទុំទាវ ឆ្នាំ២០១៥? អាចដែរ តែមិនទាំងស្រុងទេ! ព្រោះវាជារៀងរ៉ាវស្នេហា បង្កជាបញ្ហាប្រទាំងប្រទើស រវាងឪពុកនិងកូនស្រី នៃចាងហ្វាងផលិតកម្ម មហាហង្សភាពយន្ដ ដែលកំពុងធ្វើឲ្យកក្រើក អស់ទាំងពិភពសិល្បៈខ្មែរ រហូតដល់បែកធ្លាយពាក្យតាមវីដេអូថា «សូមលោកប៉ាយល់ចិត្តកូនផង»។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍៖ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី ៣១ សីហា ២០១៥
  • កែប្រែចុងក្រោយ: September 04, 2015
  • ប្រធានបទ: តារា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តើមានរឿងអ្វី ដែលបានកើតឡើង ចំពោះតារាសម្ដែង កញ្ញា ភិន សុដាលីស អស់រយៈពេលជាង៣ឆ្នាំមកនេះ? តើរឿងរ៉ាវ មានទម្ងន់ដល់កម្រិតណា ដែលបានជំរុញឲ្យកញ្ញា ដាច់ចិត្តរត់ចេញពីផ្ទះ? វីដេអូឃ្លីបមួយ ដែល​បង្ហោះ​ដោយតារាសម្ដែងផ្ទាល់ បានរៀបរាប់ ទាំងអួលដើមករ ប្រាប់អ្នកគាំទ្រកញ្ញា ព្រមទាំង​លោក​«ប៉ា»​កញ្ញា​ថា កញ្ញាមិនអាចទ្រាំ នឹងការគាបសង្កត់ផ្លូវចិត្ត ពីលោកឪពុករបស់កញ្ញា ក្នុងការធ្វើឲ្យប្រែប្រួល នូវគូរជីវិត​របស់​កញ្ញា មួយលើកជាពីរលើក រហូតដល់មានបញ្ហាផ្លូវចិត្តនេះ បានទៀតទេ។

នាងបានបញ្ជាក់ថា នាងមិនអាចរស់នៅ ជាកូនកតញ្ញូ ក្នុងផ្ទះទៀតបានទេ។ រាល់ថ្ងៃនេះ លោក«ប៉ា» នៅតែជា​ឪពុក​ដ៏ល្អរបស់នាង តែអ្វីដែលធ្វើឱ្យនាងពិបាកខ្លាំង គឺត្រូវឪពុក សម័យ«នំមិនធំជានាល» បង្ខំឱ្យនាង​ស្រឡាញ់​គ្នាវិញ ជាមួយលោក ប៉ែន តុលា។ តារាសម្ដែងមុខស្រស់ បានបន្តពន្យល់ទៀតថា លោក«ប៉ា» បាន​លួង​លោម​កញ្ញា សុដាលីស ឱ្យស្រឡាញ់លោក ប៉ែន តុលា រហូតបានដល់ការភ្ជាប់ពាក្យ ក្លាយជាគូរដណ្ដឹង និង​ក្រោយ​មក​ឃើញមិនល្អ ក៏បានផ្តាច់ពាក្យវិញ។

តែរឿង ដែលបានចូលមកញ៉ាំញី បេះដូងរបស់កញ្ញា តារាសម្ដែងកំពូល ប្រចាំផលិតកម្ម មហាហង្ស នាពេល​បច្ចុប្បន្ន គឺលោក«ប៉ា»រូបនេះ បានសុំឱ្យនាង ធ្វើស្រឡាញ់គ្នា ជាមួយអតីតគូដណ្តឹង លោក ប៉ែន តុលា ឡើង​វិញ ខណៈដែលនាងបានខូចចិត្តមួយចំនួនធំ ស្ទើរមានបញ្ហាផ្លូវចិត្ត ទៅហើយនោះ។

ការថ្លែងទាំងអួលអាក់  របស់តារាសម្តែងខាងលើ ទៅកាន់អ្នកគាំទ្ររបស់ខ្លូននេះ ចង់ប្រាប់ឱ្យ​សារធារណៈជន​បានដឹង ពីបញ្ហាផ្ទាល់ខ្លូនរបស់នាង។ ម្យ៉ាងវិញទៀត កញ្ញាបានបន្ថែមសំនូមពរថា សូមអ្នកគាំទ្រ ក៏ដូចជា​មិត្ត​ភក្កិ និងលោក«ប៉ា» មេត្តាយល់អារម្មណ៍មួយនេះផង។ កញ្ញាបានលើកឡើង ទាំងសម្តីរដាក់រដុបថា៖ «សូម​ប៉ា​គោរព​ការ​ជ្រើសរើសរបស់ខ្ញុំ ព្រោះវាសេចក្តីសុខ ពេញមួយជីវិតរបស់ខ្ញុំ ប៉ាមិនមែនរស់នៅជាមួយខ្ញុំ រហូត​ដល់​ខ្ញុំ​ស្លាប់​នោះ​ទេ ខ្ញុំត្រូវជ្រើសរើសមនុស្សម្នាក់ ដែលអាចកាន់ដៃខ្ញុំពេញមួយជីវិត ទោះបីជាមានរឿងអ្វី​ក៏​ដោយ»។

» ការថ្លែងរបស់កញ្ញា សុដាលីស ជាវីដេអូ៖

តែផ្ទុយពីកាបកស្រាយ របស់កញ្ញា ភិន សុដាលីស ខាងលើ លោក អ៊ិន សុភិន ដែលជាឪពុករបស់តារាសម្ដែង និងជាចាងហ្វាងផលិតកម្ម មហាហង្សភាពយន្ដ បានតបវីដេអូឃ្លីប ទៅកាន់កូនស្រី ក៏ដូចជាមហាជន និង​អ្នក​សារព័ត៌មានវិញថា កូនស្រីរបស់លោក មានអ្នកល្បួងទើបនាង​ចេញ​ពីផ្ទះ ហើយលោកបានបន្ថែមថា ទឹកមុខកូនស្រីនេះ បង្ហាញពីភាពខុសប្លែករបស់នាង។ លោកបានគម្រាមថា៖ «អ្នកដែល​ពាក់ព័ន្ធ និងការបាត់កូនស្រីខ្ញុំ និងដើមចម ដែលធ្វើឱ្យបាត់កូនស្រីខ្ញុំ នឹងត្រូវប្រឈមមុខ​នឹង​តុលាការ ទៅតាមផ្លូវច្បាប់»។

» ការថ្លែងរបស់លោក អ៊ិន សុភិន ជាវីដេអូ៖

កាលពីប៉ុន្មានថ្ងៃមុននេះ ចាងហ្វាងផលិតកម្មមហាហង្សរូបនេះ ធ្លាប់បានធ្វើសន្និសីទសារព័ត៌មានមួយ ទាក់​ទងនឹងរឿងរ៉ាវ ផ្ទុះជម្លោះរវាងលោក និងលោក ប៉ែន ចំរុង ដោយសារតារាទូរទស្សន៍ លោក ប៉ែន ចំរ៉ុង ហាក់​មានសកម្មភាព«ប្លែកៗ» ហួសពីមិត្តភ័ក្តិធម្មតា ជាមួយកញ្ញា ភិន សុដាលីស។ សកម្មភាពប្លែកៗ ដែល​ជំរុញ​ឲ្យ​លោក អ៊ិន សុភិន ព្រលែងសន្ធឹកជើង ទាត់លោក ប៉ែន ចំរ៉ុង បីជើង កាលពីថ្ងៃទី២៧ ខែសីហាសប្ដាហ៍មុន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...