ពេជ្រ សូលីកា វិល​ចូល​សិល្បៈ​ជា​ថ្មី​ក្រោម​ទ្រនំ ផលិតកម្ម​សាន់ដេ

Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: February 10, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កញ្ញា ពេជ្រ សូលីកាដែលបានប្រកាសថាឈប់ចូលវិស័យសិល្បៈហើយនោះ ឥលូវនេះប្រភពច្បាស់ការណ៍ បាន​បង្ហើបថានាងនឹងបង្ហាញ​វត្តមាន និងទេពកោសល្យរបស់ខ្លួនឡើងវិញ ជ្រកក្រោមទ្រនំថ្មីដែលល្បីមួយដែរ នោះគឺ​ផលិតកម្ម​សាន់ដេ។


កញ្ញា ពេជ្រ សូលីកា តារាចម្រៀង។ (រូបថត ហ្វេសប៊ុក)

តារា - ពេជ្រ សូលីកា អតីតតារាចម្រៀងនៅផលិតកម្មអ៊ិម (M) ដែលដើរចេញពីពិភពសិល្បៈ​រយៈពេលជិតពីរឆ្នាំ​ហើយ​នោះ ឥលូវតារាវ័យក្មេងស្រស់រូបនេះ បានចូលប្រឡូកក្នុងវិស័យសិល្បៈវិញហើយ។ ការវិលត្រលប់មកវិញនេះ តារាចម្រៀងដែលបានដើរចេញពីវិស័យសិល្បៈរយៈពេលខ្លីរូបនេះ បានចុះកុងត្រាជាមួយនិងផលិតកម្មសាន់ដេ ដែលជាផលិតកម្មល្បីមួយក្នុងស្រុក។

ការវិលត្រលប់របស់មកវិញរបស់ ពេជ្រ សូលីកា គឺជាការបង្កើតភាពភ្ញាក់ផ្អើលមួយ​ដល់បណ្តាយុវវ័យដែលគាំទ្រ​រូបនាង។ ដែលតារាវ័យក្មេងរូបនេះ តែងតែចូលចិត្តច្រៀងបទមនោសញ្ចេតនា ជាមួយកាយវិការដ៏ក្រម៉េចក្រមើម ហើយធ្វើបទចម្រៀងរបស់នាងកាន់តែទទួលបានការគាំទ្រ។ នៅពេលថ្មីៗនេះបទចម្រៀងរបស់នាង នឹងមាន​ចេញ​លក់ក្នុងផលិតកម្មសាន់ដេ ក្នុងពេលឆាប់ៗនេះហើយ។

តាមការបញ្ជាក់របស់មន្រ្តីផលិតកម្មសាន់ដេ ដែលសុំមិនបញ្ចេញឈ្មោះ ហើយត្រូវបានដកស្រង់ដោយ​គេហទំព័រ​ក្នុងស្រុកមួយបានអោយដឹងថា កាលពីល្ងាចថ្ងៃទី០៥ កុម្ភៈ តារាចម្រៀងពេជ្រ សូលីកា បានក្លាយជាតារាថ្មី​របស់​ផលិតកម្មសាន់ដេផ្លូវការហើយ កាលពីជាងពីរសប្ដាហ៍មុន ដោយនាងបានទាំងថតបទថ្មីនៅទីនោះ​បានចំនួន​៣បទ​ទៀតផង។

ការអះអាងរបស់មន្រ្តីផលិតកម្មសាន់ដេខាងលើនេះ ស្របគ្នានិងការបែកធ្លាយជាច្រើន នៅតាមបណ្ដាញសង្គម។ នៅលើទំព័រហ្វេសប៊ុកមួយដាក់ឈ្មោះនាង (តែមិនមែនជាទំព័រផ្លូវការរបស់នាងនោះទេ) ដែលមានអ្នកចូលចិត្តច្រើន​ជាង១សែននាក់ បានសរសេរអមរូបថតដ៏ស្រស់ស្អាតជាច្រើនសន្លឹក ផ្ដល់ដំណឹងនេះថានាងបានចូលក្នុងផលិតកម្ម សានដេរួចជាស្រេចហើយ។ ការផ្សព្វផ្សាយទាំងនោះ ទទួលបានការ​ចូលចិត្តជាច្រើនពាន់ និងអ្នកដែលបញ្ចេញ​យោបល់ (comment) ជាច្រើននាក់ ដែលសុទ្ធតែគាំទ្រវត្តមាន​នៃការវិល​ចូលវិស័យសិល្បៈជាថ្មីរបស់នាង។

តាមរយៈការវិលចូលជម្រកថ្មីនេះ គេរំពឹងថាពេជ្រ សូលីកា នឹងទាក់ទាញប្រជាប្រិយភាព​បានច្រើនពី​សំណាក់​យុវជន និងល្បីមិនចាញ់នៅផលិតកម្មចាស់នោះឡើយ បើទោះបីជានៅក្នុងផលិតកម្មថ្មីនេះ មានតារាស្រីល្បីៗ និង​ច្រៀងពិរោះជាច្រើននាក់ ដូចជាកញ្ញា អ៊ីវ៉ា កញ្ញាសុខ ពិសីជាដើម។

យុវតីមួយរូបដែលធ្លាប់គាំទ្រទឹកដមសំនៀងរបស់នាង បានបង្ហាញអារម្ភណ៍ភ្ញាក់ផ្អើល និងរីករាយចំពោះ​វិលមកវិញ​នៃវិស័យសិល្បៈរបស់តារាចម្រៀងរូបនេះថា «ខ្ញុំសប្បាយចិត្តមែនទែននៅពេលលឺថា ពេជ្រ សូលិកាមកច្រៀងវិញ ហើយខ្ញុំនៅតែគាំទ្រការច្រៀងនិងសម្តែងរបស់គាត់រហូត»។

បើទោះបីមានយុវជនមួយចំនួន​ សម្តែងការគាំទ្រចំពោះរូបកញ្ញាក៏ដោយ តែមានមួយចំនួនទៀត ក៏មិនមានការចាប់​អារម្មណ៍នឹងវត្តមានរបស់នាងដែរ។ កញ្ញា វិជ្ជនី ជាយុវជនមួយរូបដែល ចូលចិត្តស្តាប់ចម្រៀងយុវវ័យសម័យថ្មីនោះ​បានអោយដឹងថា «បើនិយាយទៅខ្ញុំអត់សូវចូលចិត្តការច្រៀងរបស់គាត់ទេ ពេលខ្លះគាត់ច្រៀងមកភ្លៀវហើយ​អត់​សូវពិរោះទៀត»។

យ៉ាងណាក៏ដោយ មានតែនៅក្នុងពេលអនាគតប៉ុណ្ណោះ ដែលយើងអាចដឹងថា រយៈពេលពីរឆ្នាំនៃការសម្រាកពី​ពិភពសិល្បៈ តើកញ្ញាស្រស់ប្រិមប្រិយ៍ ពេជ្រ សូលីកា បានហាត់វិជ្ជាគុនអ្វីបន្ថែមខ្លះ៕

-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected] ) -ភ្នំពេញ ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...